Connect with us

ព័ត៌មានអន្ដរជាតិ

UN៖ ត្រឹមតែ​៣សប្តាហ៍ កុមារជាង៤០ម៉ឺននាក់នៅ​លីបង់ផ្លាស់ទី​ដោយសារសង្រ្គាម

បានផុស

នៅ

កុមារជាង​៤០ម៉ឺន​នាក់នៅក្នុងប្រទេសលីបង់ត្រូវបានផ្លាស់ទីលំនៅក្នុងរយៈពេលបីសប្តាហ៍ចុងក្រោយនេះ ដែលបញ្ហានេះបានព្រមានអំពី «ការបាត់បង់ធនធានមនុស្សជំនាន់ក្រោយ» នៅក្នុងប្រទេសដែលកំពុងជួបប្រទះនឹងវិបត្តិជាច្រើន និងកំពុងស្ថិតក្នុងពាក់កណ្តាលសង្រ្គាម។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AP នៅថ្ងៃទី​១៦ខែតុលានេះ។

(រូបភាព៖ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ៊ីស្រាអែលបានបង្កើន​ការ​បាញ់​ប្រហារ​ប្រឆាំងនឹងក្រុមសកម្មប្រយុទ្ធ ហេសបូឡា ដែលមានមូលដ្ឋាននៅលីបង់ រួមទាំងការវាយលុកលើដីមួយឆ្នាំ បន្ទាប់ពីការបាញ់ប្រហារគ្នាក្នុងអំឡុងពេលសង្គ្រាមជាមួយក្រុមហាម៉ាសនៅតំបន់ហ្គាហ្សា។ ការប្រយុទ្ធគ្នានៅក្នុងប្រទេសលីបង់បានបង្ខំមនុស្ស ១,២លាននាក់ចេញពីផ្ទះរបស់ពួកគេ ដែលភាគច្រើននៃពួកគេភៀសខ្លួនទៅកាន់ទីក្រុងបេរូត (Beirut) និងកន្លែងផ្សេងទៀតនៅភាគខាងជើងក្នុងរយៈពេល៣សប្តាហ៍ចុងក្រោយនេះចាប់តាំងពីការកើនឡើងការវាយប្រហាររបស់អ៊ីស្រាអែល។

លោក Ted Chaiban នាយករងប្រតិបត្តិនៃអង្គការ UNICEF ទទួលបន្ទុកសកម្មភាពមនុស្សធម៌ បានប្រាប់សារព័ត៌មាន The Associated Press នៅទីក្រុងបេរូត​ ថា៖​«អ្វីដែលធ្វើឱ្យខ្ញុំភ្ញាក់ផ្អើលនោះគឺថា សង្រ្គាមនេះមានរយៈពេល៣សប្តាហ៍ ហើយកុមារជាច្រើនបានរងផលប៉ះពាល់»។

លោកបានឲ្យដឹងថា កុមារ​១,២​លាន​នាក់​ត្រូវបាន​បាត់បង់​ការអប់រំ​ ខណៈសាលារៀនសាធារណៈរបស់ពួកគេត្រូវបានខូចដោយសារសង្រ្គាម ឬកំពុងត្រូវបានប្រើប្រាស់ជាជម្រកជនភៀសខ្លួន ដែលធ្វើឲ្យប្រទេស​នេះប្រឈមនឹង​ហានិភ័យ​នៃ​ការ​បាត់បង់ធនធានមនុស្ស​ជំនាន់ក្រោយ។

(រូបភាព៖ AP)

មនុស្សជាង២៣០០នាក់នៅក្នុងប្រទេសលីបង់ត្រូវបានសម្លាប់នៅក្នុងការវាយប្រហាររបស់អ៊ីស្រាអែល ដែលជិត ៧៥​ភាគរយនៃពួកគេបានស្លាប់ក្នុងខែមុន ខណៈក្នុងរយៈពេលបីសប្តាហ៍ចុងក្រោយនេះ កុមារជាង ១០០នាក់ត្រូវបានសម្លាប់ និងជាង ៨០០នាក់បានរងរបួស។ លើសពីនេះ កុមារដែលត្រូវបានផ្លាស់ទីលំនៅត្រូវបានប្រមូលផ្តុំទៅក្នុងជម្រកដ៏ចង្អៀតមាន​មនុស្ស​ច្រើន​រស់នៅរួមគ្នានិងប្រើប្រាស់បង្គន់រួមគ្នា។

ការកើនឡើងនេះក៏បានធ្វើឱ្យ​ទីតាំង​ផ្តល់​សេវាសុខាភិបាល​ជាង​១០០កន្លែងលែងដំណើរការ ខណៈដែលមន្ទីរពេទ្យចំនួន ១២លែងដំណើរការ ឬដំណើរការដោយផ្នែក​ប៉ុណ្ណោះ​។ ហេដ្ឋារចនាសម្ព័ន្ធផ្លូវទឹកក៏រងការវាយប្រហារដែរ ក្នុងរយៈពេលបីសប្តាហ៍ចុងក្រោយនេះ ស្ថានីយ៍ទឹកចំនួន​២៦​ដែលផ្តល់ទឹកដល់មនុស្សជិត ៣៥ម៉ឺន​​នាក់ត្រូវបានខូចខាត។

លោក​ Chaiban បាន​អំពាវនាវ​ឲ្យ​មាន​ការ​ការពារ​ហេដ្ឋារចនាសម្ព័ន្ធ​ស៊ីវិល និងបានអំពាវនាវឱ្យមានបទឈប់បាញ់នៅក្នុងប្រទេសលីបង់ និងនៅតំបន់ហ្គាហ្សា ដោយនិយាយថា ចាំបាច់ត្រូវមានឆន្ទៈនយោបាយ និងការយល់ដឹងថាជម្លោះមិនអាចដោះស្រាយបានតាមរយៈមធ្យោបាយយោធាបាននោះទេ។

ជាមួយនឹងតម្រូវការជាច្រើន លោកបានអំពាវនាវឲ្យមានការឆ្លើយតបបន្ទាន់នូវថវិការ ១០៨លានដុល្លារនៅក្នុងប្រទេសលីបង់ ខណៈដែលបានត្រឹមតែ៨ភាគរយ ប៉ុណ្ណោះដែលត្រូវបានផ្តល់មូលនិធិក្នុងពេលបីសប្តាហ៍នេះ៕

(រូបភាព៖ AP)
(រូបភាព៖ AP)

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេចក្ដីជូនដំណឹង៨ ម៉ោង មុន

ជាងក្រឡឹងម្នាក់នៅស្រុកអូយ៉ាដាវ ខេត្តរតនគីរី ឈ្នះរង្វាន់ ១២៥លានរៀល ពីភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ

ព័ត៌មានជាតិ៩ ម៉ោង មុន

ផ្លូវថ្មើរជើង (Walk street) តាមបណ្តោយមាត់ទន្លេចាប់មុខប្រៃសណីយ៍ ដល់មុខព្រះបរមរាជវាំង នឹងដាក់ឱ្យដំណើរការនៅចុងខែមករា២០២៥ខាងមុខនេះ

ព័ត៌មានជាតិ១១ ម៉ោង មុន

ប្រធានគណបក្សខ្មែរតែមួយ អំពាវនាវដល់យុវជនជំនាន់ក្រោយចងចាំ«ទិវាសន្ដិភាពនៅកម្ពុជា»

ព័ត៌មានជាតិ១១ ម៉ោង មុន

ត្បិតទំហំពាណិជ្ជកម្ពុជា-ឥណ្ឌា កើនឡើង តែសម្ដេចតេជោ ថាមិនទាន់សមនឹងសក្តានុពលប្រទេសទាំងពីរ និងបានស្នើឱ្យពង្រីកការផ្លាស់ប្តូរសេដ្ឋកិច្ច និងការវិនិយោគ

នយោបាយ១២ ម៉ោង មុន

ប្រធានគណបក្សខ្មែរតែមួយ ហៅទណ្ឌិត សម រង្ស៊ី ជាអ្នកនយោបាយប្រើគំនុំសងសឹក ធ្វើជាដើមទុនបោកប្រាស់ពលរដ្ឋ

សន្តិសុខសង្គម២២ ម៉ោង មុន

ដកហូតសំបក និងពោះវៀនកង់ម៉ូតូសរុបជាង​១២០០០ ដែលរំលោភកម្មសិទ្ធិនាំចូល

ចរាចរណ៍២១ ម៉ោង មុន

អ្នកដឹកជញ្ជូនម្ហូបអាហារម្នាក់ត្រូវរថយន្ដបុកស្លាប់ពេលជិះឆ្លងផ្លូវ

ចរាចរណ៍១៩ ម៉ោង មុន

បុរសម្នាក់ បើករថយន្តធុនធំ ងោកមួយភាំង រេចង្កូតបុកស្លាកប៉ាណូអស់ ០២ ដើម និងរបងដីឡូត៍ពលរដ្ឋរងការខូចខាត

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

ដំណឹងល្អ! វ៉ាក់សាំងមហារីករុស្ស៊ី ព្យាបាលអ្នកជំងឺជាសះស្បើយ៧នាក់ហើយ និងគ្រោងដាក់លក់លើទីផ្សារនៅឆ្នាំក្រោយ

ជីវិតកម្សាន្ដ២០ ម៉ោង មុន

បុរសកម្សត់ម្នាក់ អួលដើមកសម្រក់ទឹកភ្នែក លើកដៃទទួលទឹកចិត្តឧកញ៉ា ព្រាប សុវត្ថិ ដែលជូនថវិកាដល់គ្រួសារខ្លួន

Sokha Hotels

ព័ត៌មានពេញនិយម