Connect with us

ព័ត៌មានជាតិ

មន្ត្រីជលផលកំពង់ចាម បន្តចុះបង្ក្រាបឧបករណ៍នេសាទខុសច្បាប់ នៅភូមិសាស្ត្រស្រុកព្រៃឈរ

បានផុស

នៅ

មន្ត្រី​ខណ្ឌ​រដ្ឋបាល​ជលផល​កំពង់ចាម បាន​បន្ត​ចុះ​បង្ក្រាប​ឧបករណ៍​នេសាទ​ខុសច្បាប់​នៅ​ភូមិសាស្ត្រ​ស្រុក​ព្រៃឈរ និង​សហគមន៍​នេសាទ​ឃុំ​មៀន ដើម្បី​ចូលរួម​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​នេសាទ​ខុសច្បាប់​នៅ​តាម​ព្រែក បឹង និង​ទន្លេ ក្នុង​ខេត្ត​កំពង់ចាម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅ​ថ្ងៃ​ទី ១៥ ខែ​តុលា ឆ្នាំ ២០២៤ នេះ ខណ្ឌ​រដ្ឋបាល​ជលផល​កំពង់ចាម សហការ​ជាមួយ​អាជ្ញាធរ ស្រុក​ព្រៃឈរ និង​សហគមន៍​សាមគ្គី​ឃុំ​មៀន និង​ដោយ​មាន​ការ​សម្របសម្រួល​ពី លោក វង្ស ប៊ុន​វិសុទ្ធ ព្រះរាជអាជ្ញា នៃ​អយ្យការ​អម​សាលាដំបូង​ខេត្ត​កំពង់ចាម បាន​ចុះ​ប្រតិបត្តិការ​ត្រួតពិនិត្យ និង​បង្ក្រាប​បទល្មើស​ជលផល បាន ៥ ករណី ក្នុង​នោះ មន្ត្រី​ជំនាញ​បាន​កសាង​សំណុំរឿង​តាម​នីតិវិធី​ច្បាប់​ស្តីពី​ជលផល និង​រុះរើ​កាប់​បំផ្លាញ​ចោល​វត្ថុ​តាង នៃ​បទល្មើស​ជលផល​នៅ​នឹង​កន្លែង។

បើ​តាម​ការ​បញ្ជាក់​ពី លោក លី ស្រ៊ី នាយ​ខណ្ឌ​ស្ដីទី​ជលផល​កំពង់ចាម បាន​ឲ្យ​ដឹង​ថា ជា​លទ្ធផល ប្រតិបត្តិការ​ចុះ​បង្ក្រាប​បទល្មើស​ជលផល​នេះ​ដែរ ក្រុមការងារ​បាន​រុះរើ​កាប់​បំផ្លាញ​ចោល​វត្ថុ​តាង​នៅ​ចំណុច​ស្រុក​ព្រៃឈរ និង​សហគមន៍​នេសាទ​សាមគ្គី​ឃុំ​មៀន។ ចំពោះ​ឧបករណ៍​ដែល​បំផ្លាញ​ចោល​រួមមាន ៖ ឧបករណ៍​លូ​ស្បៃ​មុង​សរុប ២៥ មាត់​, របាំង​ស្បៃ​មុង​ប្រវែង ៦៤៥ ម៉ែត្រ , បង្គោល​ចម្រឹង​ចំនួន ៣៧៥ ដើម​, ចាក់​លែង​កូន​ត្រី​ចម្រុះ​ទម្ងន់​សរុប ៣២ គីឡូក្រាម ចូល​ក្នុង​បឹង​វិញ។

ទន្ទឹម​នេះ​ដែរ លោក​នាយ​ខណ្ឌ​ស្តីទី​ជលផល​កំពង់ចាម ដែល​ដឹកនាំ​ផ្ទាល់ បាន​បន្ត​ចុះ​អប់រំ​ផ្សព្វផ្សាយ​ដល់​ប្រជា​នេសាទ​ឈប់​នេសាទ​នៅ​តំបន់ កុំ​ប្រើប្រាស់​ឧបករណ៍​ល្មើសច្បាប់ និង​ស្នើ​សុំ​ឲ្យ​អាជ្ញាធរ​មូលដ្ឋាន​ចូលរួម​សហការ​រាយការណ៍ និង​បង្ក្រាប។ អ្វី​ដែល​មន្ត្រី​ជំនាញ​ស្នើសុំ​ទៀត​នោះ គឺ​សូម​ឲ្យ​ប្រជាពលរដ្ឋ​ចូលរួម​សហការ​ទប់ស្កាត់​ការ​នេសាទ​ខុសច្បាប់ ដើម្បី​រក្សា​ពូជ​ត្រី​បាន​ច្រើន៕

អត្ថបទ និង រូបភាព ៖ ឡេក ចាន់ពេជ្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេចក្ដីជូនដំណឹង៩ ម៉ោង មុន

ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាង BKD Academy នឹង Manulife Cambodia

សន្តិសុខសង្គម១០ ម៉ោង មុន

នគរបាល​ឃាត់​ខ្លួន​ជនសង្ស័យ​ម្នាក់​ ហ៊ានបង្ហោះលក់​កាំ​ភ្លើង​ជា​សាធារណៈនិង ដក​ហូត​កាំ​ភ្លើង​បាន៧​ដើម

ព័ត៌មានជាតិ១២ ម៉ោង មុន

មន្ត្រី​ជាន់ខ្ពស់​នៃ​ក្រសួងសាធារណការ​ និង​ដឹកជញ្ជូន​បន្តចុះពិនិត្យ​វឌ្ឍនភាព​ការ​ស្ថាបនាផ្លូវជាតិលេខ៧

ព័ត៌មានជាតិ១២ ម៉ោង មុន

អភិបាលរងរាជធានី ស្នើ​ឱ្យ​សមត្ថកិច្ច​ និង​ម្ចាស់ខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល សហការគ្នា គ្រប់គ្រងវត្តមានជនបរទេសឱ្យបានល្អ

ព័ត៌មានជាតិ១៣ ម៉ោង មុន

សម្តេចធិបតី ជំរុញឱ្យពន្លឿនការរៀបចំនូវច្បាប់សន្តិសុខសាយប័រ

រថយន្ដ FORD ​RAPTOR
សន្តិសុខសង្គម២៣ ម៉ោង មុន

ទំនងឆ្លងចរន្ដ រថយន្ដ FORD ​RAPTOR មួយគ្រឿងត្រូវអណ្ដាតភ្លើងឆេះអស់មួយកំណាត់មុខ

ជីវិតកម្សាន្ដ២១ ម៉ោង មុន

តារាចិន វ័យ២៧ឆ្នាំ ស្លាប់ដោយសារជំងឺដូចគ្នាជាមួយ Barbie Hsu

លោកវរសេនីយ៍ឯក សំ វិច្ចិកា
សន្តិសុខសង្គម១៦ ម៉ោង មុន

អ្នកនាំពាក្យ បញ្ជាក់ពីស្ថានភាពអ្នករងរបួសក្នុងហេតុការណ៍ឆេះក្លឹបកម្សាន្ដ មីតណាយព្រីមៀរ កាលពីម្សិលមិញ

ព័ត៌មានជាតិ១២ ម៉ោង មុន

អភិបាលរងរាជធានី ស្នើ​ឱ្យ​សមត្ថកិច្ច​ និង​ម្ចាស់ខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល សហការគ្នា គ្រប់គ្រងវត្តមានជនបរទេសឱ្យបានល្អ

សុវត្ថិ មុនីនាគ
ជីវិតកម្សាន្ដ១៥ ម៉ោង មុន

មុនីនាគ ជាប់ឈ្មោះជាតារាចម្រៀងប្រុស មានសមត្ថភាពច្រៀងភាសាអង់គ្លេសល្អបំផុត

Sokha Hotels

ព័ត៌មានពេញនិយម