ព័ត៌មានជាតិ
៩ ខែ ឆ្នាំនេះ អគ្គិភ័យបណ្ដាលឱ្យមនុស្សស្លាប់-របួសជាង ៦០ នាក់ បំផ្លាញផ្ទះជិត ៧០០ ខ្នង
នៅក្នុងរយៈពេល ៩ ខែ ឆ្នាំ ២០២៤ នេះ គ្រោះអគ្គិភ័យបានកើតឡើងជាង ៦៥០ លើក នៅទូទាំងប្រទេស បណ្តាលឱ្យមនុស្សស្លាប់ និងរបួសជាង ៦០ នាក់ បំផ្លាញផ្ទះសំបែងជិត ៧០០ ខ្នង និងហេដ្ឋារចនាសម្ព័ន្ធជាច្រើនទៀត។
យោងតាមគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយបានឱ្យដឹងថា ចាប់ពីខែមករា រហូតដល់ ខែកញ្ញា ឆ្នាំ ២០២៤ គ្រោះអគ្គិភ័យបានកើតឡើងចំនួន ៦៥៦ លើក នៅទូទាំងប្រទេស បណ្តាលឱ្យឆេះផ្ទះចំនួន ៦៧៨ ខ្នង តូបផ្សារ ១២១ តូប ឃ្លាំងទំនិញចំនួន ១៧ កន្លែង រោងចក្រសិប្បកម្មចំនួន ២០ កន្លែង អគាររដ្ឋបាល ១៧ កន្លែង បង្កឱ្យស្លាប់មនុស្សចំនួន ១៥ នាក់ និងរបួសចំនួន ៤៨ នាក់។
ក្នុងចំណោមអ្នកស្លាប់ ១៥ នាក់ ក្នុងនោះនៅរាជធានីភ្នំពេញច្រើនជាងគេ ដោយមានអគ្គិភ័យកើតឡើងចំនួន ១០៩ លើក បណ្តាលឱ្យឆេះផ្ទះចំនួន ១៣១ ខ្នង តូបផ្សារចំនួន ២០ តូប ឃ្លាំងទំនិញចំនួន ៦ រោងចក្រសិប្បកម្មចំនួន ៦ កន្លែង អគាររដ្ឋបាល ៤ កន្លែង ស្លាប់មនុស្សចំនួន ៣ នាក់ និងរបួសចំនួន ១០ នាក់។ ក្រៅពីនេះនៅខេត្តកណ្តាល ស្លាប់ ១ នាក់ ខេត្តតាកែវ ស្លាប់ ១ នាក់ ខេត្តស្វាយរៀង ស្លាប់ ២ នាក់ ក្រចេះ ស្លាប់ ១ នាក់ ខេត្តកំពង់ធំ ស្លាប់ ១ នាក់ កំពង់ឆ្នាំង ស្លាប់ ១ នាក់ បាត់ដំបង ស្លាប់ ១ នាក់ សៀមរាប ស្លាប់ ៣ នាក់ និងខេត្តព្រះវិហា ស្លាប់ ១ នាក់។
យោងតាមគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយបានបន្តទៀតថា តួលេខនេះបើធៀបទៅនឹងរយៈពេល ៩ ខែ ដូចគ្នា ឆ្នាំ ២០២៣ កន្លងទៅ ឃើញថា មានការកើនឡើងគួរឱ្យកត់សម្គាល់ ដោយ ៩ ខែ ឆ្នាំមុន គ្រោះអគ្គិភ័យបានកើតឡើងចំនួន ៤៧២ លើក នៅទូទាំងប្រទេស បណ្តាលឱ្យឆេះផ្ទះចំនួន ៥២៤ ខ្នង តូបផ្សារ ៧៩ តូប សាលារៀន ១ ខ្នង ឃ្លាំងទំនិញចំនួន ៩ កន្លែង រោងចក្រសិប្បកម្មចំនួន ៩ កន្លែង អគាររដ្ឋបាល ១១ កន្លែង បង្កឱ្យស្លាប់មនុស្សចំនួន ២៥ នាក់ និងរបួសចំនួន ៣២ នាក់។
បើតាមលោកឧត្ដមសេនីយ៍ឯក នេត វាន់ថា ប្រធាននាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ធ្លាប់បានបញ្ជាក់ឱ្យដឹងថា ដើមចមដែលនាំឱ្យមានគ្រោះអគ្គិភ័យកើតឡើង បណ្ដាលមកពីការឆ្លងចរន្តអគ្គិសនីចំនួន ៤១,៥៥ ភាគរយ ប្រើប្រាស់ភ្លើងចំនួន ៣៨,២៤ ភាគរយ និងក្ដាប់មិនបានចំនួន ២០,២១ ភាគរយ៕
អត្ថបទ ៖ សំអឿន
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
អ្នកឧតុនិយមអាមេរិក ស្រក់ទឹកភ្នែក ពេលដឹងថា Milton ក្លាយជា «ព្យុះសង្ឃរាបិសាច» សាហាវបំផុត
-
សេដ្ឋកិច្ច៥ ថ្ងៃ ago
រោងចក្រអគ្គិសនី ដើរដោយឧស្ម័នធម្មជាតិ ថាមពល ៩០០មេហ្គាវ៉ាត់ នឹងបើកការដ្ឋាន សាងសង់នៅសប្ដាហ៍ក្រោយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
គួរឲ្យរន្ធត់ ពេលទូរទស្សន៍អាមេរិក ចេញវីដេអូ ព្យាករអំពីឥទ្ធិពលរបស់មហាព្យុះសង្ឃរា Milton
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
Miss Grand International បាន Unfollow គណនី Instagram ពេជ្រ វត្តីសារ៉ាវឌ្ឍី
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
អ្នកគ្រូហុងស៊ុយ ណាលី ថាបវរកញ្ញាថៃសមបាន ពានរង្វាន់ មាយាដកខ្ញី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ផ្កាយដុះកន្ទុយ បង្ហាញខ្លួននៅប្រទេស ថៃ
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
ភាពខ្មៅងងឹតរបស់ម្ចាស់ Miss Grand International លោក ណាវ៉ាត់ ដែលអ្នកប្រហែលមិនដឹង
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អភិបាលក្រុង-ស្រុក២រូប ត្រូវសម្ដេចធិបតីដកតំណែង ព្រោះប្រើអំណាចប៉ះពាល់ពលរដ្ឋ និងយកប្រាក់សូកប៉ាន់ ដើម្បីតំណែង