Connect with us

សេដ្ឋកិច្ច

ប្រធានសមាគមសម្ព័ន្ធដំឡូងមីកម្ពុជា-ចិន សន្យាខិតខំកៀរគរ ការវិនិយោគក្នុងវិស័យដំឡូងមី

បានផុស

នៅ

លោក វុង ជាវ ប្រធានសមាគមសម្ព័ន្ធដំឡូងមីកម្ពុជា-ចិនពេញចិត្តក្នុងការ ចុះជួយណែនាំ បណ្តុះ​បណ្តាល និងជំរុញការងារបង្កើនទិន្នផលការដាំដុះដំឡូងមីឲ្យទទួលបាននូវទិន្នផលជាអតិបរិមា ទាំង​​បរិមាណ និងគុណភាព។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក វុង ជាវ បានលើកឡើងក្នុងពិធីសម្ពោធស្នាក់ការសេវាកម្មឧស្សាហកម្មដំឡូងមីអាណៃពូ និង​​​​​​សិក្ខា​​​សាលាចែករំលែកបច្ចេកទេសដាំដុះដំឡូងមីតាមបែបវិទ្យាសាស្ត្រ កាលពីថ្ងៃទី ១០ ខែតុលា ឆ្នាំ ២០២៤។

លោក វុង ជាវ បានលើកឡើងថា សមាគមសម្ព័ន្ធដំឡូងមីកម្ពុជា-ចិន នឹងជួយ​ជំរុញ​ការងារ​បង្កើន​ទិន្នផល​ការ​ដាំដុះដំឡូងមី ឲ្យទទួលបាននូវទិន្នផលជាអតិបរិមា ទាំងបរិមាណ និងគុណភាព ផ្សព្វផ្សាយ​នូវឱ​កាស​​​​​ទីផ្សារសម្រាប់ដំណាំដំឡូងមី ជូនដល់ប្រជាកសិករក្នុងមូលដ្ឋាន និងសូមសម្តែងនូវការអរគុណ​យ៉ាង​​​​ជ្រាលជ្រៅ​ពីសំណាក់អាជ្ញាធរ គ្រប់លំដាប់ថ្នាក់ដែលមានការយកចិត្តទុកដាក់ខ្ពស់ លើការជួយ​ជំរុញ​​​​បច្ចេកទេសកសិកម្មដាំដុះធានាបង្កើននូវបរិមាណទិន្នផល​ដែលមានគុណភាព​ស្របតាមតម្រូវ​ការ​ទីផ្សារ បង្កើននូវសេដ្ឋកិច្ចគ្រួសារ និងសង្គមជាតិ។

សមាគមសម្ព័ន្ធដំឡូងមីកម្ពុជា-ចិន នឹងខិតខំប្រឹង​ប្រែង​កៀរគរ​ការវិនិយោគ បណ្តុះបណ្តាលដល់កសិករ​នូវបច្ចេកទេសកសិកម្មតាមបែបវិទ្យាសាស្រ្តទំនើប ធានាដល់ការបង្កើនទិន្នផលខ្ពស់ មានគុណ​ភាព​ស្តង់ដារ និងខិតខំស្វែងរកទីផ្សារនាំចេញជូនកសិករក្នុងតម្លៃសមរម្យ ព្រោះកន្លងមកកសិករអាច​ប្រមូល​ផលបានច្រើន ប៉ុន្តែមានការចំនាយខ្ពស់ ទទួលបានប្រាក់ចំណេញតិចតួច ដោយសារការដាំដុះធ្វើតាម​ទម្លាប់ និងមិនមានបច្ចេកទេសត្រឹមត្រូវ។

លោក អ៊ឹង គឹមលាង អភិបាលរងខេត្តសៀមរាប បានថ្លែង​ជំរុញឲ្យប្រជាកសិករ​ទាំងអស់ដែល​មានវត្ត​មាន​ចូលរួម យក​ចិត្ត​ទុកដាក់ស្តាប់ និងទទួលយកនូវចំណេះដឹងដែលទទួលបានថ្ងៃនះ រាប់ចាប់ពីការ​ជ្រើស​​រើសពូជ ការ​រៀប​ចំដី ការប្រើប្រាស់ជី ការថែទាំផ្សេងៗ យកទៅអនុវត្តលើការ​ដាំដុះដើម្បីអាច​ទទួល​​​បាននូវ​ទិន្នផល​ខ្ពស់ និងមានគុណភាពស្តង់ដារកំណត់របស់អ្នកទិញ។

ជាងនេះទៀតប្រជាកសិករ និងអ្នកទិញ ត្រូវ​មាន​ការ​ស្មោះត្រង់រវាងគ្នា និងគ្នា ធ្វើយ៉ាងណាភាគីទាំង​អស់​ទទួល​បាននូវប្រាក់ចំណេញ ជួយដល់​សេដ្ឋកិច្ច​គ្រួសារ​ និងសង្គមជាតិទាំងអស់គ្នា៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម