Connect with us

ព័ត៌មានជាតិ

សម្ដេចធិបតី ប្រាប់ក្រសួងឱ្យគ្រប់គ្រងឱ្យបានត្រឹមត្រូវនូវផ្លាកលេខ«ខេមរភូមិន្ទ»

បានផុស

នៅ

នាយករដ្ឋមន្ត្រីនៃកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត ប្រាប់ឱ្យក្រសួងការពារជាតិគ្រប់គ្រងឱ្យបានត្រឹមត្រូវនូវផ្លាកលេខ «ខេមរភូមិន្ទ»។ សម្ដេចធិបតី បញ្ជាក់ថា មានតែនាយទាហានជាន់ខ្ពស់ប៉ុណ្ណោះ មានសិទ្ធិប្រើប្រាស់ផ្លាកលេខ «ខេមរភូមិន្ទ»។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការណែនាំរបស់នាយករដ្ឋមន្ត្រី ធ្វើឡើងក្រោយកត់សម្គាល់ឃើញថា ជារឿយៗមានបុគ្គលដែលជាអ្នកប្រើប្រាស់រថយន្តពាក់ផ្លាកលេខ«ខេមរភូមិន្ទ» ប្រើប្រាស់ខុសគោលដៅ រហូតមានទាំងជនបរទេស ក៏បានប្រើប្រាស់រថយន្តពាក់ផ្លាកលេខ «ខេមរភូមិន្ទ» នេះដែរ ហើយថែមទាំងបានបង្កឱ្យមានបាតុភាពមួយចំនួននៅក្នុងសង្គម ជាអាទិ៍ បង្កគ្រោះថ្នាក់ចរាចរណ៍នៅតាមដងផ្លូវ​ ការបើកបរមិនសមរម្យ ធ្វើឱ្យប៉ះពាល់ដល់សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ជាដើម។

អញ្ជើញជាអធិបតីភាពក្នុងពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៣០ ថ្ងៃបង្កើតកងពលតូចលេខ៧០ កងទ័ពជើងគោក នាព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានណែនាំឱ្យក្រសួងការពារជាតិត្រូវតែត្រួតពិនិត្យឱ្យច្បាស់លាស់ និងត្រឹមត្រូវ ស្របតាមបទប្បញ្ញត្តិ មុនអនុញ្ញាតឱ្យប្រើផ្លាកលេខ«ខេមរភូមិន្ទ» ទាំងការចេញលេខឱ្យ ទាំងការប្រើប្រាស់។ សម្ដេចធិបតី ថា ការប្រើប្រាស់ផ្លាកលេខ «ខេមរភូមិន្ទ» ទៀតសោត ត្រូវប្រើឱ្យចំទិសដៅ ពោលគឺមានតែនាយទាហានជាន់ខ្ពស់នៃកងយោធពលខេមរភូមិន្ទប៉ុណ្ណោះ ដែលមានសិទ្ធិប្រើប្រាស់ផ្លាកលេខនេះ។

ផ្ទុយទៅវិញ ការអនុញ្ញាតឱ្យមានការប្រើប្រាស់ផ្លាកលេខ «ខេមរភូមិន្ទ» មិនបានត្រឹមត្រូវ ហើយខុសគោលដៅនោះ នឹងធ្វើឱ្យប៉ះពាល់ដល់សន្តិសុខ សណ្ដាប់ធ្នាប់សង្គម ពិសេសកិត្តិយស សេចក្ដីថ្លៃថ្នូររបស់កងយោធពលខេមរភូមិន្ទ។ ហេតុនេះ សម្ដេចធិបតី នាយករដ្ឋមន្ត្រី សង្កតធ្ងន់ឱ្យក្រសួងការពារជាតិ បន្តយកចិត្តទុកដាក់ឱ្យបានម៉ត់ចត់ទៅលើកិច្ចការគ្រប់គ្រងផ្លាកលេខនេះ។  

គួររម្លឹកថា អគ្គនាយកដ្ឋានសម្ភារៈបច្ចេកទេស នៃក្រសួងការពារជាតិ តាមរយៈសេចក្ដីជូនដំណឹងមួយ កាលពីថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៤ បានទទួលស្គាល់នូវភាពមិនប្រក្រតីជាអន្លើៗមួយចំនួនដែលកើតឡើងចំពោះបុគ្គលអ្នកប្រើប្រាស់ផ្លាកលេខ «ខេមរភូមិន្ទ»។ ជាការសង្កេតឃើញរបស់អគ្គនាយកដ្ឋានសម្ភារៈបច្ចេកទេស គឺមានបាតុភាពមួយចំនួនដែលធ្វើឱ្យប៉ះពាល់ដល់សង្គម សាធារណៈ ដូចជា គ្រោះថ្នាក់ចរាចរណ៍ បុគ្គលអ្នកប្រើប្រាស់មួយចំនួនមានភាពក្រអឺតក្រទម មិនសក្តិសមជាមន្ត្រីយោធា ធ្វើឱ្យមានការវាយតម្លៃ និងទទួលការរិះគន់ពីសាធារណជន ពិសេសប៉ះពាល់ដល់កិត្តិយសនៃកងយោធពលខេមរភូមិន្ទទាំងមូល។

សេចក្ដីជូនដំណឹងរបស់អគ្គនាយកដ្ឋានសម្ភារៈបច្ចេកទេស ដែលផ្ញើទៅកាន់ស្ថាប័ន កងឯកភាពចំណុះក្រសួងការពារជាតិ អគ្គបញ្ជាការដ្ឋាន និងគ្រប់បណ្តាប្រភេទទ័ពជំនាញទាំងអស់ បានបញ្ជាក់បន្ថែមអំពីការប្រើប្រាស់យានយន្តពាក់ផ្លាកលេខចរាចរខេមរភូមិន្ទទាំងអស់ ដោយអនុវត្តតាមអនុក្រឹត្យលេខ៧៧ អនក្រ.បក ចុះថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០០៨ ពោលគឺអ្នកប្រើប្រាស់ត្រូវតែជានាយទាហានដែលមានសិទ្ធិពេញលេញ ដោយមិនអនុញ្ញាតឱ្យជនស៊ីវិល ឬជនបរទេសប្រើប្រាស់បានឡើយ។

អគ្គនាយកដ្ឋានសម្ភារៈបច្ចេកទេស ក៏បានព្រមានចាត់វិធានការច្បាប់ជាធរមានចំពោះបុគ្គលជាអ្នកប្រើប្រាស់យានយន្តពាក់ផ្លាកលេខខេមរភូមិន្ទ​ ក្នុងករណីដែលអនុវត្តការប្រើប្រាស់ផ្ទុយខុសពីខ្លឹមសារនេះ៕

អត្ថបទ៖ ធឿន វ៉ាន់សុង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២២ វិនាទី មុន

សម្ដេចធិបតី ប្រាប់ក្រសួងឱ្យគ្រប់គ្រងឱ្យបានត្រឹមត្រូវនូវផ្លាកលេខ«ខេមរភូមិន្ទ»

ព័ត៌មានជាតិ២ នាទី មុន

កម្ពុជា​បាន​អនុម័ត​ច្បាប់ និង​ធ្វើ​វិសោធនកម្ម​ច្បាប់​ណាខ្លះ ពេល​ក្លាយជាសមាជិក​អង្គការពាណិជ្ជកម្ម​ពិភពលោក?

កីឡា១៦ នាទី មុន

រឿង សុភ័ណ្ឌ ៖«ដល់ពេល ត្រូវ​ហ៊ាន​វ៉ៃ​ជា​មួយអ្នក​ខ្លាំងលំដាប់ពិភពលោក»

ជីវិតកម្សាន្ដ១៩ នាទី មុន

ធ្វើតាមក្បួន Sandara Park ដឹងតែស្រកគីឡូ ហើយបានរាងស្វែលស្អាតទៀត

ព័ត៌មានជាតិ២០ នាទី មុន

គម្រប់ខួប១២ ឆ្នាំ៖ ថ្នាក់ដឹកនាំខេត្តស្វាយរៀង រៀបធំពិធីគោរពព្រះវិញ្ញាណក្ខន្ធសម្តេចព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ

Sokha Hotels

ព័ត៌មានពេញនិយម