Connect with us

ព័ត៌មានអន្ដរជាតិ

ស្ត្រី​ម្នាក់​ស្លាប់​ដោយសារ​​កៀប​នៅ​​គ្រែ​អូតូម៉ង់​ដែលដំណើរការ​ខុស​ប្រក្រតី

បានផុស

នៅ

ស្ត្រី​ជនជាតិ​អង់គ្លេស​អាយុ៣៩ឆ្នាំ​ម្នាក់​បានស្លាប់ដោយសារតែ​គ្រែ​អូតូម៉ង់ (Ottoman bed)​ ដែលនាងគេង​ដំណើរការ​មិនប្រក្រតី​និងសង្កត់ក​​ធ្វើ​ឲ្យ​នាង​ថប់ដង្ហើមស្លាប់​​​។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន​CNNនៅថ្ងៃ​ទី​១៥​ខែ​តុលានេះ។

(រូបភាព៖ Instagram)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកស្រី Helen Davey ដែលរស់នៅភាគឦសានប្រទេសអង់គ្លេស និងជាម្ខាស់ហាងកែសម្ផស្សមួយ បានស្លាប់នៅក្នុងខែមិថុនា ខណៈដែលនាង កំពុងផ្អៀងលើគ្រែតូម៉ង់។

គ្រែអូតូម៉ង់នេះមានទម្រអាចបត់បែនបានដោយប្រើឧស្ម័ន។ ​គ្រែ​នេះ​​ជាជម្រើសដ៏ពេញនិយមសម្រាប់ម្ចាស់ផ្ទះដែលចង់បានគ្រែគេងផង និងជាទូរដាក់សម្លៀកបំពាក់ផង។

បុគ្គលិកសង្គ្រោះបន្ទាន់បានឲ្យដឹងថា កម្រាលពូកនៅលើគ្រែរបស់ Davey បានធ្លាក់ចុះដោយមិននឹកស្មានដល់ បានចាប់ករបស់នាងទល់នឹងផ្ទៃខាងលើនៃបន្ទះចំហៀងគ្រែមិនដោយអាចរំដោះខ្លួន នាងបានស្លាប់ដោយសារការថប់ដង្ហើម ខណៈដែលគន្លឹះទម្រគ្រែមួយទំនងជាមានបញ្ហា។

Davey ត្រូវ​បាន​រក​ឃើញ​ដោយ​កូន​ស្រី​របស់​នាង​ឈ្មោះ Elizabeth នេះ​បើ​យោង​តាម​សេចក្តី​ថ្លែង​ការណ៍​ដែល​បាន​ អាន​នៅ​ក្នុង​តុលាការ និង​រាយការណ៍​ដោយ​កាសែត​ក្នុង​ស្រុក The Northern Echo។ Elizabethបាននិយាយនៅក្នុងតុលាការថា «ខ្ញុំបានឡើងទៅជាន់ខាងលើ ទ្វារបន្ទប់គេងរបស់ម៉ាក់ខ្ញុំបើកចំហរ ហើយខ្ញុំបានឃើញគាត់ដេកបែរខ្នង ខណៈក្បាលរបស់គាត់នៅក្រោមគ្រែ។​

ជើង​របស់​កាត់​ត្រូវ​បាន​ពត់​ដូច​ជា​គាត់​កំពុង​ព្យាយាម​ក្រោក​ឡើង។ ខ្ញុំបានទម្លាក់អ្វីគ្រប់យ៉ាងដែលខ្ញុំកាន់ ហើយព្យាយាមលើកគ្រែចេញពីក្បាលរបស់គាត់។ ខ្ញុំបានកត់សម្គាល់ឃើញថា មុខរបស់គាត់មានពណ៌ខៀវ ខ្ញុំ​ខ្លាច​គាត់​ស្លាប់ ព្រោះ​គាត់​មិន​បញ្ចេញ​សំឡេង។ ខ្ញុំ​បាន​ចាប់​ផ្តើម CPR ហើយ​បាន​កត់​សម្គាល់​ថាគាត់​មិន​បាន​ដក​ដង្ហើម​ទេ»។

នៅក្រោមច្បាប់របស់ចក្រភពអង់គ្លេស អ្នកធ្វើកោសល្យវិច័យត្រូវតែរាយការណ៍ទៅអង្គការពាក់ព័ន្ធ ឬទីភ្នាក់ងាររដ្ឋាភិបាល នៅពេលដែលពួកគេគិតថា គួរតែចាត់វិធានការដើម្បីការពារការស្លាប់នាពេលអនាគត។

គួរបញ្ជាក់ថានៅចក្រភពអង់គ្លេសក្នុងឆ្នាំ ២០២២ មនុស្ស ១៤៧ នាក់បានស្លាប់បន្ទាប់ពីធ្លាក់ពីលើគ្រែ ហើយ ១៨ នាក់ទៀតបានស្លាប់ដោយការថប់ដង្ហើមដោយចៃដន្យឬការច្របាច់កនៅលើគ្រែ៕

(រូបភាព៖ Getty)

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

មនុស្សជាង៦០០០នាក់ត្រូវបានឃុំខ្លួននៅក្នុងបណ្តាញជួញដូរមនុស្ស​នៅ​មីយ៉ាន់ម៉ា

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

អាមេរិក​ដាក់​ទណ្ឌកម្ម​លើ​វិស័យ​ប្រេង​រុស្ស៊ី​កាន់តែធ្ងន់ធ្ងរ​ ខណៈអ៊ុយក្រែន​ព្យាយាម​បំផ្លាញ​

ព័ត៌មានជាតិ១២ ម៉ោង មុន

បណ្ឌិត យង់ ពៅ៖ អ្នកមិនទទួលស្គាល់ជ័យជម្នះ ៧មករា ស្មើនឹងគាំទ្ររបបខ្មែរក្រហម និងប្រមាថអាយុជីវិតពលរដ្ឋខ្មែររាប់លាននាក់ដែលស្លាប់នៅក្នុងរបបនេះ

ព័ត៌មានជាតិ១៦ ម៉ោង មុន

លោក ស្វាយ ស៊ីថា៖ នៅដើមឆ្នាំថ្មីនេះ ព័ត៌មានក្លែងក្លាយបានរីករាលដាលកាន់តែខ្លាំង និងកាន់តែស្មុគស្មាញ ចេញពីក្រុមMMO

ព័ត៌មានជាតិ១៦ ម៉ោង មុន

ពលរដ្ឋនៅស្រុកកែវសីមា ត្អូញត្អែរថា អស់លទ្ធភាពបង់ថ្លៃទឹកស្អាតប្រើហើយ ស្នើអាជ្ញាធរស្រុកជួយឱ្យម្ចាស់អាជីវកម្មទម្លាក់ថ្លៃ

ព័ត៌មានជាតិ១៧ ម៉ោង មុន

លោកស្រី ភឿង សកុណា ប្រាប់អាជ្ញាធរខេត្តស្វាយរៀងទប់ស្កាត់ឱ្យបានការប៉ុនប៉ងធ្វើឱ្យវឹកវរក្នុងសង្គមដោយក្រុមប្រឆាំងខុសច្បាប់

ព័ត៌មានជាតិ១៦ ម៉ោង មុន

ពលរដ្ឋនៅស្រុកកែវសីមា ត្អូញត្អែរថា អស់លទ្ធភាពបង់ថ្លៃទឹកស្អាតប្រើហើយ ស្នើអាជ្ញាធរស្រុកជួយឱ្យម្ចាស់អាជីវកម្មទម្លាក់ថ្លៃ

ព័ត៌មានជាតិ១២ ម៉ោង មុន

បណ្ឌិត យង់ ពៅ៖ អ្នកមិនទទួលស្គាល់ជ័យជម្នះ ៧មករា ស្មើនឹងគាំទ្ររបបខ្មែរក្រហម និងប្រមាថអាយុជីវិតពលរដ្ឋខ្មែររាប់លាននាក់ដែលស្លាប់នៅក្នុងរបបនេះ

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

មនុស្សជាង៦០០០នាក់ត្រូវបានឃុំខ្លួននៅក្នុងបណ្តាញជួញដូរមនុស្ស​នៅ​មីយ៉ាន់ម៉ា

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

អាមេរិក​ដាក់​ទណ្ឌកម្ម​លើ​វិស័យ​ប្រេង​រុស្ស៊ី​កាន់តែធ្ងន់ធ្ងរ​ ខណៈអ៊ុយក្រែន​ព្យាយាម​បំផ្លាញ​

Sokha Hotels

ព័ត៌មានពេញនិយម