ព័ត៌មានអន្ដរជាតិ
ទំនុកចិត្តឧស្សាហកម្មថៃប្រចាំខែកញ្ញា ធ្លាក់ចុះទាបបំផុតក្នុងរយៈពេល២ឆ្នាំ
សហព័ន្ធឧស្សាហកម្មថៃ (FTI) បាននិយាយកាលពីថ្ងៃពុធថា សន្ទស្សន៍ទំនុកចិត្តឧស្សាហកម្មរបស់ប្រទេសថៃ បានធ្លាក់ចុះដល់កម្រិតទាបបំផុតក្នុងរយៈពេល ២៧ ខែ កាលពីខែកញ្ញា ដោយសារតែតម្រូវការក្នុងស្រុកខ្សោយ ទឹកជំនន់ និងភាពរឹងមាំនៃប្រាក់បាត។ នេះបើតាមការចុះផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍។
បើតាមទិន្នន័យរបស់ FTI សន្ទស្សន៍ទំនុកចិត្តឧស្សាហកម្ម បានធ្លាក់ចុះដល់ ៨៧,១ ពិន្ទុ នៅខែកញ្ញា ពី ៨៧,៧ ពិន្ទុ នៅខែសីហា។ សហព័ន្ធបាននិយាយក្នុងសេចក្ដីថ្លែងការណ៍ថា អំណាចទិញបានចុះខ្សោយដោយសារកម្រិតបំណុលគ្រួសារខ្ពស់ ដែលកត្តានេះធ្វើឱ្យការលក់រថយន្តធ្លាក់ចុះ ខណៈធនាគារបន្តរឹតបន្តឹងលើការផ្តល់ប្រាក់កម្ចី។
FTI បាននិយាយថា ការកើនឡើងនៃប្រាក់បាតធៀបនឹងប្រាក់ដុល្លារអាមេរិក បានដាក់សម្ពាធលើក្រុមហ៊ុននាំចេញ ខណៈទំនិញនាំចូលពីប្រទេសចិនដែលមានតម្លៃថោកៗ ក៏បានជះឥទ្ធិពលដល់វិស័យផលិតកម្មរបស់ថៃផងដែរ។ ប្រាក់បាតបានឡើងថ្លៃ ២,៥ ភាគរយ ធៀបនឹងប្រាក់ដុល្លារ គិតមកទល់ពេលនេះឆ្នាំនេះ ដែលធ្វើឱ្យវាក្លាយជាប្រាក់រឹងមាំជាងគេទី២នៅអាស៊ី បន្ទាប់ពីប្រាក់រីងហ្គីត របស់ម៉ាឡេស៊ី។
ជាមួយគ្នានោះ FTI បាននិយាយថា ទឹកជំនន់នៅតាមតំបន់មួយចំនួននៃប្រទេសថៃ បានធ្វើឱ្យខូចខាតដល់វិស័យកសិកម្ម និងឧស្សាហកម្ម ក៏ដូចជាគោលដៅទេសចរណ៍ ដោយទាមទារឱ្យរដ្ឋាភិបាលគួរតែដាក់ចេញនូវវិធានការជំរុញសេដ្ឋកិច្ចបន្ថែមទៀត៕
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
១១ខែ វៀតណាម រញ្ជួយដី ៤៥៨លើក
-
សុខភាព១១ ម៉ោង ago
ផ្លែឈើ៤មុខ គ្រោះថ្នាក់ខ្លាំងសម្រាប់អ្នកជំងឺខ្សោយតម្រងនោមធ្ងន់ធ្ងរ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
គ្រូទាយល្បីឈ្មោះ២រូប សុទ្ធតែទាយរឿងដែលគ្មាននរណាចង់ឲ្យកើត នៅឆ្នាំក្រោយ
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
អ្នកនាង ខាត់ សុឃីម សោកស្តាយចំពោះមរណភាពតារាចម្រៀងប្រុសម្នាក់ គាំងបេះដូងស្លាប់ទាំងវ័យក្មេង
-
ចរាចរណ៍២ ថ្ងៃ ago
អ្នកជិះម៉ូតូ កង់ ឆ្លង់កាត់ចន្លោះសួនច្បារពុះចែកទ្រូងផ្លូវជាតិលេខ៣បង្កគ្រោះថ្នាក់ញឹកញាប់ដល់អ្នកដទៃ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សត្វព្រៃជិតផុតពូជបំផុតជាច្រើនប្រភេទ បង្ហាញវត្តមាននៅតំបន់ប្រើប្រាស់ច្រើនយ៉ាងសំឡូត
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update៖ អ្នកកាសែតដែលត្រូវខ្មាន់កាំភ្លើងបាញ់ប្រហារនៅស្រុកជីក្រែង បានបាត់បង់ជីវិតហើយ ក្រោយបញ្ជូនដល់មន្ទីរពេទ្យជាង១ថ្ងៃ
-
ចរាចរណ៍៤ ថ្ងៃ ago
មួយថ្ងៃទី៩ធ្នូនេះ មានអ្នកស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍៤នាក់ និងរបួស៧នាក់