សេដ្ឋកិច្ច
ផ្លែមៀនប៉ៃលិនទទួលបានទិន្នផលល្អប្រសើរក្នុងរដូវប្រមូលផលឆ្នាំនេះ
កសិករដាំផ្លែមៀនប៉ៃលិនបានលើកឡើងថា នៅរដូវប្រមូលផលផ្លែមៀនប៉ៃលិនក្នុងខែតុលា ឆ្នាំ ២០២៤ នេះ ទទួលបានទិន្នផលល្អប្រសើរ ដោយសារការថែទាំដិតដល់ និងអាកាសធាតុអំណោយផល។
លោក សួន ជុំ អនុប្រធានសមាគមមៀនប៉ៃលិន ប្រាប់កម្ពុជាថី្មនៅថ្ងៃទី ១៥ ខែតុលា ឆ្នាំ ២០២៤ នេះថា បច្ចុប្បន្នកសិករដាំមៀន បានចាប់ផ្ដើមប្រមូលផលបណ្ដើរៗ នាដើមរដូវនេះ ដែលមានទិន្នផលល្អ ដោយសារបទពិសោធន៍របស់កសិករ និងមានភ្លៀងធ្លាក់ច្រើនដែលអំណោយផលដល់ដំណាំមៀន។
កសិករមួយចំនួនបានលើកឡើងថា ផ្ទៃដីដាំមៀនមួយហិកតា អាចទទួលបានទិន្នផលមៀនប្រមាណ ៣ តោន។
លោក សួន ជុំ បានលើកឡើងថា៖ «ទិន្នផលផ្លែមៀនបើគិតជាហិកតាទទួលបានទិន្នផលប៉ុន្មានមិនអាចប៉ាន់ប្រមាណត្រូវទេ អាស្រ័យលើអាយុកាល ទំហំដើម និងកសិករប៉ិនប្រសព្វដាំមៀន គេគិតចំនួនដើមវិញ ដើមចាប់ពីអាយុ ៨ ឆ្នាំទៅបានវាបានផលច្រើន អាស្រ័យលើបច្ចេកទេសគាត់ធ្វើផង»។
តំណាងក្រុមហ៊ុន ឆាយណា ជីនវ័រយាន និងតំណាងសហគមន៍ផ្លែមៀនប៉ៃលិនបានចុះកិច្ចសន្យាទិញផ្លែមៀនប៉ៃលិនក្នុងតម្លៃ ៣០០០ រៀល ក្នុងមួយគីឡូក្រាម សម្រាប់រដូវកាលថ្មី ឆ្នាំ ២០២៤ ពោលគឺមានតម្លៃទាបជាងឆ្នាំមុនបន្តិច។
លោក សួន ជុំ អនុប្រធានសមាគមមៀនប៉ៃលិនយល់ឃើញថា តម្លៃ ៣០០០ រៀល ក្នុងមួយគីឡូក្រាម អាចទទួលយកបាន ប្រសិនបើកសិករចេះថែទាំមៀនត្រូវតាមក្បួនខ្នាតបច្ចេកទេសនោះគឺកសិករនឹងអាចចំណេញ។
យោងតាមរបាយការណ៍របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ គិតត្រឹមឆមាសទី១ ឆ្នាំ ២០២៤ ការនាំចេញផ្លែមៀនស្រស់របស់កម្ពុជាទៅទីផ្សារអន្តរជាតិ សម្រេចបានជាង ១ ម៉ឺន ៤ ពាន់តោន កើនឡើងជាង ១២០ ភាគរយ គិតជាទឹកប្រាក់ប្រមាណ ២២ លានដុល្លារ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
នៅក្នុងឆ្នាំ២០២៣ កម្ពុជាបាននាំចេញផ្លែមៀនស្រស់មានបរិមាណសរុបជាង ១៧ ៤៩៧ តោន គិតជាទឹកប្រាក់សរុបចំនួន ២៤,៧៥ លានដុល្លារ៕
អត្ថបទ៖ ឡេង ដេត
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ផ្អើលទូងស្គរកណ្ដាលយប់នៅវត្តពោធិ៍ញ្ញាណ ខណៈមានសង្ឃ ២ អង្គ ឆាន់ស្រាក្នុងកុដិ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ស្ពានដីឥដ្ឋ-ថ្មគរ ឆ្លងទន្លេភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញបាវិត ចាប់ផ្តើមចុះគ្រឿងចក្របើកការដ្ឋានសាងសង់
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
សុខោទ័យ អ្នកនិពន្ធបទ«សែកមន្ដ» ចេញបញ្ជាក់ពីការសហការប្រគល់សិទ្ធិ ក្នុងការផលិតបទ”សែកមន្ត”ជាមួយGalaxy Navatra
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
L-D-A ចេញបទចម្រៀង « អូសវ៉ាលី » មិនបានប៉ុន្មានផងមានអ្នកល្បីៗយកទៅ Reaction ទូទាំងប្រទេស !
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ស្មាតហ្វូនដែលបំពាក់កាមេរ៉ាល្អដាច់គេ OPPO Find X8 Series ដាក់សម្ពោធហើយនៅប្រទេសកម្ពុជា
-
ចរាចរណ៍៥ ថ្ងៃ ago
រថយន្តស៊េរីទំនើប PORSCHE បើកវ៉ាជ្រុលបុក LEXUS RX330 រងការខូចខាតយ៉ាងដំណំ
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
ជាងច្នៃម៉ូដសម្លៀកបំពាក់ បទ «សែកមន្ត» ចេញមុខមកពន្យល់រឿងសម្លៀកបំពាក់ដែល ព្រាប សុវត្ថិ ស្លៀកថតក្នុង «MV»
-
សេដ្ឋកិច្ច៧ ថ្ងៃ ago
តម្លៃពោតក្រហម និងដំឡូងមីធ្លាក់ចុះ នៅចំពេលរដូវប្រមូលផល