Connect with us

ព័ត៌មានជាតិ

គម្រប់ខួប១២ ឆ្នាំ៖ ថ្នាក់ដឹកនាំខេត្តស្វាយរៀង រៀបធំពិធីគោរពព្រះវិញ្ញាណក្ខន្ធសម្តេចព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ

បានផុស

នៅ

លោក ម៉ែន វិបុល ប្រធានក្រុមប្រឹក្សាខេត្តស្វាយរៀង ព្រមទាំងលោក លោកស្រីសមាជិកក្រុមប្រឹក្សាខេត្ត លោក លោកស្រី អភិបាលរងខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបី លោក-លោកស្រីជាថ្នាក់ដឹកនាំមន្ទីរ-អង្គភាព និងលោក លោកស្រី នាយក នាយករងទីចាត់ការ ប្រធាន-អនុប្រធានអង្គភាព ប្រធាន អនុប្រធានការិយាល័យចំណុះសាលាខេត្ត បានចូលរួមក្នុងពិធីគោរពព្រះវិញ្ញាណក្ខន្ធព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ “ព្រះបរមរតនកោដ្ឋ” គម្រប់ខួប ១២ឆ្នាំ ។ ពិធីនេះ ធ្វើឡើងកាលពីព្រឹកថ្ងៃទី១៤ ខែតុលា  ឆ្នាំ២០២៤ នៅសាលប្រជុំធំសាលាខេត្តស្វាយរៀង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្នាក់ដឹកនាំខេត្តស្វាយរៀង បានថ្វាយគ្រឿងសក្ការៈបូជានៅចំពោះមុខព្រះឆាយាលក្ខណ៍ និងការគោរពព្រះវិញ្ញាណក្ខន្ធព្រះបរមរតនកោដ្ឋ ដោយបានធ្វើការសង្រួមកាយ វាចា ចិត្ត  ដើមី្បឧទ្ទិសថ្វាយព្រះវិញ្ញាណក្ខន្ធព្រះអង្គ។ ថ្នាក់ដឹកនាំខេត្តស្វាយរៀង ក៏សូមឧទ្ទិសដល់ទ្រង់បានយាងទៅកាន់ព្រះបរមសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។ បន្ទាប់មក ក៏បាននិមន្តព្រះសង្ឃចម្រើនសត្តប្បករណាភិធម្មដារបង្សុកូលឧទ្ទិសព្រះរាជមហាកុសលថ្វាយព្រះវិញ្ញាណក្ខន្ធព្រះបរមរតនកោដ្ឋផងដែរ៕

ដោយ៖ ភក្ដី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ៣៥ វិនាទី មុន

ធ្វើតាមក្បួន Sandara Park ដឹងតែស្រកគីឡូ ហើយបានរាងស្វែលស្អាតទៀត

ព័ត៌មានជាតិ៥៤ វិនាទី មុន

គម្រប់ខួប១២ ឆ្នាំ៖ ថ្នាក់ដឹកនាំខេត្តស្វាយរៀង រៀបធំពិធីគោរពព្រះវិញ្ញាណក្ខន្ធសម្តេចព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ

ព័ត៌មានអន្ដរជាតិ៣ នាទី មុន

ចិន ប្រើ​យន្តហោះ​ចម្បាំង​ជាង​១៥០​គ្រឿង​នៅ​ក្នុង​សមយុទ្ធ​​ត្រឹម​១ថ្ងៃ ហ៊ុមព័ទ្ធ​ជុំវិញកោះ​​តៃវ៉ាន់

ព័ត៌មានអន្ដរជាតិ១១ នាទី មុន

ការ​លក់រថយន្ត​អគ្គិសនី​កើន​ឡើង​ជាង ៣០ ភាគរយ នៅ​ខែ​កញ្ញា​ ដោយ​ចិន​នាំ​មុខ​គេ​

ព័ត៌មានជាតិ១៥ នាទី មុន

ខេត្តសៀមរាប រៀបចំពិធីគោរពវិញ្ញាណក្ខ័ន្ត ព្រះបរមរតនកោដ្ឋ គម្រប់ខួប១២ឆ្នាំ ដើម្បីរំលឹកដឹងគុណដល់វីរភាពរបស់ទ្រង់

Sokha Hotels

ព័ត៌មានពេញនិយម