ព័ត៌មានអន្ដរជាតិ
ល្ពៅទម្ងន់ ១១២១គីឡូក្រាម ឈ្នះការប្រកួតនៅរដ្ឋកាលីហ្វ័រញ៉ា
គ្រូបង្រៀនសាកវប្បកម្មម្នាក់នៅរដ្ឋ Minnesota នៅតែជាម្ចាស់ជើងឯកនៃការប្រកួតថ្លឹងទម្ងន់ល្ពៅប្រចាំឆ្នាំនៅរដ្ឋ California ខាងជើង ដែលគាត់បានឈ្នះពានរង្វាន់កំពូលនេះបួនឆ្នាំជាប់ៗគ្នា។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AP នៅថ្ងៃទី១៥ខែតុលានេះ។
លោក Travis Gienger មកពី Anoka រដ្ឋ Minnesota បានផ្តួលគូប្រជែងរបស់គាត់ដោយទម្ងន់ដោយលើសគេត្រឹមតែ ២.៧ គីឡូក្រាម ដើម្បីដណ្តើមយកជ័យជំនះនៅឯការប្រកួតជើងឯកពិភពលោកលើកទី ៥១ Pumpkin Weigh-Off នៅ Half Moon Bay ភាគខាងត្បូងនៃទីក្រុង San Francisco។
ផ្លែល្ពៅឈ្នះរបស់គាត់មានទម្ងន់ ២៤៧១ ផោនស្មើនឹង ១១២១គីឡូក្រាមតិចជាងកំណត់ត្រាពិភពលោកដែលគាត់បានឈ្នះកាលពីឆ្នាំមុនជាមួយនឹងល្ពៅមានទម្ងន់ ១២៤៧គីឡូក្រាម។
លោក Gienger អាយុ៤៤ឆ្នាំ បាននិយាយថាគាត់បានធ្វើការដាំដុះដូចកាលពីមុនៗដែលគាត់បានឈ្នះការប្រកួតនេះដោយផ្តោតលើការមានដីដែលមានសុខភាពល្អនិងរុក្ខជាតិមានជីវជាតិចិញ្ចឹមគ្រប់គ្រាន់ ប៉ុន្តែទោះយ៉ាងណាចុះត្រជាក់ជាមួយនឹងភ្លៀងធ្លាក់ខ្លាំងក៏ជាប៉ះពាល់ដល់ការលូតលាស់របស់ល្ពៅរបស់គាត់ផងដែរ។
បន្ទាប់ពីការប្រកួតស្វែងរកល្ពៅម្ចាស់ជើងឯកឃើញហើយ ក្រុមជាងឆ្លាក់អាជីពនឹងធ្វើការឆ្លាក់រូប 3D នៅលើល្ពោះនោះនៅឯពិធីបុណ្យ Halloween ដែលជាព្រឹតការណ៍ដែលគេចូលចិត្តឆ្លាក់ល្ពៅជាមួយនឹងទៀនបំភ្លឺនៅខាងក្នុង។ បើតាមប្រភពដើមរបស់វានៅក្នុងរឿងព្រេងនិទានល្ពៅក៏ត្រូវបានគេជឿថាអាចការពារវិញ្ញាណអាក្រក់ផងដែរ នៅថ្ងៃ All Hallows’ Eve ដែលបង្កើតជាប្រពៃណីបន្តរហូតមកដល់សព្វថ្ងៃនេះ។
ការប្រកួតការថ្លឹងទម្ងន់ល្ពៅលើកដំបូងត្រូវបានធ្វើឡើងក្នុងឆ្នាំ១៩៧៤ នៅពេលដែលមន្ត្រីមកពីទីក្រុង Half Moon Bay រួមទាំងអភិបាលក្រុង Melvin Mello ដែលនៅពេលនោះបានប្រកួតប្រជែងជាមួយទីក្រុង Circleville រដ្ឋ Ohio ហើយបន្ទាប់មកបានប្រកាសថា «Pumpkin Capital of the World» ទៅជាការប្រកួតប្រជែងថ្លឹងទម្ងន់ដើម្បីកំណត់ល្ពៅធំបំផុតរបស់ពិភពលោក៕
អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
១១ខែ វៀតណាម រញ្ជួយដី ៤៥៨លើក
-
ចរាចរណ៍១ សប្តាហ៍ ago
អ្នកជិះម៉ូតូ កង់ ឆ្លង់កាត់ចន្លោះសួនច្បារពុះចែកទ្រូងផ្លូវជាតិលេខ៣បង្កគ្រោះថ្នាក់ញឹកញាប់ដល់អ្នកដទៃ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សត្វព្រៃជិតផុតពូជបំផុតជាច្រើនប្រភេទ បង្ហាញវត្តមាននៅតំបន់ប្រើប្រាស់ច្រើនយ៉ាងសំឡូត
-
វប្បធម៌ ជំនឿ៥ ថ្ងៃ ago
កត់ចំណាំទុក បើគេងយល់សប្តិឃើញ ១០ ប្រភេទនេះ គួរពិចារណា
-
សុខភាព៥ ថ្ងៃ ago
ផ្លែឈើ៤មុខ គ្រោះថ្នាក់ខ្លាំងសម្រាប់អ្នកជំងឺខ្សោយតម្រងនោមធ្ងន់ធ្ងរ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
គ្រូទាយល្បីឈ្មោះ២រូប សុទ្ធតែទាយរឿងដែលគ្មាននរណាចង់ឲ្យកើត នៅឆ្នាំក្រោយ
-
សេដ្ឋកិច្ច៦ ថ្ងៃ ago
ឆ្នាំ២០២៥ ខាងមុខនេះ កសិដ្ឋានចិញ្ចឹមគោសាច់មួយនៅបាត់ដំបង គ្រោងទិញគោពីកសិករប្រមាណជាង ១ម៉ឺនក្បាល
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ក្រសួងអប់រំ ហាមលក់ ផ្សព្វផ្សាយភេសជ្ជៈប៉ូវកម្លាំង ជាប់បរិវេណសាលារៀន