Connect with us

ព័ត៌មានអន្ដរជាតិ

អ៊ីស្រាអែល ខ្សឹបប្រាប់​អាមេរិក​ថា ខ្លួន​នឹងមិន​វាយ​រោងចក្រ​ប្រេង ឬ​នុយក្លេអ៊ែរ​​អ៊ីរ៉ង់ទេ

បានផុស

នៅ

ប្រព័ន្ធ​ផ្សព្វផ្សាយ​​ធំៗ​របស់​អាមេរិក​ចំនួន​២​គឺ Washington Post និង The Wall Street Journal បាន​ចុះផ្សាយ​កាល​ពី​ថ្ងៃ​ទី​១៤​ខែ​តុលា​​ថា គម្រោង​សងសឹក​របស់​អ៊ីស្រាអែល​ទៅ​លើ​អ៊ីរ៉ង់ នឹង​មិន​​មាន​គោល​ដៅ​វាយ​ប្រហារ​​រោងចក្រ​ប្រេង ឬ​​ក៏​នុយក្លេអ៊ែរ​នោះ​ឡើយ។

លោក Joe Biden និង​លោក Benjamin Netanyahu (រូបភាព៖ Getty)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រភព​ដែល​បង្ហើប​​ប្រាប់​ Washington Post បាន​ឲ្យ​ដឹង​ថា នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល លោក Benjamin Netanyahu បាន​ធានា​អះអាង​​ប្រាប់​សេតវិមាន​ថា ការ​វាយ​សងសឹក​ដែល​ខ្លួន​កំពុង​ពិចារណា នឹង​ផ្ដោតសំខាន់​លើ​តែ​ទីតាំង​យោធា​ក្នុង​ប្រទេស​អ៊ីរ៉ង់​តែ​ប៉ុណ្ណោះ។

ចំណែក​ឯ The Wall Street Journal បាន​ស្រង់​សម្ដី​ពី​ប្រភព​របស់​ខ្លួន និង​​រាយការណ៍​ថា ការ​​អះអាង​នេះ ធ្វើ​ឡើង​​នៅ​ក្នុង​​​ការ​​ហៅ​ទូរសព្ទ​​រវាង​លោក ចូ បៃដិន ប្រធានាធិបតី​អាមេរិក និង​លោក Netanyahu កាល​ពី​​សប្ដាហ៍​មុន ព្រម​ទាំង​កិច្ច​សន្ទនា​កាល​ពី​ពេល​ថ្មីៗ​រវាង​លោក Lloyd Austin រដ្ឋមន្ត្រី​ការពារ​ជាតិ​អាមេរិក និង​លោក Yoav Gallant រដ្ឋមន្ត្រី​ការពារ​ជាតិ​អ៊ីស្រាអែល។

អ៊ីស្រាអែល បាន​ប្ដេជ្ញា​វាយ​សងសឹក បន្ទាប់​ពី​អ៊ីរ៉ង់​បាន​ផ្លោង​មីស៊ីល​ប្រមាណ​២០០​គ្រាប់​ចូល​ទៅ​ក្នុង​ទឹក​ដីរបស់​ខ្លួន កាល​ពី​ថ្ងៃ​ទី​១​ខែ​តុលា ដែល​​ជា​ការ​ឆ្លើយ​តប​ទៅ​​នឹង​ការ​សម្លាប់​មេ​ដឹក​នាំ​​​របស់​ក្រុ​ម​សកម្ម​ប្រយុទ្ធ​ដែល​មាន​ការ​គាំទ្រ​ដោយ​អ៊ីរ៉ង់​ ព្រម​ទាំង​ការ​សម្លាប់​មេ​បញ្ជាការ​ម្នាក់​នៃ​កង​ឆ្មាំ​បដិវត្តន៍​អ៊ីរ៉ង់។

ក្នុង​ឆ្នាំ​២០២៤ អ៊ីរ៉ង់ បាន​ធ្វើ​ការ​វាយ​ប្រហារ​ដោយ​ផ្ទាល់​ទៅ​លើ​អ៊ីស្រាអែល​ចំនួន​២​លើក ដោយ​លើក​ដំបូង​បាន​កើត​ឡើង​កាល​ពី​ខែ​មេសា ដោយ​កាល​ណោះ​​អ៊ីរ៉ង់​ថា វា​ជា​ការ​ឆ្លើយ​តប​នឹង​ការ​វាយ​ប្រហារ​របស់​អ៊ីស្រាអែល​ទៅ​លើ​ស្ថានកុងស៊ុល​របស់​ខ្លួន​នៅ​ក្នុង​រដ្ឋធានី​ Damascus ប្រទេស​ស៊ីរី។

ប្រធានាធិបតី​អាមេរិក បាន​ព្រមាន​អ៊ីស្រាអែល​កុំ​ឲ្យ​វាយ​ប្រហារ​​សងសឹក​ទៅ​លើ​រោងចក្រ​ប្រេង ឬ​ក៏​​រោងចក្រ​នុយក្លេអ៊ែរ​របស់​អ៊ីរ៉ង់ ដើម្បី​បញ្ចៀស​ការ​រីក​សាយ​ភាយ​កាន់​​តែ​ធំ​ឡើង​នៃ​សង្គ្រាម​ក្នុង​តំបន់ ក៏​ដូចជា​ការ​ធ្វើ​ឲ្យ​តម្លៃ​​ថាមពល​​នៅ​លើ​ពិភពលោក​មាន​ការ​កើន​ឡើង​ខ្លាំង៕

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេចក្ដីជូនដំណឹង៣៤ នាទីutes មុន

សេចក្ដីជូនដំណឹង លើកទី២ ស្ដីពី ការអញ្ជើញចូលរួមពិគ្រោះថ្លៃ គម្រោងជួលក្រុមហ៊ុនសវនកម្មឯករាជ្យ ធ្វើសវនកម្មលើរបាយការណ៍ហិរញ្ញវត្ថុ ឆ្នាំ២០២៤ របស់ទូរគមនាគមន៍កម្ពុជា (ទ.ក.)

សន្តិសុខសង្គម៦ ម៉ោង មុន

អភិបាលរាជធានី អំពាវនាវឱ្យកងកម្លាំងពង្រឹងសន្តិសុខសណ្តាប់ធ្នាប់ឱ្យល្អប្រសើរ

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ចិន បាញ់​បង្ហោះ​ផ្កាយរណប អាច​តាម​ដាន​ដឹង​ពី​ភាព​ប្រៃ​នៃ​សមុទ្រ

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

WMO៖ ពិភពលោក​កំពុង​កើន​ឡើង​កម្ដៅ​ខ្លាំង ឈាន​ដល់​ចំណុច​គ្រោះថ្នាក់

ព័ត៌មានជាតិ៨ ម៉ោង មុន

អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ៖ សំណុំរឿងកាត់ទោសជនជាតិចិនលាងលុយកខ្វក់នៅអាម៉េរិកពុំមានសញ្ជាតិខ្មែរទេ

Sokha Hotels

ព័ត៌មានពេញនិយម