ព័ត៌មានជាតិ
ក្រុមការងារក្រសួងអភិវឌ្ឍន៍ជនបទ ចុះត្រួតពិនិត្យផ្លូវ ៨ខែ្ស នៅស្រុកចំនួន៤ ក្នុងខេត្តសៀមរាប
កាលពីពេលថ្មីៗនេះ ក្រុមការងារក្រសួងអភិវឌ្ឍន៍ជនបទ ដឹកនាំដោយលោក សាន វិសាល រដ្ឋលេខាធិការក្រសួង ព្រមទាំងសហការី អមដំណើរដោយ លោក សោ ប៊ុនធី អនុប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តសៀមរាប បានចុះត្រួតពិនិត្យ និងវាយតម្លៃលើការងារថែទាំផ្លូវប្រចាំ ដែលក្រាលល្បាយគ្រួសចំនួន ៨ខ្សែ ប្រវែង១១២ គ.ម ទទឹងពី ៥ម៉ែត្រ ទៅ ៦ម៉ែត្រ ស្ថិតនៅក្នុងស្រុកជីក្រែង សូទ្រនិគម ស្វាយលើ និងស្រុកក្រឡាញ់។
ដំណើរបំពេញបេសកកម្ម ចុះត្រួតពិនិត្យ និងវាយតម្លៃលើការងារថែទាំផ្លូវ ក្នុងភូមិសាស្ត្រខេត្តសៀមរាប លោករដ្ឋលេខាធិការ បានវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងស្ថាបនាផ្លូវទាំង ៨ខ្សែ សម្រេចបានយ៉ាងល្អប្រសើរ។ លោកថា ផ្លូវនៅជនបទនេះ ក្រសួងបានផ្តោតយកចិត្តទុកដាក់យ៉ាងខ្លាំង ដោយគិតគូរពីភាពធន់ និងការប្រែប្រួលអាកាសធាតុ ទាំងផ្លូវដីស ផ្លូវល្បាយគ្រួស ដើម្បីបង្កភាពងាយស្រួលដល់ប្រជាពលរដ្ឋក្នុងការធ្វើដំណើរ ចំណេញពេលវេលា កាត់បន្ថយការចំណាយលើការដឹកជញ្ជូនផលិតផលផ្សេងៗទៅកាន់ទីផ្សារ និងភាពងាយស្រួលក្នុងការទទួលបានសេវាសាធារៈជាដើម។
លោកបានបន្ថែមថា សមិទ្ធផលទាំងអស់នេះ គឺបានមកពីការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្រោមម្លប់សុខសន្ដិភាពពេញលេញ ដែលបង្កឱកាសឱ្យមានការជួបជុំគ្នាយ៉ាងរីករាយ និងអាចទទួលអត្ថប្រយោជន៍ជាច្រើនពីសមិទ្ធផលទាំងនេះ។ លោកបន្តថា ហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត និងគមនាគមន៍ដឹកជញ្ជូននៅតាមជនបទ មានសារៈសំខាន់បំផុតក្នុងការជំរុញដំណើរអន្តរកម្មផ្នែកសេដ្ឋកិច្ច និងសង្គមកិច្ចនៅតំបន់ជនបទ និងកាត់បន្ថយគម្លាតរវាងតំបន់ជនបទ និងទីប្រជុំជន។
ក្នុងឱកាសនោះដែរ លោកក៏បានលើកឡើងពីគោលដៅធំៗរបស់ក្រសួង ដោយផ្តោតទៅលើ ហេដ្ឋារចនាសម្ព័ន្ធផ្លូវ ថ្នល់ជនបទ ការងារទឹកស្អាត និងអនាម័យ។ លោកបញ្ជាក់ថា ការស្ថាបនា ការស្តារ ការថែទាំ និងការកែលម្អហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត គឺជាការវិនិយោគដីចាំបាច់ ដើម្បីសម្រួលដល់គមនាគមន៍ និងការផ្តល់សេវាសាធារណៈផ្សេងៗជូនដល់ប្រជាជន នៅទូទាំងប្រទេសដែលជាចំណែកដ៏សំខាន់ ក្នុងការលើកកម្ពស់ជីវភាពរស់នៅ និងកាត់បន្ថយភាពក្រីករបស់ប្រជាពលរដ្ឋនៅទីជនបទ។
ឆ្លៀតក្នុងឱកាសនោះ ក្រុមប្រតិភូគណៈកម្មការនៃក្រសួងអភិវឌ្ឍន៍ជនបទ ក៏បានជួបធ្វើការសំណេះសំណាលជាមួយប្រជាពលរដ្ឋនៅ ភូមិស្មាច់ ឃុំសែនសុខ ស្រុកក្រឡាញ់ ព្រមទាំងបានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសាកសួរសុខទុក្ខ ប្រកបដោយសេចក្តីនឹករលឹកពីសំណាក់ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា, សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ជូនដល់ប្រជាពលរដ្ឋដែលរស់នៅតាមដងផ្លូវនោះផងដែរ៕
ដោយ៖ គឿន វេត
-
សន្តិសុខសង្គម១ ថ្ងៃ ago
នគរបាលបញ្ជូនលោក ដួង តារា ទៅឃុំខ្លួននៅពន្ធនាគារប៉េហ្សុី
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អ្នកឧតុនិយមអាមេរិក ស្រក់ទឹកភ្នែក ពេលដឹងថា Milton ក្លាយជា «ព្យុះសង្ឃរាបិសាច» សាហាវបំផុត
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
ភឹម ស្រីណូ ត្រូវអ្នកលេងបណ្ដាញសង្គមថៃតាមវាយប្រហារ ក្នុងនោះក៏មានបវរកញ្ញាថៃឆ្នាំ ២០២០ ផងដែរ
-
សេដ្ឋកិច្ច៦ ថ្ងៃ ago
រោងចក្រអគ្គិសនី ដើរដោយឧស្ម័នធម្មជាតិ ថាមពល ៩០០មេហ្គាវ៉ាត់ នឹងបើកការដ្ឋាន សាងសង់នៅសប្ដាហ៍ក្រោយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
គួរឲ្យរន្ធត់ ពេលទូរទស្សន៍អាមេរិក ចេញវីដេអូ ព្យាករអំពីឥទ្ធិពលរបស់មហាព្យុះសង្ឃរា Milton
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
Miss Grand International បាន Unfollow គណនី Instagram ពេជ្រ វត្តីសារ៉ាវឌ្ឍី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ផ្កាយដុះកន្ទុយ បង្ហាញខ្លួននៅប្រទេស ថៃ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
អ្នកគ្រូហុងស៊ុយ ណាលី ថាបវរកញ្ញាថៃសមបាន ពានរង្វាន់ មាយាដកខ្ញី