សុខភាព
អូនតូចកើតឈាមកកក្នុងខួរក្បាល ម៉ាក់ប៉ាអាចដឹងបានដោយសញ្ញាទាំងនេះ
រាល់ទារកដែលកើតមក មិនមែនសុទ្ធតែសុខភាពល្អទាំងអស់ទេ ខ្លះមានបញ្ហាតាំងពីពេលកើតមក ដែលនាំទុក្ខដល់ទារកតែម្ដង។ ក្មេងខ្លះ មិនទាន់ដឹងអីផង ក៏ប្រឈមនឹងបញ្ហាមានឈាមកកក្នុងខួរក្បាលបាត់ទៅហើយ។
សម្រាប់បញ្ហានេះ លោកស្រីវេជ្ជបណ្ឌិត កុសល កណិការ ជំនាញផ្នែករោគកុមារ សញ្ញាប័ត្រពីបារាំង បានពន្យល់ឲ្យដឹងថា ជាធម្មជាតិ នៅពេលដែលក្មេងកើតមក តែងមានឈាមកកតិចតួចនៅក្នុងខួរក្បាល ដែលនឹងបាត់ទៅវិញនៅពេលដែលលូតលាស់ធំទៅៗ។ ប៉ុន្តែមានករណីខ្លះទៀត អាអូនអាចប្រឈមនឹងជំងឺឈាមកកនៅក្នុងខួរក្បាល បើសិនទទួលបានវីតាមីន K មិនបានគ្រប់គ្រាន់។
“ចំពោះទារកដែលទើបតែសម្រាលហើយ នៅក្នុងមន្ទីរពេទ្យធំៗ គឺគេបានធ្វើអេកូខួរក្បាលទារក នៅពេលដែលជិតចេញពីមន្ទីរពេទ្យឲ្យទៅផ្ទះបាន ឬជួនកាលគេណាត់ឲ្យទៅពិនិត្យវិញ (២សប្ដាហ៍ ឬ១ខែក្រោយចេញពីពេទ្យ) ដើម្បីធ្វើអេកូខួរក្បាល អ៊ីចឹង យើងអាចដឹងថា អាអូនមានឈាមកកតាមរយៈធ្វើអេកូខួរក្បាល។”
លោកស្រីបញ្ជាក់ថា ប្រសិនបើឈាមកកធំ ឬមានបរិមាណច្រើន វាអាចសង្កត់ទៅលើខួរក្បាលទារក ពីព្រោះខួរក្បាលអាអូនមានលក្ខណៈតូច វាអាចឲ្យអាអូនចេញរោគសញ្ញាមួយចំនួនដូចជា៖
– ស្រឹម ឬសន្លប់
– ពិបាកបៅដោះ
– ក្អួតញឹកញាប់ (ក្អួតខ្លាំង)
– ប្រកាច់ (ករណីធ្ងន់ធ្ងរ)។
ក្នុងករណីដែលឈាមកកមានទំហំធំ ហើយសង្កត់ទៅលើសាច់ខួរក្បាលខ្លាំង ជាពិសេសប៉ះពាល់ទៅដល់តំបន់ខួរក្បាលដែលមាននាទីគ្រប់គ្រងប្រព័ន្ធផ្លូវដង្ហើមរបស់ទារក វាអាចបង្កឲ្យទារកអត់ដកដង្ហើម ជាហេតុបណ្ដាលឲ្យទារកបាត់បង់ជីវិតបាន៕
អត្ថបទផ្ដល់សិទ្ធិដោយ៖ Hellokrupet
-
ចរាចរណ៍៤ ថ្ងៃ ago
ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
នាយិការងព័ត៌មាន CNC កញ្ញា នូ មៈនេត្រអាថាណ្ណា ទទួលមរណភាពក្នុងអាយុ៣៧ឆ្នាំ
-
ព័ត៌មានជាតិ២៣ ម៉ោង ago
ក្រៅពីមិនសុំទោសជនតាំងខ្លួនជាសាស្តាហៅអ្នកប្រតិកម្មលើខ្លួនជា «មនុស្សល្ងង់ និងអគតិ»
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ក្រសួងធម្មការកំពុងពិនិត្យវិធានការលើបុគ្គលដែលថាព្រះសង្ឃជាបន្ទុកពលរដ្ឋ និងមើលងាយព្រះត្រៃបិដក
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង ago
អគ្គីភ័យលេបត្របាក់ផ្ទះឈើតម្លៃជិត ៣ លានដុល្លារក្នុងថ្ងៃបុណ្យចូលឆ្នាំចិន នៅខេត្ត Lop Buri ប្រទេសថៃ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
របាយការណ៍បឋម៖ រថយន្តដឹកគ្រឿងចក្រលើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក