Connect with us

ព័ត៌មានអន្ដរជាតិ

ការ​លក់រថយន្ត​អគ្គិសនី​កើន​ឡើង​ជាង ៣០ ភាគរយ នៅ​ខែ​កញ្ញា​ ដោយ​ចិន​នាំ​មុខ​គេ​

បានផុស

នៅ

ក្រុមហ៊ុនស្រាវជ្រាវទីផ្សារ Rho Motion ចេញ​ផ្សាយ​របាយការណ៍​របស់​​ខ្លួន​នា​ថ្ងៃអង្គារនេះ​ថា ការលក់​រថយន្តកូនកាត់ (ស៊ីសាំង និង​ភ្លើង​) និង​រថយន្ត​អគ្គិសនីសុទ្ធ នៅ​ទូទាំង​ពិភព​លោក​ បាន​កើន​ឡើង​ ៣០,៥ ភាគរយ​ ក្នុង​ខែ​កញ្ញា​ ដោយ​ចិន​នាំ​មុខ​គេ​លើ​ការ​លក់​ ខណៈ​ទីផ្សារ​នៅ​អឺរ៉ុប​ស្ទុះ​ងើប​ឡើង​វិញ​។ ​នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​ទីភ្នាក់ងារសារព័ត៌មាន​រ៉យទ័រ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទិន្នន័យ​បង្ហាញ​ថា​ រថយន្ត​អគ្គិសនី​ ទាំង​ប្រភេទ​កូនកាត់ និង​សុទ្ធ​ ប្រមាណ ១,៦៩ លាន​គ្រឿង​ ត្រូវ​បាន​លក់​​ទូទាំង​ពិភព​លោក​​នៅ​ខែ​កញ្ញា​។ ​ការលក់​ក្នុងប្រទេសចិន បានកើនឡើង ៤៧,៩ ភាគរយ​ ក្នុង​ខែ​កញ្ញា​ ក្នុង​ចំនួន​សរុប​ប្រមាណ​ ១,១២ លាន​គ្រឿង​ ខណៈនៅ​​សហរដ្ឋអាមេរិក និងកាណាដា ការ​លក់​បាន​កើនឡើង ៤,៣ ភាគរយ​ ដល់​ ០,១៥ លាន​គ្រឿង​។ ​

ចំណែក​ឯ​នៅអឺរ៉ុបវិញ​ ការលក់រថយន្ត​អគ្គិសនី​ បានកើនឡើងដល់ ៤,២ ភាគរយ ដល់​ ០,៣ លាន​គ្រឿង​ ជំរុញ​ដោយ​កំណើន​ ២៤ ភាគរយ នៅ​ចក្រភព​អង់គ្លេស និង​កំណើន​ក្នុង​ប្រទេស​អ៊ីតាលី អាល្លឺម៉ង់ និង​ដាណឺម៉ាក។ ​

អ្នកគ្រប់គ្រងទិន្នន័យ​របស់​ Rho Motion លោក Charles Lester បានប្រាប់រ៉យទ័រ​ថា​ ​​កំណើន​នៃ​ការ​លក់​រថយន្ត​​អគ្គិសនី​​នៅសហរដ្ឋ​អាមេរិក​បាន​ថយ​ចុះ​ ដែល​រួម​ចំណែក​​ដោយ​ឥទ្ធិពល​នៃ​ការ​បោះឆ្នោត​ប្រធានាធិបតី​ថ្ងៃ​ទី​ ៥ ខែ​វិច្ឆិកា​ ខាង​មុខ ដែល​ធ្វើ​ឱ្យ​​គេ​ពិបាក​​ព្យាករ​ពី​និន្នាការ​ទីផ្សារ​នា​ពេល​អនាគត​ក្នុង​ប្រទេស​នេះ​។​

ជា​វិជ្ជមាន​ លោក Lester បាន​បន្ត​ថា​ ​សន្ទុះ​នៃ​ការ​ទិញ​រថយន្ត​អគ្គិសនី​ក្នុង​ប្រទេស​ចិន​កំពុង​ហក់​ឡើង​ ជា​មួយ​នឹង​ល្បឿន​លឿន​ជាង​ការ​រំពឹង​ទុក ហើយ​ការ​លក់អាច​បំបែក​កំណត់ត្រា​ជារៀងរាល់ខែ​រហូត​ដល់​ចុង​ឆ្នាំ​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៨ នាទីutes មុន

នៅមណ្ឌលគិរី ចុះត្រជាក់ខ្លាំង អ្នកទេសចរ និងពលរដ្ឋម្ចាស់ស្រុកនាំគ្នាសម្រុកទិញអាវរងាពាក់

ជីវិតកម្សាន្ដ៤៩ នាទីutes មុន

តារារ៉េបកូរ៉េ Woodie ធ្លាក់ពីលើអគារ ៣ជាន់ របួសពេញផ្ទៃមុខ

ព័ត៌មានជាតិ៥៤ នាទីutes មុន

បណ្ឌិត យង់ ពៅ៖ MOU រវាងរាជបណ្ឌិត្យសភាកម្ពុជា និងសាកលទ្យាល័យកួយចូវ បង្ហាញពីមិត្តភាពដែកថែបប្រទេសទាំង២

ជីវិតកម្សាន្ដ១ ម៉ោង មុន

ចម្រៀងប៉ុន្មានបទផ្ទុះខ្លាំង ចាប់តាំងពីឧកញ៉ា ព្រាប សុវត្ថិ ឈរជើងនៅ Galaxy ?

ព័ត៌មានជាតិ១ ម៉ោង មុន

ផ្ទុះសារជាថ្មី! មានករណីឈ្លោះដណ្តើមគ្នាគ្រប់គ្រង និង​សាងសង់សំណង់ហ៊ុមព័ន្ធដីជើងភ្នំកងវ៉ា ក្នុងក្រុងសិរីសោភ័ណ្ឌ

នយោបាយ២៣ ម៉ោង មុន

ស៊ិន ចាន់ពៅរ៉ូហ្សិត ចេញមុខបរិហារគណបក្សភ្លើងទៀន និងសុំឱ្យពលរដ្ឋទាំងក្នុង និងក្រៅប្រទេសឈប់គាំទ្របក្សនេះតទៅទៀត

ព័ត៌មានជាតិ១៩ ម៉ោង មុន

អាមេរិក ស្នើឱ្យសម្ដេចតេជោចែករំលែកបទពិសោធន៍ស្វែងរកសន្តិភាព ខណៈសង្រ្គាមកំពុងឆាបឆេះតំបន់នានាលើពិភពលោក

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

អ៊ុយក្រែន អះអាងថា ខ្លួនជាអ្នកសម្លាប់ប្រធាន កងកម្លាំងនុយក្លេអ៊ែររុស្ស៊ី

ព័ត៌មានជាតិ២០ ម៉ោង មុន

ជាថ្មីម្ដងទៀត! លោក ហ្សេលេនស្គី អញ្ជើញសម្ដេចតេជោ ធ្វើទស្សនកិច្ចនៅអ៊ុយក្រែន តែសម្តេចឆ្លើយថា រង់ចាំពេលសមស្របសិន

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

​មនុស្សជិត​១៣ម៉ឺនគ្រួសារ​​រងគ្រោះ​​ដោយ​ទឹកជំនន់​នៅថៃ​ ខណៈអ្នកស្លាប់​កើន​ដល់​៣៥​នាក់​

Sokha Hotels

ព័ត៌មានពេញនិយម