ព័ត៌មានជាតិ
កម្ពុជាបានអនុម័តច្បាប់ និងធ្វើវិសោធនកម្មច្បាប់ណាខ្លះ ពេលក្លាយជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោក?
កម្ពុជាបានអនុវត្តកាតព្វកិច្ច និងកម្មវិធីកំណែទម្រង់សំខាន់ៗមួយចំនួន ក្រោយបានចូលជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោក (WTO) នៅឆ្នាំ ២០០៤ ដូចជាការកែទម្រង់គោលនយោបាយ ពាណិជ្ជកម្ម និងការរៀបចំច្បាប់និងលិខិតបទដ្ឋានគតិយុត្តនានា ដើម្បីឱ្យរបបពាណិជ្ជកម្មកម្ពុជាមានសង្គតិភាពជាមួយនឹងវិធាននិងគោលការណ៍របស់ WTO ក៏ដូចជាដើម្បីធ្វើឱ្យប្រសើរឡើងនូវបរិយាកាសពាណិជ្ជកម្ម ធុរកិច្ចនិងវិនិយោគក្នុងស្រុក។
ថ្លែងនៅក្នុង “ខួប ២០ ឆ្នាំ នៃកម្ពុជាចូលជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោក” កាលពីម្សិលមិញនេះ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មកម្ពុជា លោកស្រី ចម និម្មល ក្រៅពីបង្ហាញពីសមិទ្ធផលជាច្រើនដែលកម្ពុជាទទួលបានក្រោយបានក្លាយជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោកនៅឆ្នាំ ២០០៤ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មកម្ពុជាក៏បានលើកឡើងពាក់ព័ន្ធការអនុវត្តកាតព្វកិច្ច និងកម្មវិធីកំណែទម្រង់សំខាន់ៗ ជាពិសេសពាក់ព័ន្ធការអនុម័តច្បាប់ និងធ្វើវិសោធនកម្មច្បាប់ពាក់ព័ន្ធពាណិជ្ជកម្មក្នុងនោះរួមមាន៖
-ច្បាប់ស្ពីពីសហគ្រាសពាណិជ្ជកម្ម
-ច្បាប់ស្តីពីវិធានពាណិជ្ជកម្ម និងចុះបញ្ជីពាណិជ្ជកម្ម
-ច្បាប់ស្តីពីម៉ាក ពាណិជ្ជនាម និងអំពើនៃការប្រកួតប្រជែងមិនស្មោះត្រង់
-ច្បាប់ស្តីពីម៉ាកសម្គាល់ភូមិសាស្តទំនិញ
-ច្បាប់ស្តីពីវិធានដើមកំណើតទំនិញ
-ច្បាប់ស្តីពីឧបាស្រ័យពាណិជ្ជកម្ម
-ច្បាប់ស្តីពីពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក
-ច្បាប់ស្តីពីវិនិយោគ
-ច្បាប់ស្តីពីប្រតិបត្តិការដែលមានកិច្ចធានា
-ច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់
-ច្បាប់ស្តីពីការប្រកួតប្រជែង
-ច្បាប់ស្តីពីការរៀបចំអង្គការតុលាការ
-ច្បាប់ស្តីពីមជ្ឈត្តការផ្នែកពាណិជ្ជកម្មជាដើម
ក្រោយចូលជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោក (WTO) រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មបានគូសបញ្ជាក់ថា កម្ពុជាបានអនុវត្តយ៉ាងយកចិត្តទុកដាក់នូវកិច្ចព្រមព្រៀងពហុភាគីទាំងអស់របស់ WTO រួមមាន កិច្ចព្រមព្រៀងទូទៅស្ដីពីពន្ធគយ និងពាណិជ្ជកម្មឆ្នាំ១៩៩៤ (GATT 1994) កិច្ចព្រមព្រៀងទូទៅស្តីពីពាណិជ្ជកម្មសេវាកម្ម (GATS) កិច្ចព្រមព្រៀងស្ដីពីកសិកម្ម AOA) កិច្ចព្រមព្រៀងស្តីពីទិដ្ឋភាពពាក់ព័ន្ធពាណិជ្ជកម្មនិងកម្មសិទ្ធិបញ្ញា (TRIPS) និងកិច្ចព្រមព្រៀងស្ដីពីកិច្ចសម្រួលពាណិជ្ជកម្ម (TFA) ព្រមទាំងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ ក៏ដូចជាការរៀបចំនិងអនុវត្តយុទ្ធសាស្ត្រផ្សេងៗដូច ជាកិច្ចសម្រួលពាណិជ្ជកម្ម និងប្រព័ន្ធបញ្ញរតែមួយជាតិជាដើម៕
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
១១ខែ វៀតណាម រញ្ជួយដី ៤៥៨លើក
-
សុខភាព១៧ ម៉ោង ago
ផ្លែឈើ៤មុខ គ្រោះថ្នាក់ខ្លាំងសម្រាប់អ្នកជំងឺខ្សោយតម្រងនោមធ្ងន់ធ្ងរ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
គ្រូទាយល្បីឈ្មោះ២រូប សុទ្ធតែទាយរឿងដែលគ្មាននរណាចង់ឲ្យកើត នៅឆ្នាំក្រោយ
-
ចរាចរណ៍៣ ថ្ងៃ ago
អ្នកជិះម៉ូតូ កង់ ឆ្លង់កាត់ចន្លោះសួនច្បារពុះចែកទ្រូងផ្លូវជាតិលេខ៣បង្កគ្រោះថ្នាក់ញឹកញាប់ដល់អ្នកដទៃ
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
អ្នកនាង ខាត់ សុឃីម សោកស្តាយចំពោះមរណភាពតារាចម្រៀងប្រុសម្នាក់ គាំងបេះដូងស្លាប់ទាំងវ័យក្មេង
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សត្វព្រៃជិតផុតពូជបំផុតជាច្រើនប្រភេទ បង្ហាញវត្តមាននៅតំបន់ប្រើប្រាស់ច្រើនយ៉ាងសំឡូត
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update៖ អ្នកកាសែតដែលត្រូវខ្មាន់កាំភ្លើងបាញ់ប្រហារនៅស្រុកជីក្រែង បានបាត់បង់ជីវិតហើយ ក្រោយបញ្ជូនដល់មន្ទីរពេទ្យជាង១ថ្ងៃ
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ផ្ទុះការភ្ញាក់ផ្អើលខ្លាំងចំពោះវត្តមាន ហុងដា SCOOPY ស៊េរីថ្មី របស់ក្រុមហ៊ុនអិនស៊ីអិច ទើបតែចេញក្តៅៗ