ព័ត៌មានជាតិ
ក្រុមមន្ត្រីអភិរក្សធនធានធម្មជាតិរបស់លោក បេន ដាវីស រងការចោទប្រកាន់ថាប្រើអំពើហិង្សាលើពលរដ្ឋម្នាក់
ក្រុមមន្ត្រីអភិរក្សភ្នំពក ភ្នំត្នោត គឺលោកបេន ដាវីស បានចូលទៅក្នុងផ្ទះពលរដ្ឋនៅភូមិត្រពាំងរាំង ឃុំរណសិរ្ស ស្រុកសង្គមថ្មី រួចក៏កើតអំពើហិង្សារហូតបណ្តាលឲ្យបុរសម្នាក់របួសធ្ងន់ ។ដោយអះអាងថា ពលរដ្ឋដាក់ដៃ(ឧបករណ៍នេសាទខុសច្បាប់)ក្នុងដែនការពារ។

កាលពីថ្ងៃទី១២ ខែតុលា ឆ្នាំ ២០២៤ បុរសម្នាក់ឈ្មោះ កោះ សៀម រស់នៅភូមិត្រពាំងរាំង ឃុំ រណសិរ្ស ស្រុកសង្គមថ្មី ខេត្តព្រះវិហារ ត្រូវបានកងកម្លាំងមន្ត្រីអភិរក្សព្រៃឈើរបស់លោក បេន ដាវីស ចំនួន ០៦ នាក់ ដឹកនាំដោយលោក បេន ដាវីស ក្នុងនោះមានមន្ត្រីសហគមន៍០២នាក់ កម្លាំងកងរាជអាវុធហត្ថ០២នាក់ និងក្រុមការងារលោក បេន ដាវីស ០២នាក់ បានចុះមកចាប់ខ្លួនលោក ក្នុងភូមិខាងលើ នៅវេលាម៉ោងប្រហែល១០ ព្រឹក ដោយពុំដឹងមូលហេតុ។
លោក បេន ដាវីស ដែលជាប្រធានក្រុមមន្ត្រីអភិរក្សភ្នំពកភ្នំត្នោត លោកបានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានថា លោក កោះ សៀម បានធ្វើសកម្មភាពដាក់ដៃយកត្រីនៅក្នុងដងស្ទឹង ដែលជាតំបន់ការពារបស់រូបលោក។

បើតាមការបញ្ជាក់របស់លោក ម៉ូត ឌី ដែលជាមេភូមិ បានដឹងថា លោក កោះ សៀម ពិតជាបានដាក់ដៃនៅក្នុងស្ទឹង ដើម្បីយកត្រីពិតប្រាកដមែន ក៏ប៉ុន្តែក្នុងលក្ខណៈតិចតួចចិញ្ចឹមឆ្នាំងតែប៉ុណ្ណោះ ហើយក៏មិនបានដាក់ចូលទៅក្នុងដី ដែលជាដែនការពាររបស់លោក បេន ដាវីស ដូចការចោទប្រកាន់របស់លោក បេន ដាវីស នោះទេ ព្រោះវាស្ថិតនៅក្នុងជើងភូមិត្រពាំងរាំងតែម្ដង នៅឆ្ងាយពី៥០០ម៉ែត្រពីភូមិតែប៉ុណ្ណោះ។
លោកមេភូមិ បន្តទៀតថា លោក បេន ដាវីស និងមន្ត្រីអភិរក្សរបស់ខ្លួន ដែលចូលមកចាប់ និងប្រើអំពើហិង្សាមកប្រជាពលរដ្ឋនៅក្នុងផ្ទះ ហើយបានប្រើអំពើហិង្សាមកលើឈ្មោះ កោះ សៀម ឱ្យរបួសស្នាមបាក់ឆ្អឹងថ្គាម ក្ដោងច្រមុះ ប៉ះពាល់ដល់សួត និងរបួសមុតដៃខាងស្ដាំ បច្ចុប្បន្នកំពុងសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យខេត្តព្រះវិហារ។ លោកមេភូមិក៏បានសំណូមពរឲ្យថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ជួយរកយុត្តិធម៌ជូនលោក កោះ សៀម ផងដែរ។

អភិបាលស្រុកសសង្គមថ្មី ខេត្តព្រះវិហារ លោកស៊ាប កែវីវ៉ា បានឲ្យដឹងថា ករណីនេះលោកបានទទួលសេចក្តីរាយការណ៍ពីលោកអធិការស្រុកមកថា មានករណីហិង្សាជាមួយពលរដ្ឋ ជាមួយក្រុមលោកបេន រហូតបណ្តាលឲ្យរងរបួសធ្ងន់កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តព្រះវិហារ។
លោកបន្តថា បច្ចុប្បន្នសមត្ថកិច្ចជំនាញកំពុងស្រាវជ្រាវករណីនេះយ៉ាងយកចិត្តទុកដាក់ ដើម្បីឈានទៅភាពយុត្តិធម៌ទាំងសងខាង៕
ដោយ៖ជុន កុសល

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ