Connect with us

ព័ត៌មានអន្ដរជាតិ

សត្វស្វា៩ក្បាលនៅសួនសត្វហុងកុងងាប់ ក្រោមស្ថានភាព​ដ៏​អាថ៌កំបាំងក្នុងរយៈពេល២ថ្ងៃ

បានផុស

នៅ

សួនសត្វចំណាស់បំផុតរបស់ហុងកុងកំពុងស្វែងរកចម្លើយនៅក្នុងភាព​អាថ៌កំបាំង​ផ្នែក​វេជ្ជសាស្ត្រសត្វស្វា បន្ទាប់ពីសត្វចំនួន៩ក្បាលបានងាប់ក្នុងរយៈពេលតែ​២​ថ្ងៃ ក្នុងនោះមានទាំងសមាជិកបីក្បាលនៃប្រភេទសត្វជិតផុតពូជផងដែរ។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មានAPនៅថ្ងៃទី១៦ខែតុលានេះ។

(រូបភាព៖​ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មេដឹកនាំទីក្រុងហុងកុង លោក John Lee បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃអង្គារថា ផ្នែកមួយនៃ​សួន​សត្វ និង​រុក្ខសាស្ត្រហុងកុងត្រូវបានបិទជិត និងសម្លាប់មេរោគ ខណៈអ្នកជំនាញត្រូវបានធ្វើពិសោធន៍ necropsies និងជាតិពុល។ លោក Lee បាន​បន្ថែមថា៖​«នៅពេលណាដែលយើងមានព័ត៌មានណាមួយ ប្រសិនបើមានការវិវឌ្ឍថ្មី ការប្រកាសគួរតែត្រូវបានធ្វើឡើងឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ដូច្នេះគ្រប់គ្នាអាចឆាប់ដឹងពីការពិត»។

សត្វស្វាចំនួន៨ក្បាលត្រូវបានគេប្រទះឃើញស្លាប់កាលពីថ្ងៃអាទិត្យ ហើយមួយទៀតបានស្លាប់កាលពីថ្ងៃចន្ទ បន្ទាប់ពីបង្ហាញ​អាកប្បកិរិយាមិនធម្មតា។ សត្វដែលបានងាប់គឺជាសត្វស្វា De Brazza ស្វាកំប្រុកធម្មតា (common squirrel monkey) សត្វសាគីមុខពណ៌ស (white-faced sakis) ចំនួនបួនក្បាល និងស្វា (cotton-top tamarin) ចំនួនបីក្បាល ដែលជាប្រភេទសត្វដែលត្រូវបានចុះបញ្ជីថា ជាសត្វដែលរងគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរជិតផុតពូជដោយសហភាពអន្តរជាតិសម្រាប់ការអភិរក្សធម្មជាតិ (IUCN)។

(រូបភាព៖ Animal Cyclopedia for kid) Common squirrel monkey

កាលពីថ្ងៃចន្ទ លេខាធិការទទួលបន្ទុកវប្បធម៌ កីឡា និងទេសចរណ៍ លោក Kevin Yeung បានបើកកិច្ចប្រជុំអន្តរក្រសួងជាបន្ទាន់អំពីការងាប់របស់សត្វស្វាទាំងនេះផងដែរជាមួយនាយកដ្ឋានសេវាកម្សាន្ត និងវប្បធម៌ នាយកដ្ឋានកសិកម្ម នេសាទ និងអភិរក្ស និងនាយកដ្ឋានសុខាភិបាល។

នៅក្នុងសេចក្តីថ្លែងការណ៍មួយបានពណ៌នា អាកប្បកិរិយា និងចំណង់អាហាររបស់ស្វា De Brazza មួយទៀតក៏ត្រូវបានរកឃើញថា មិនធម្មតាផងដែរ ដែលទាមទារឱ្យមានការសង្កេតបន្ថែមទៀត។ ទោះយ៉ាងណាសត្វ៨០ផ្សេងទៀតនៅក្នុងសួនច្បារស្ថិតនៅក្នុងស្ថានភាពធម្មតា។ នាយកដ្ឋាននៅតែរង់ចាំលទ្ធផលតេស្ត ហើយមិនអាចផ្តល់តម្រុយអំពីមូលហេតុនៃការស្លាប់ដែលអាចកើតមាននោះទេ។

គួរបញ្ជាក់ថា សួនសត្វ និងរុក្ខសាស្ត្រហុងកុង ដែលជាសួនចំណាស់ជាងគេនេះមានតាំងពីអតីតអាណានិគមអង់គ្លេស បានបើកជាសាធារណៈយ៉ាងពេញលេញនៅឆ្នាំ១៨៧១។ វាជាសួនសត្វដ៏កម្រនៅក្នុងទីក្រុងនៃមជ្ឈមណ្ឌលហិរញ្ញវត្ថុ ដែលបានត្រលប់ទៅក្រោមការគ្រប់គ្រងរបស់ចិននៅឆ្នាំ១៩៩៧វិញ៕

(រូបភាព៖ Destination Uganda) De brazza monkey
(រូបភាព៖ Lincoln Park Zoo) White-faced sakis
(រូបភាព៖ National Geographic) Cotton-top tamarins

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេដ្ឋកិច្ច១៥ ម៉ោង មុន

ក្រុមហ៊ុន Royal Railway បញ្ជាទិញទូរថភ្លើងដឹកទំនិញ ៦០ គ្រឿងបន្ថែមទៀតពីប្រទេសចិន

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

អ៊ុយក្រែន ថា សង្គ្រាម​បាន​បំផ្លាញ​អាកាសយានដ្ឋាន​ស៊ីវិល​របស់ខ្លួនស្ទើរ​តែ​អស់​​

ព័ត៌មានជាតិ១៩ ម៉ោង មុន

ថ្ងៃ២ធ្នូ រណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា នឹងរៀបចំមិទ្ទីងអបអរខួប៤៦ឆ្នាំរបស់ខ្លួន

នយោបាយ១៨ ម៉ោង មុន

អ្នកតាមដាននយោបាយ ជឿថា រាជរដ្ឋាភិបាលកម្ពុជា នឹងមិនយកអធិបតេយ្យភាពទៅដោះដូរនឹងប្រព័ន្ធEBAរបស់អឺរ៉ុបឡើយ

សន្តិសុខសង្គម១២ ម៉ោង មុន

ក្រុមជនសង្ស័យធើ្វសកម្មភាពលួច និងឆក់យ៉ាងសកម្មចំនួន១១នាក់ ត្រូវបានឃាត់ខ្លួន

Sokha Hotels

ព័ត៌មានពេញនិយម