ព័ត៌មានជាតិ
អង្គកឋិនទានដង្ហែទៅវត្តខ្មែរក្រោម ជាការបង្ហាញពីទឹកចិត្តស្រលាញ់ដ៏ធំធេងក្នុងនាមឈាមជ័រជាខ្មែរ
អាជ្ញាធរតាមមូលដ្ឋាន និងព្រះសង្ឃចូលគាំទ្រជាមួយរដ្ឋាភិបាល សម្តែងការពេញចិត្ត និងគាំទ្រយ៉ាងពេញទំហឹងចំពោះរាជរដ្ឋាភិបាល ដែលបានរៀបចំបង្កើតការដង្ហែអង្គកឋិនទានទៅវត្តខ្មែរក្រោម។
![](https://www.kampucheathmey.com/wp-content/uploads/2024/10/photo_2024-10-15_15-34-08-1024x750.jpg)
លោក ជា សារ៉េត ចៅសង្កាត់ស្ទឹងមានជ័យទី១ តំណាងឱ្យប្រជាពលរដ្ឋនៅទូទាំងសង្កាត់ បានត្រៀមជាស្រេចសម្រាប់ការចូលរួមជាមួយអង្គកឋិនទាន ទោះថ្ងៃនោះលោកមិនបានចូលរួម ក៏នឹងបរិច្ចាគចូលរួមជាមួយកម្មវិធីបុណ្យនេះ ព្រោះនេះជាកាលៈទេសៈ និងពេលវេលាមហាអស្ចារ្យដែលសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានផ្តួចផ្តើមគំនិតបង្កើតកឋិនទានឆ្លងប្រទេសដែលមិនធ្លាប់មាន ក្នុងគោលដៅបង្កើតទំនាក់ទំនង និងក្តីស្រលាញ់កាន់តែស្និទ្ធិស្នាលរវាងខ្មែរលើខ្មែរក្រោម និងខ្មែរកណ្តាល ពោលគឺខ្មែរតែមួយ។
ព្រះបវរបញ្ញាញាណ ថៃ ប៊ុនធឿន ព្រះចៅអធិការវត្តចង្ក្រានតាព្រហ្ម ហៅវត្តស្ទឹងមានជ័យ មានសង្ឃដីការគាំទ្រយ៉ាងខ្លៀវខ្លា ចំពោះការបង្កើតអង្គកឋិនទាននេះឡើងមក ដោយព្រះអង្គក៏នឹងត្រៀមបច្ច័យ និងទេយ្យទានមួយចំនួនរួចរាល់ សម្រាប់ផ្តល់ជូនទៅកាន់ពិធីដង្ហែរកឋិននោះផងដែរ។
![](https://www.kampucheathmey.com/wp-content/uploads/2024/10/photo_2024-10-15_15-33-58-1024x682.jpg)
គួររំលឹកថា សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៤ បានបញ្ជាក់ឱ្យដឹងអំពីដើមចម ដែលនាំឱ្យមានការរៀបចំដង្ហែអង្គកឋិនទានទៅវត្តខ្មែរក្រោម នៅថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៤ខាងមុខ ដោយសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងសម្តេច ម៉ែន សំអន រួមទាំងថ្នាក់ដឹកនាំជាន់ខ្ពស់ផ្សេងទៀត ដង្ហែទៅដោយផ្ទាល់។
![](https://www.kampucheathmey.com/wp-content/uploads/2024/10/photo_2024-10-15_15-34-32-1024x573.jpg)
សម្តេចតេជោបញ្ជាក់ថា ការដង្ហែអង្គកឋិនទានទៅវត្តខ្មែរក្រោមនេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានគិតគូរជាច្រើនឆ្នាំមកហើយ តាំងពីឆ្នាំ២០១២មកម្ល៉េះ តែដោយសារគ្រួសារសម្តេចមានទុក្ខដោយសារឪពុករបស់សម្តេចបានទទួលមរណភាព ក្នុងឆ្នាំ២០១៣ និងម្តាយក្មេករបស់សម្តេចទទួលមរណភាពក្នុងឆ្នាំ២០២០ ទើបបណ្តាលឱ្យផ្អាកធ្វើកឋិនទាន។
![](https://www.kampucheathmey.com/wp-content/uploads/2024/10/photo_2024-10-15_15-34-29-1024x682.jpg)
សម្តេចបញ្ជាក់ថា អង្គកឋិនទានដង្ហែទៅវត្តខ្មែរក្រោមនេះ ធ្វើឡើងដោយគណបក្សប្រជាជន រាជរដ្ឋាភិបាល រដ្ឋសភា ព្រឹទ្ធសភា ស្ថាប័នព្រះសង្ឃទាំងពីរគណៈ និងស្ថាប័នថ្នាក់ជាតិផ្សេងទៀត ហើយអង្គកឋិនទាននេះ ត្រូវបានដាក់ឈ្មោះថា «អង្គកឋិនទាន មហាសាមគ្គីគ្រួសារខ្មែរ» ដែលបងប្អូនខ្មែរនៅគ្រប់ទីកន្លែង ខ្មែរលើ ខ្មែរកណ្តាល ខ្មែរក្រោម ជាខ្មែរតែមួយ គ្រប់គណបក្សនយោបាយ គ្រប់និន្នាការនយោបាយ អាចចូលរួមបានទាំងអស់គ្នា៕
អត្ថបទ៖ សុភា
![](https://www.kampucheathmey.com/wp-content/uploads/2024/10/photo_2024-10-15_15-34-25-1024x682.jpg)
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម៣ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
ផ្ទុះការចាប់អារម្មណ៍នឹងយុវតីម្នាក់ សំឡេងពីរោះ ច្រៀងស្រដៀងនឹងរាជិនីសំឡេងសារិកាមាស ប៉ែន រ៉ន
-
សន្តិសុខសង្គម៦ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ចរាចរណ៍៣ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
G-Devith ប្តេជ្ញារកយុត្តិធម៌ឱ្យគ្រួសារ ក្រោយម្ចាស់ផេក «អាក្លូ» ផ្លែផ្កាគ្រួសារខ្លួនជារឿយៗ ពិសេសទាញកូនប្រុសទៅពាក់ព័ន្ធ