ព័ត៌មានអន្ដរជាតិ
រាជធានីគូឡាឡាំពួ ក៏រងគ្រោះដោយទឹកជំនន់ដែរ
តាមការចុះផ្សាយរបស់ South China Morning Post នៅថ្ងៃអង្គារទី១៥ខែតុលាឆ្នាំ២០២៤, រាជធានីគូឡាឡាំពួ នៃប្រទេសម៉ាឡេស៊ីឯណោះ ក៏កើតមានទឹកជំនន់ដែរ បន្ទាប់ពីភ្លៀងធ្លាក់ខ្លាំង ហើយគ្រោះធម្មជាតិនេះ បានរំខានដល់ការធ្វើចរាចរណ៍ ព្រមទាំងបង្ខំឲ្យកិច្ចប្រជុំរដ្ឋសភា ត្រូវពន្យារពេលផងដែរ ដោយសារតំណាងរាស្រ្តពិបាកធ្វើដំណើរពេក។
មិនមែនតែរាជធានីឡើយ សូម្បីតែភាគខាងជើងប្រទេសក៏កំពុងរងគ្រោះដោយជំនន់ផងដែរ ដោយនៅតំបន់ខ្លះកម្ពស់ទឹកបានឡើងដល់ដំបូងផ្ទះឯណោះ។
ទន្ទឹមនោះ ក្រសួងឧតុនិយមបានព្រមានអំពីភ្លៀងធ្លាក់ខ្លាំង និងគ្រោះទឹកជំនន់ធ្ងន់ធ្ងរជាបន្តទៀត ដែលនឹងវាយប្រហារទីក្រុងគូឡាឡាំពួ ដូច្នេះសូមប្រជាពលរដ្ឋត្រូវប្រុងប្រយ័ត្នឲ្យមែនទែន។
ក្រៅពីផ្លូវថ្នល់លិចទឹក, ភ្លៀងធ្លាក់ខ្លាំងក៏ប៉ះពាល់ដល់បណ្តាញផ្លូវរថភ្លើងមេត្រូរបស់ទីក្រុងគូឡាឡាំពួរផងដែរ ខណៈក្រុមហ៊ុន RapidKL ត្រូវផ្អាកសេវាផ្លូវដែកនៅភាគខាងកើតទីក្រុងសិន ដោយសារផ្លូវលិចទឹក។ លើសពីនេះ សូម្បីសាលារៀនមួយចំនួនក៏ត្រូវជម្លៀសសិស្សចេញជាបន្ទាន់ដែរ បន្ទាប់ពីទឹកជំនន់ឡើងដល់ត្រឹមជង្គង់។
ទោះបីជាយ៉ាងណាក៏ដោយ រដ្ឋាភិបាលម៉ាឡេស៊ី ធានាថា ស្ថានភាពនេះកំពុងស្ថិតក្រោមការគ្រប់គ្រង ហើយអំពាវនាវដល់សាធារណជនទាំងអស់ សូមកុំព្រួយបារម្ភឲ្យសោះ។
សូមបញ្ជាក់ថា មួយរយៈចុងក្រោយ តំបន់អាស៊ីអាគ្នេយ៍បានជួបប្រទះរដូវមូសុងដ៏កាចសាហាវ និងត្រូវរងគ្រោះមិនធម្មតាទេ ជាពិសេសប្រទេសវៀតណាម មីយ៉ាន់ម៉ានិងថៃតែម្តង ដែលរងទុក្ខខ្លាំងដោយសារឥទ្ធិពលព្យុះទីហ្វុង យ៉ាកជី កាលពីខែមុន។
ពាក់ព័ន្ធគ្រោះធម្មជាតិនេះដែរ បើតាមការបញ្ជាក់ពីអ្នកជំនាញ, មូលហេតុធំ២ ដែលឆ្នាំ២០២៤មានព្យុះសាហាវៗជាងរាល់ឆ្នាំគឺដោយសារតែកត្តាបម្រែបម្រួលអាកាសធាតុ និងការផ្លាស់ប្តូរយ៉ាងឆាប់រហ័សពីបាតុភូត El Nino ទៅ La Nina បណ្តាលឲ្យសីតុណ្ហភាពមហាសមុទ្រនិងបរិយាកាសកើនឡើង។
លោក Truong Ba Kien នាយករងនៃមជ្ឈមណ្ឌលស្រាវជ្រាវឧតុនិយមនិងអាកាសធាតុ វៀតណាម បានពន្យល់ថា កាលណាសីតុណ្ហភាពកើនឡើងនោះទឹកសមុទ្រកាន់តែក្តៅ ហើយវានឹងជះបញ្ជូនចំហាយទឹកនិងថាមពលកាន់តែច្រើនចូលក្នុងប្រព័ន្ធអាកាសធាតុ ជាហេតុនាំឲ្យកម្លាំងព្យុះកាន់តែខ្លាំង។ ម្យ៉ាងវិញទៀត បើកាលណា សីតុណ្ហភាពជាសកល កើនឡើង១អង្សាសេនោះ កម្លាំងខ្យល់ព្យុះក៏នឹងកើនឡើង ៤០%ដែរ។
និយាយពី El Nino និង La Nina វិញ, កាលណាបាតុភូតនេះផ្លាស់ប្តូរលឿនពេកនៅតំបន់ប៉ាស៊ីហ្វិកកណ្តាល និងខាងកើត វានឹងធ្វើឲ្យមានអតុល្យភាពកម្តៅនិងសំណើមនៃមហាសមុទ្រ ដោយជួយបង្កើនថាមពលសម្រាប់ការកកើតព្យុះត្រូពិកដែលមានឥទ្ធិភពកាចសាហាវ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ កុមារមីយ៉ាន់ម៉ាអាយុ១២ឆ្នាំជួយសង្គ្រោះមនុស្សជាង១០០នាក់ក្នុងទឹកជំនន់
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ផ្អើលទូងស្គរកណ្ដាលយប់នៅវត្តពោធិ៍ញ្ញាណ ខណៈមានសង្ឃ ២ អង្គ ឆាន់ស្រាក្នុងកុដិ
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ស្ពានដីឥដ្ឋ-ថ្មគរ ឆ្លងទន្លេភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញបាវិត ចាប់ផ្តើមចុះគ្រឿងចក្របើកការដ្ឋានសាងសង់
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
សុខោទ័យ អ្នកនិពន្ធបទ«សែកមន្ដ» ចេញបញ្ជាក់ពីការសហការប្រគល់សិទ្ធិ ក្នុងការផលិតបទ”សែកមន្ត”ជាមួយGalaxy Navatra
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
L-D-A ចេញបទចម្រៀង « អូសវ៉ាលី » មិនបានប៉ុន្មានផងមានអ្នកល្បីៗយកទៅ Reaction ទូទាំងប្រទេស !
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ស្មាតហ្វូនដែលបំពាក់កាមេរ៉ាល្អដាច់គេ OPPO Find X8 Series ដាក់សម្ពោធហើយនៅប្រទេសកម្ពុជា
-
ចរាចរណ៍៤ ថ្ងៃ ago
រថយន្តស៊េរីទំនើប PORSCHE បើកវ៉ាជ្រុលបុក LEXUS RX330 រងការខូចខាតយ៉ាងដំណំ
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
ជាងច្នៃម៉ូដសម្លៀកបំពាក់ បទ «សែកមន្ត» ចេញមុខមកពន្យល់រឿងសម្លៀកបំពាក់ដែល ព្រាប សុវត្ថិ ស្លៀកថតក្នុង «MV»
-
សេដ្ឋកិច្ច៦ ថ្ងៃ ago
តម្លៃពោតក្រហម និងដំឡូងមីធ្លាក់ចុះ នៅចំពេលរដូវប្រមូលផល