Connect with us

ព័ត៌មានអន្ដរជាតិ

អាមេរិក ទុកពេល៣០ថ្ងៃឲ្យអ៊ីស្រាអែល បង្កើនការផ្តល់ជំនួយមនុស្សធម៌ទៅហ្គាហ្សា បើមិនដូច្នោះ នឹងកាត់ជំនួយយោធា

បានផុស

នៅ

ដោយមិនអាចស៊ូទ្រាំឈរមើលស្ថានភាពដ៏យ៉ាប់យ៉ឺននៅភាគខាងជើងតំបន់ហ្គាហ្សា សហរដ្ឋអាមេរិក ក៏សម្រេចផ្ញើលិខិតមួយច្បាប់ទៅកាន់អ៊ីស្រាអែល ដោយទុកពេល៣០ថ្ងៃឲ្យសម្ព័ន្ធមិត្តរបស់ខ្លួនមួយនេះ ត្រូវបង្កើនការផ្តល់ជំនួយចូលតំបន់របស់ប៉ាឡេស្ទីន បើមិនដូច្នេះទេខ្លួននឹងកាត់ជំនួយយោធា។

(រូបថត៖ Getty)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមការចុះផ្សាយរបស់ BBC នៅថ្ងៃពុធទី១៦ខែតុលាឆ្នាំ២០២៤, លិខិតនេះ ត្រូវបានរដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិក Lloyd Austin និងរដ្ឋមន្ត្រីការបរទេស Antony Blinken ផ្ញើទៅកាន់រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល Yoav Gallant និងរដ្ឋមន្ត្រីក្រសួងកិច្ចការយុទ្ធសាស្ត្រ Ron Dermer។

លិខិតនោះនិយាយថា សហរដ្ឋអាមេរិក បារម្ភខ្លាំងណាស់អំពីស្ថានភាពមនុស្សធម៌ដែលកាន់តែយ៉ាប់យ៉ឺនទៅៗ ខណៈអ៊ីស្រាអែល ច្រានចោលឬរារាំងជិត ៩០%ឯណោះនៃការផ្តល់ជំនួយមនុស្សធម៌ រវាងភាគខាងជើងនិងខាងត្បូងកាលពីខែមុន។

ខ្លឹមសារក្នុងលិខិតនោះបន្តថា «អ៊ីស្រាអែល ត្រូវតែចាប់ផ្តើមធ្វើសកម្មភាពលើវិធានការជាក់ស្តែងមួយចំនួន ដើម្បីជំរុញការផ្គត់ផ្គង់ជំនួយឥឡូវនេះនិងក្នុងរយៈពេល៣០ថ្ងៃ។ បើអ៊ីស្រាអែល មិនធ្វើតាម វាអាចប៉ះពាល់ដល់គោលនយោបាយរបស់សហរដ្ឋអាមេរិក។ អ៊ីស្រាអែល ត្រូវតែបង្កើនការផ្តល់ជំនួយមនុស្សធម៌គ្រប់ទម្រង់នៅទូទាំងតំបន់ហ្គាហ្សា មុនរដូវរងា រួមទាំងការបញ្ជូនរថយន្តដឹកទំនិញយ៉ាងតិច៣៥០គ្រឿងក្នុងមួយថ្ងៃ ឲ្យចូលឆ្លងកាត់ច្រកធំៗទាំងបួន និងច្រកឆ្លងកាត់ទី៥ថ្មី ក៏ដូចជាអនុញ្ញាតឲ្យប្រជាជននៅ al-Mawasi បម្លាស់ទីមកដីគោកផងដែរ»។

រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Antony Blinken (រូបថត៖ AP)

មិនត្រឹមប៉ុណ្ណឹង ក្នុងលិខិតនោះ ថែមទាំងដកស្រង់ច្បាប់របស់សហរដ្ឋអាមេរិក ដែលអាចកាត់ជំនួយយោធាដល់ប្រទេសណា ដែលរារាំងការផ្តល់ជំនួយមនុស្សធម៌របស់សហរដ្ឋអាមេរិកទៀតផង។

ជុំវិញរឿងនេះ អ៊ីស្រាអែលក៏​កំពុង​ពិនិត្យ​បញ្ហា​ខាងលើយ៉ាង​ហ្មត់ចត់ដែរ និង​មាន​បំណងដោះស្រាយ​កង្វល់​ដែល​​លើក​ឡើង ​​ជាមួយ​សមភាគី​អាមេរិក។

សូមបញ្ជាក់ថា សហរដ្ឋអាមេរិកបានផ្តល់អាវុធ គ្រាប់រំសេវ និងជំនួយផ្សេងទៀត មានតម្លៃជិត១៨ពាន់លានដុល្លារដល់អ៊ីស្រាអែល ចាប់តាំងពីសង្រ្គាមរវាងក្រុមហាម៉ាសនិងអ៊ីស្រាអែល ផ្ទុះឡើងក្នុងខែតុលាឆ្នាំ២០២៣ ដោយជំនួយបែបនេះគឺផ្អែកលើការអនុលោមតាមច្បាប់អន្តរជាតិ និងច្បាប់មនុស្សធម៌អន្តរជាតិ៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ ក្រុម​ហាម៉ាស៖ ក្នុង​៨ថ្ងៃ កងទ័ព​អ៊ីស្រាអែល​​សម្លាប់​ជនជាតិ​ប៉ាឡេស្ទីន​ជាង៣០០នាក់​​នៅហ្គាហ្សា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

មនុស្សជាង៦០០០នាក់ត្រូវបានឃុំខ្លួននៅក្នុងបណ្តាញជួញដូរមនុស្ស​នៅ​មីយ៉ាន់ម៉ា

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

អាមេរិក​ដាក់​ទណ្ឌកម្ម​លើ​វិស័យ​ប្រេង​រុស្ស៊ី​កាន់តែធ្ងន់ធ្ងរ​ ខណៈអ៊ុយក្រែន​ព្យាយាម​បំផ្លាញ​

ព័ត៌មានជាតិ១៣ ម៉ោង មុន

បណ្ឌិត យង់ ពៅ៖ អ្នកមិនទទួលស្គាល់ជ័យជម្នះ ៧មករា ស្មើនឹងគាំទ្ររបបខ្មែរក្រហម និងប្រមាថអាយុជីវិតពលរដ្ឋខ្មែររាប់លាននាក់ដែលស្លាប់នៅក្នុងរបបនេះ

ព័ត៌មានជាតិ១៧ ម៉ោង មុន

លោក ស្វាយ ស៊ីថា៖ នៅដើមឆ្នាំថ្មីនេះ ព័ត៌មានក្លែងក្លាយបានរីករាលដាលកាន់តែខ្លាំង និងកាន់តែស្មុគស្មាញ ចេញពីក្រុមMMO

ព័ត៌មានជាតិ១៧ ម៉ោង មុន

ពលរដ្ឋនៅស្រុកកែវសីមា ត្អូញត្អែរថា អស់លទ្ធភាពបង់ថ្លៃទឹកស្អាតប្រើហើយ ស្នើអាជ្ញាធរស្រុកជួយឱ្យម្ចាស់អាជីវកម្មទម្លាក់ថ្លៃ

ព័ត៌មានជាតិ១៨ ម៉ោង មុន

លោកស្រី ភឿង សកុណា ប្រាប់អាជ្ញាធរខេត្តស្វាយរៀងទប់ស្កាត់ឱ្យបានការប៉ុនប៉ងធ្វើឱ្យវឹកវរក្នុងសង្គមដោយក្រុមប្រឆាំងខុសច្បាប់

ព័ត៌មានជាតិ១៧ ម៉ោង មុន

ពលរដ្ឋនៅស្រុកកែវសីមា ត្អូញត្អែរថា អស់លទ្ធភាពបង់ថ្លៃទឹកស្អាតប្រើហើយ ស្នើអាជ្ញាធរស្រុកជួយឱ្យម្ចាស់អាជីវកម្មទម្លាក់ថ្លៃ

ព័ត៌មានជាតិ១៣ ម៉ោង មុន

បណ្ឌិត យង់ ពៅ៖ អ្នកមិនទទួលស្គាល់ជ័យជម្នះ ៧មករា ស្មើនឹងគាំទ្ររបបខ្មែរក្រហម និងប្រមាថអាយុជីវិតពលរដ្ឋខ្មែររាប់លាននាក់ដែលស្លាប់នៅក្នុងរបបនេះ

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

មនុស្សជាង៦០០០នាក់ត្រូវបានឃុំខ្លួននៅក្នុងបណ្តាញជួញដូរមនុស្ស​នៅ​មីយ៉ាន់ម៉ា

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

អាមេរិក​ដាក់​ទណ្ឌកម្ម​លើ​វិស័យ​ប្រេង​រុស្ស៊ី​កាន់តែធ្ងន់ធ្ងរ​ ខណៈអ៊ុយក្រែន​ព្យាយាម​បំផ្លាញ​

Sokha Hotels

ព័ត៌មានពេញនិយម