ព័ត៌មានជាតិ
ព្រះសង្ឃគង់នៅវត្តសាមគ្គីរង្សី ហៅវត្តខ្មែរកម្ពុជាក្រោម ត្រៀមរួចរាល់ ដើម្បីចូលរួមដង្ហែអង្គកឋិនទានទៅទឹកដីខ្មែរក្រោម
ព្រះសង្ឃកម្ពុជាក្រោម គង់នៅវត្តសាមគ្គីរង្សី ដែលគេស្គាល់ថាជាវត្តខ្មែរកម្ពុជាក្រោម បានបង្ហាញការគាំទ្រពេញទំហឹង និងត្រៀមលក្ខណៈរួចរាល់សម្រាប់ចូលរួមដង្ហែអង្គកឋិនទានជាមួយរាជរដ្ឋាភិបាល ទៅកាន់វត្តខ្មែរក្រោម នៅដើមខែវិច្ឆិកា ខាងមុខ។
ព្រះអង្គ ថាច់ សុធន់ ជំនួយការព្រះចៅអធិការវត្តសាមគ្គីរង្សី បានមានសង្ឃដីកាឱ្យដឹងថា គណៈកម្មការវត្ត បានត្រៀមរួចរាល់ទាំងសម្ភារៈ ទេយ្យទាន ទេយ្យវត្ថុ និងបច្ច័យ រួមទាំងព្រះសង្ឃ ដើម្បីចូលរួមហែកឋិនទានមហាគ្រួសារខ្មែរទៅកាន់វត្តនៅខ្មែរក្រោម ក្នុងប្រទេសវៀតណាម។ នេះគឺជាកឋិនមហាអស្ចារ្យដែលរាជរដ្ឋាភិបាល ពិសេស សម្តេចតេជោ ហ៊ុន សែន បង្កើតឱ្យមានឡើងក្នុងគោលដៅបង្រួបបង្រួមក្តីស្រលាញ់រាប់អានគ្នា មិនថាខ្មែរលើ ខ្មែរក្រោម ឬ ខ្មែរកណ្ដាល នោះទេ ពោលគឺជាឈាមជ័រខ្មែរតែមួយ។
លោកតាអាចារ្យចំណុះជើងវត្ត និងជាខ្មែរកម្ពុជាក្រោមផងនោះ បានសម្តែងក្តីត្រេកអរ និងពេញចិត្តជាខ្លាំងចំពោះ សម្តេច និងរាជរដ្ឋាភិបាល ដែលបានបង្កើតកឋិនទានមិនធ្លាប់មាន និងជាប្រវត្តិសាស្ត្រដ៏ធំមួយ អាចឱ្យខ្មែរទាំង ០៣ បង្កើតទំនាក់ទំនង និងមនោសញ្ចេតនាស្រលាញ់រាប់អានគ្នាឱ្យកាន់តែធំធេង ទោះបីនៅខុសទឹកដីគ្នាក៏ដោយ។
គួររំលឹកថា សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាជាតិ និងជាប្រធានគណបក្សប្រជាជនកម្ពុជា កាលពីថ្ងៃទី ៧ ខែតុលា ឆ្នាំ ២០២៤ បានបញ្ជាក់ឱ្យដឹងអំពីដើមចមដែលនាំឱ្យមានការរៀបចំដង្ហែអង្គកឋិនទានទៅវត្តខ្មែរក្រោម នៅថ្ងៃទី ៤ ខែវិច្ឆិកា ឆ្នាំ ២០២៤ ខាងមុខ ដោយ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន និង សម្តេច ម៉ែន សំអន រួមទាំងថ្នាក់ដឹកនាំជាន់ខ្ពស់ផ្សេងទៀត ដង្ហែទៅដោយផ្ទាល់។
សម្តេច បញ្ជាក់ថា អង្គកឋិនទានដង្ហែទៅវត្តខ្មែរក្រោមនេះ ធ្វើឡើងដោយគណបក្សប្រជាជន រាជរដ្ឋាភិបាល រដ្ឋសភា ព្រឹទ្ធសភា ស្ថាប័នព្រះសង្ឃទាំងពីរគណៈ និងស្ថាប័នថ្នាក់ជាតិផ្សេងទៀត ហើយអង្គកឋិនទាននេះ ត្រូវបានដាក់ឈ្មោះថា «អង្គកឋិនទាន មហាសាមគ្គីគ្រួសារខ្មែរ» ដែលប្រជាជនខ្មែរនៅគ្រប់ទីកន្លែង ខ្មែរលើ ខ្មែរកណ្ដាល ខ្មែរក្រោម ជាខ្មែរតែមួយ គ្រប់គណបក្សនយោបាយ គ្រប់និន្នាការនយោបាយ អាចចូលរួមបានទាំងអស់គ្នាផងដែរ៕
អត្ថបទ ៖ សុភា
-
សន្តិសុខសង្គម១ ថ្ងៃ ago
នគរបាលបញ្ជូនលោក ដួង តារា ទៅឃុំខ្លួននៅពន្ធនាគារប៉េហ្សុី
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
ភឹម ស្រីណូ ត្រូវអ្នកលេងបណ្ដាញសង្គមថៃតាមវាយប្រហារ ក្នុងនោះក៏មានបវរកញ្ញាថៃឆ្នាំ ២០២០ ផងដែរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អ្នកឧតុនិយមអាមេរិក ស្រក់ទឹកភ្នែក ពេលដឹងថា Milton ក្លាយជា «ព្យុះសង្ឃរាបិសាច» សាហាវបំផុត
-
សេដ្ឋកិច្ច៦ ថ្ងៃ ago
រោងចក្រអគ្គិសនី ដើរដោយឧស្ម័នធម្មជាតិ ថាមពល ៩០០មេហ្គាវ៉ាត់ នឹងបើកការដ្ឋាន សាងសង់នៅសប្ដាហ៍ក្រោយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
គួរឲ្យរន្ធត់ ពេលទូរទស្សន៍អាមេរិក ចេញវីដេអូ ព្យាករអំពីឥទ្ធិពលរបស់មហាព្យុះសង្ឃរា Milton
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
Miss Grand International បាន Unfollow គណនី Instagram ពេជ្រ វត្តីសារ៉ាវឌ្ឍី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ផ្កាយដុះកន្ទុយ បង្ហាញខ្លួននៅប្រទេស ថៃ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
អ្នកគ្រូហុងស៊ុយ ណាលី ថាបវរកញ្ញាថៃសមបាន ពានរង្វាន់ មាយាដកខ្ញី