Connect with us

ព័ត៌មានអន្ដរជាតិ

​នាយករដ្ឋមន្ត្រីថៃ​​ថា​នឹង​​តាម​ប្រមាញ់​​​អតីតសមាជិក​​បក្សភឿថៃ​ដែល​​សង្ស័យ​ក្នុងបទសម្លាប់​រង្គាល​

បានផុស

នៅ

នាយករដ្ឋមន្ត្រីថៃ ផែថងថាន ស៊ីណា​វ៉ាត្រា (Paetongtarn Shinawatra) បាននិយា​យ​នៅ​ថ្ងៃអង្គារថា ​រដ្ឋាភិបាល​របស់​លោកស្រី​នឹង​ស្វែង​រក​ការ​ចាប់ខ្លួន​​អតីត​​សមាជិក​សភា​​នៃ​គណបក្ស​ភឿ​ថៃ​ដែល​ទើប​ដាក់​លិខិត​លា​លែង​​​​​១ថ្ងៃ​​ទាំង​​តួនាទី​ក្នុង​គណបក្ស​និង​​តួនាទី​ក្នុង​រដ្ឋសភា​​។

នាយករដ្ឋមន្ត្រីថៃ ផែថងថាន ស៊ីណា​វ៉ាត្រា។ FB
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ ​យោង​ការ​ចុះ​ផ្សាយរបស់​សារព័ត៌មាន Khaosod English រដ្ឋាភិបាល​ថៃ​​​នឹង​ធ្វើការជាមួយ​ប៉ូលិស Interpol ដើម្បីស្វែងរកចាប់ខ្លួនអតីតសមាជិកសភាគណបក្សភឿថៃ លោក​ឧត្តមសេនីយ  Phisarn Rattanawongkhiri ​ដែលសង្ស័យថា​ បាន​​​រត់​គេច​ខ្លួន​​​ទៅកាន់​ប្រទេស​អង់គ្លេស​ ក្រោយ​​មិន​បាន​ឡើ​ង​សវនាការ​លើ​សំណុំ​រឿង​​​​​កាល​ពី​២០ឆ្នាំ​មុន​ជាប់​ព័ន្ធ​ការ​សម្លាប់​រង្គាល​ក្នុង​អំពើ​ហិង្សា​​​​។

យោង​សារ​ព័ត៌មាន​ថៃ​​ដែលចេញ​ផ្សាយ​មុន​នេះបន្តិច លោក Phumtham Wechayachai ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិ បានលើក​ឡើង​ថា​ លោក​ Phisarn Rattanawongkhiri ​ជា​សមាជិកសភានៃគណបក្សភឿថៃ បានបញ្ជូនអ្នក​​តំណាងឱ្យដាក់ឯកសារលាលែងពីតំណែងរបស់លោក​ ដែលមាន​​សុពលភាព​​ ថ្ងៃទី១៤​ខែតុលា​តទៅ។

​​ក្នុងលិខិត​លាង​លែង​នោះ Phisarn បាន​លើក​ហេតុផល​​​ព្យាបាល​ជំងឺ ហើយ​លោក​​នឹង​វិល​មក​ពន្យល់​ផ្ទាល់​មាត់​វិញ​នៅ​ពេលសុខភាពលោក​​ប្រសើរ​ឡើង​។

លោក Phisarn គឺជាជនសង្ស័យក្នុងសំណុំរឿងបំបែកហ្វូងបាតុករ​ជន​ជាតិមូស្លីម​​ នៅមុខប៉ុស្តិ៍ប៉ូលិស Tak Bai ក្នុងខេត្ត Narathiwat កាលពី២០ឆ្នាំមុន ដែលពេលនោះលោកជាមេបញ្ជាការកងទ័ពភូមិភាគទី៤។ សកម្មភាព​របស់​យោធា​ក្នុង​ការបង្ក្រាប​បាតុករ​នាពេលនោះ​បណ្តាល​ឱ្យ​អ្នក​តវ៉ា​៧​នាក់ស្លាប់​ ហើយ​ការ​គប់​​គ្រាប់​បែកផ្សែង​ចូល​ក្នុង​រថយន្ត​បាន​បណ្តាល​ឲ្យ​មនុស្ស៧៨នាក់​ស្លាប់​ដោយ​សារ​ថប់​ដង្ហើម។

លោក​ Phisarn Rattanawongkhiri ​ជា​សមាជិកសភានៃគណបក្សភឿថៃ។ Bangkok Post

​លោក​​ គឺ​ជា​​​ចុង​ចម្លើយ​​ម្នាក់​ក្នុង​ចំណោម​​​​៧​នាក់​​ ដែល​ដាក់​ពាក្យ​ប្តឹង​ដោយ​​​គ្រួសារ​ន​ា​នៃ​ជន​រងគ្រោះ​ដែលបានស្លាប់​ចំនួន​៤៨​នាក់។ កាល​ពីសប្តាហ៍​មុន តុលាការ​ខេត្ត បាន​ចេញ​ដី​ការ​ចាប់​ខ្លួន​លោក Pisarn ​ដែលបរាជ័យ​ក្នុងការ​បង្ហាញ​ខ្លួន​នៅ​អង្គសវនាការ។ នេះ​បើ​យោង​តាម​ការសារព័ត៌មាន The Nation៕​

ដោយ រ៉ាន់ រើយ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ចរាចរណ៍១១ ម៉ោង មុន

ជិះម៉ូតូបញ្ច្រាសផ្លូវ បុកម៉ូតូមួយគ្រឿងទៀតស្លាប់ម្នាក់ និងរបួសធ្ងន់ស្រាល៣នាក់

ចរាចរណ៍១១ ម៉ោង មុន

យុវជនម្នាក់ ចេញពីធ្វើការត្រលប់ទៅកន្លែងស្នាក់នៅវិញ ជួបគ្រោះថ្នាក់ចរាចរណ៍ ដួលបោកក្បាលស្លាប់លើស្ពានព្រែកព្នៅ

ជីវិតកម្សាន្ដ៨ ម៉ោង មុន

ព្រាប សុវត្ថិ ប្រកាសលក់ដីជាង ៨ហិកតានៅមណ្ឌលគិរីក្នុងតម្លៃពិសេស ជាឱកាសសម្រាប់ការវិនិយោគ

ចរាចរណ៍១៣ ម៉ោង មុន

នគរបាលបញ្ជូនអ្នកបើករថយន្ដបុកម៉ូតូស្លាប់ឪពុកកូន៣នាក់នៅផ្លូវ៦០ម៉ែត្រទៅតុលាការ

ព័ត៌មានជាតិ៤ ម៉ោង មុន

គម្រោង​កែលម្អ​​សួនច្បារមាត់ទន្លេ ចំណាយ​ថវិកា​ជិត ២០០ លានរៀល ​ផ្លាស់ប្តូរ​មុខមាត់​ថ្មី​ស្រុកសំបូរ​ទាក់ទាញទេសចរ​បន្ថែមទៀត

Sokha Hotels

ព័ត៌មានពេញនិយម