Connect with us

ព័ត៌មានអន្ដរជាតិ

ចិន ប្រើ​យន្តហោះ​ចម្បាំង​ជាង​១៥០​គ្រឿង​នៅ​ក្នុង​សមយុទ្ធ​​ត្រឹម​១ថ្ងៃ ហ៊ុមព័ទ្ធ​ជុំវិញកោះ​​តៃវ៉ាន់

បានផុស

នៅ

«Joint Sword-2024B» គឺជា​សមយុទ្ធ​របស់​ប្រទេស​ចិន ដែល​ធ្វើ​ឡើង​​ហ៊ុមព័ទ្ធ​តំបន់​ចំនួន​៩​​របស់​​តៃវ៉ាន់ ហើយ​មាន​ការ​ប្រើប្រាស់​យន្តហោះ​ចម្បាំង​​ប្រមាណ​ជា ១៥៣​គ្រឿង និង​នាវា ​២៦​គ្រឿង។ នេះ​បើ​យោង​តាម​ការ​ប្រកាស​របស់​ក្រសួង​ការពារ​ជាតិ​តៃវ៉ាន់ នៅ​ថ្ងៃ​ទី​១៥​ខែ​តុលា ដែល​បាន​តាមដាន​​នូវ​រាល់​សកម្មភាព​ចិន​នៅ​ជុំវិញ​ដែន​កោះ​របស់​ខ្លួន។

(រូបភាព៖ ក្រសួងការពារ​ជាតិ​តៃវ៉ាន់)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រសួង​ការពារ​ជាតិ​តៃវ៉ាន់ បាន​ប្រាប់​ថា នេះ​គឺជា​ចំនួន​យន្តហោះ​ចម្បាំង​ដ៏​ច្រើន​មិន​ធ្លាប់​មាន​របស់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង ដែល​​បាន​ដាក់​ពង្រាយ​នៅ​ជុំវិញ​​កោះ​តៃវ៉ាន់។ ក្នុងចំណោមយន្តហោះទាំងនោះ យន្តហោះ​​ចំនួន​២៨​គ្រឿងបានឆ្លងកាត់ខ្សែបន្ទាត់​ព្រំដែន​ទឹក​ដ៏រសើបនៃច្រកសមុទ្រតៃវ៉ាន់ ដែលចិនតែងតែ​និយាយថាខ្លួនមិនទទួលស្គាល់​នោះ​ឡើយ។

សកម្មភាព​យន្តហោះ​ចម្បាំង​ចិន​ផ្សេង​ទៀត បាន​​ធ្វើ​ឡើង​​នៅឆ្នេរសមុទ្រភាគអាគ្នេយ៍របស់តៃវ៉ាន់ ដែលជាមូលដ្ឋានទ័ពអាកាស​ដ៏សំខាន់​របស់​ក្រុង​តៃប៉ិ និងនៅភាគនិរតីដែលជាកន្លែងប្រជុំកោះ Pratas គ្រប់គ្រងដោយតៃវ៉ាន់។

ក្រសួង​ការពារ​ជាតិ​តៃវ៉ាន់ ក៏​បាន​ប្រាប់ថា មាននាវាកងទ័ពជើងទឹកចិនចំនួន​១៤​គ្រឿង និង​នាវា​ឆ្មាំ​សមុទ្រ​ចំនួន​១២​គ្រឿង​នៅ​ក្នុង​សមយុទ្ធ​កាល​ពី​ថ្ងៃ​ចន្ទ​ផង​ដែរ។

ថ្លែងទៅកាន់អ្នកសារព័ត៌មាននៅទីក្រុងតៃប៉ិ នាយករដ្ឋមន្ត្រីតៃវ៉ាន់ លោក Cho Jung-tai បាននិយាយថា សមយុទ្ធ​ចិន​មិនមែនគ្រាន់តែជាបញ្ហា​សម្រាប់​តៃវ៉ាន់​មួយ​​ប៉ុណ្ណោះ​ទេ។ លោក ថា៖ «សមយុទ្ធណាមួយដោយគ្មានការព្រមានជាមុន នឹងបង្កឲ្យមានការរំខានយ៉ាងខ្លាំងដល់សន្តិភាព និងស្ថិរភាពនៅក្នុងតំបន់ទាំងមូល។ សមយុទ្ធរបស់ចិនមិនត្រឹមតែប៉ះពាល់ដល់​ទឹក​ដី​ក្បែរ​ខាង​របស់តៃវ៉ាន់ប៉ុណ្ណោះទេ ថែមទាំងប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សិទ្ធិនាវាចរណ៍ លំហអាកាស និងសមុទ្រអន្តរជាតិទាំងមូល ដូច្នេះហើយ​​ក៏​បានទាក់ទាញ​ការ​យក​ចិត្ត​ទុក​ដាក់​ពី​បណ្ដា​ប្រទេសផ្សេងៗ​ទៀត​ផង​ដែរ»។

សូម​បញ្ជាក់​ថា នៅ​ថ្ងៃ​​ទី​១៤ខែ​តុលា យោធា​ចិន​ បាន​ចាប់ផ្ដើម​​សមយុទ្ធ​មួយ​នៅ​ជុំវិញ​តៃវ៉ាន់ ហើយ​ប្រាប់​ថា វា​គឺ​ជា​ការ​ព្រមាន​ដ៏​ធំ​មួយ​​ចំពោះ​សកម្មភាព​ផ្ដាច់ខ្លួន​និយម​របស់​ដែន​កោះ​មួយ​នេះ​។ សមយុទ្ធ​នេះ​ បានកើតឡើងប៉ុន្មានថ្ងៃបន្ទាប់ពីរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក Antony Blinken បានព្រមានទីក្រុងប៉េកាំង ប្រឆាំងនឹងការចាត់វិធានការឆ្លើយតបទៅនឹងសុន្ទរកថារបស់ប្រធានាធិបតីតៃវ៉ាន់ លោក Lai Ching-te ក្នុងអំឡុងពេលប្រារព្ធទិវាជាតិ​កាល​ពី​ថ្ងៃ​​ទី​១០​​ខែ​តុលា៕

ដោយ៖ ឈាង

ចុចអាន៖ តៃវ៉ាន់ ចល័តទ័ពនិងសព្វាវុធចូលតាមទីតាំងឈរជើងរួចអស់ហើយ ខណៈចិនធ្វើសមយុទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១៦ នាទីutes មុន

ដំណឹងល្អ! វ៉ាក់សាំងមហារីករុស្ស៊ី ព្យាបាលអ្នកជំងឺជាសះស្បើយ៧នាក់ហើយ និងគ្រោងដាក់លក់លើទីផ្សារនៅឆ្នាំក្រោយ

ព័ត៌មានជាតិ៣២ នាទីutes មុន

ក្រសួងអប់រំ រៀបចំសេចក្ដីណែនាំពិសោធន៍វិទ្យាសាស្ត្រលើកកម្ពស់ការរៀន និងបង្រៀនវិទ្យាសាស្ត្រ និងស្ទែម

សន្តិសុខសង្គម៤៩ នាទីutes មុន

ដកហូតសំបក និងពោះវៀនកង់ម៉ូតូសរុបជាង​១២០០០ ដែលរំលោភកម្មសិទ្ធិនាំចូល

ព័ត៌មានជាតិ៩ ម៉ោង មុន

រយៈពេល១០ខែដើមឆ្នាំ២០២៤ សមត្ថកិច្ចនគរបាលយុត្តិធម៌​បង្ក្រាប​អំពើ​ជួញដូរ​មនុស្ស និង​ករណីបៀតបៀនផ្លូវភេទបាន​ចំនួន៤៨នាក់

ព័ត៌មានជាតិ១០ ម៉ោង មុន

ក្រោយភ្លៀង មេឃស្រឡះ! លោក ផាត់ ហ៊ន ត្រូវបានរដ្ឋមន្ត្រីក្រសួងព័ត៌មាន និងយុត្តិធម៌ ជួយឱ្យរួចផុតពីបណ្ដឹងព្រហ្មទណ្ឌ

សន្តិសុខសង្គម១៧ ម៉ោង មុន

Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ

ព័ត៌មានជាតិ២០ ម៉ោង មុន

ក្រសួងយុត្តិធម៌ ផ្ទេរសំណុំរឿងព្រហ្មទណ្ឌលើលោក ផាត់ ហ៊ន ពីសាលាដំបូងខេត្តកំពង់ចាម ឱ្យមកសាលាដំបូងរាជធានីចាត់ការ

សន្តិសុខសង្គម៤៩ នាទីutes មុន

ដកហូតសំបក និងពោះវៀនកង់ម៉ូតូសរុបជាង​១២០០០ ដែលរំលោភកម្មសិទ្ធិនាំចូល

ជីវិតកម្សាន្ដ២៣ ម៉ោង មុន

កាដូឆ្នាំថ្មី ម៉ាក់ស្រីនា ចាំចៅយូរពេក ស្វាគមន៍សមាជិកថ្មីខ្លួនឯង ផ្អើលទាំងយប់

សន្តិសុខសង្គម២១ ម៉ោង មុន

ស្ត្រីអ្នកលក់ភេសជ្ជៈម្នាក់ត្រូវជនមិនស្គាល់មុខវាយសម្លាប់ទាំងព្រឹក

Sokha Hotels

ព័ត៌មានពេញនិយម