Connect with us

KPT+

កុំ​ស្អប់​ខ្លួនឯង​​ ព្រោះ​យើង​នឹង​នៅ​ជាមួយ​ខ្លួន​យើង​ពេញ​មួយ​ជីវិត

បានផុស

នៅ

ខ្លួន​យើង​នេះ​ជា​មនុស្ស​ដែល​យើង​នឹង​ចំណាយ​ពេល​ជាមួយ​ មិន​ថា​យើង​ចូលចិត្ត​ឬ​មិន​ចូលចិត្ត។
ពេលខ្លះ យើង​អាច​នឹង​គិត​ថា យើង​គួរ​មាន​អ្វីៗ ឬ​លទ្ធផល ឬ​អំណាច​ខ្ពស់​ជាង​មិត្ត​ឬ​អ្នក​ជិតខាង​ឬ​បុគ្គល​ណាមួយ​ហើយ​ពេល​ខ្លះ​ធ្វើ​មិន​បាន​យើង​ខឹង​គេ​និង​ខ្លួនឯង។

ប្រសិន​បើ​យើង​ចំណាយ​ពេល​ជាមួយ​មនុស្ស​ដែល​មាន​រាង​​ យើង​នឹង​មាន​រាង​ស្អាត។ ប្រសិន​បើ​យើង​ចំណាយ​ពេល​ជាមួយ​មនុស្ស​ខ្ជិល​យើង​នឹង​បន្ត​ខ្ជិល។

ជ្រើសរើស​អ្នកណា​ម្នាក់ ​ដែល​មាន​រូបភាព​គួរ​ឲ្យ​ចង់​ចំណាយ​ពេល​ជាមួយ​រហូត​ទៅ​ដោយ​វិធី៖

១ បញ្ឈប់​ការ​ឡើង​ជញ្ជីង​ថ្លឹង​ជាមួយ​អ្នក​ផ្សេង

ជីវិត​កាន់​តែ​ប្រសើរ​ឡើង​នៅ​ពេល​ដែល​យើង​ឈប់​តាមដាន​មនុស្ស​ផ្សេង​ទៀត​ ហើយ​ឈប់​ក្នុង​ការ​ទទួល​យក​អារម្មណ៍​ថា​អយុត្តិធម៌​នៃ​រូបរាង​សម្រស់ ស្ថានភាព​គ្រួសារ ឱកាស​ការងារ ។ល។
នេះ​គឺ​ជា​កំហុស​មួយ​ក្នុង​ចំណោម​កំហុស​ទូទៅ​បំផុត​របស់​មនុស្ស​ដែល​ចេះ​ដឹង​ប៉ុនណា​នៅ​តែ​ប្រព្រឹត្តិ។ យើង​អាច​សម្រាក​សុខសាន្ត​ដរាបណា យើង​អាច​ជម្នះ​ចិត្ត​អគតិ​របស់​ខ្លួនឯង​បាន ហើយ​ងាក​មក​ពង្រឹង​ថែទាំ​ជំនាញ​និង​ផ្នត់​គំនិត​របស់​ខ្លួន​វិញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

២ ជជែក​ជាមួយ​មនុស្ស​ដែល​យើង​កោតសរសើរ

មនុស្ស​ខ្លះ​មិន​កោតសរសើរ​គេ​ថែម​ទាំង​ច្រណែន​ហើយ​រុករក​កំហុស​ដើម្បី​បង្ហាញ​ចេញ។ គិត​អំពី​របៀប​ដែល​មេរៀន​ជីវិត​របស់​ពួកគេ​អនុវត្ត​យើង​បាន​ប្រយោជន៍ គិត​អំពី​កំហុស​គេ​ យើង​ខាតពេល​ព្រោះ​អត់​ជួយ​អី​ដល់​យើង​ទេ ក៏​មិន​បាន​បន្ថែម​ពិន្ទុ​អ្វី​ដល់​ជីវិត​យើង​ទាំងអស់។ រៀន​ទទួល​ស្គាល់​អ្នកដទៃ​ជជែក​ជាមួយ​ពួកគេ ហើយ​រៀន​អំពី​គុណសម្បត្តិ​របស់​ពួកគេ​ប្រសិន​យើង​ចង់​បាន​លទ្ធផល​ដូច​ពួកគេ។

៣​ បង្វឹក​ផ្នត់គំនិត​ក្លៀវក្លា

នេះ​ជា​ការ​ពិត​សម្រាប់​ទាំង​ចិត្ត​និង​រាងកាយ​ដែល​នឹង​ទទួល​ផល​ពី​គំនិត​រស់រវើក​ក្លៀវក្លា។ កុំ​ឈប់​រៀន។ អាថ៌កំបាំង​នៃ​ការ​រស់នៅ​ល្អ​គឺ​តាម​រយៈ​ភាព​បត់បែន​នៃ​ការ​គិត​សុទិដ្ឋិនិយម​និង​ប្រើ​យូហ្គា​ជា​មធ្យោបាយ​ដ៏​ល្អ​ដើម្បី​ពង្រឹង​ថាមពល​ទាំង​ចិត្ត​និង​រាងកាយ។ ឈប់​ចំណាយ​ពេល​ជជែក​វែកញែក​ថា តើ​រឿង​ដែល​ឃើញ​ទាំង​នោះ​អ្វី​ពិត​ឬ​អត់។ ស្រមៃ​ចុះ​ថា ជា​ការ​កុហក​ទាំងអស់ ​ហើយ​ជ្រើសរើស​ការ​កុហក​ដែល​នឹង​ធ្វើ​ឲ្យ​យើង​រៀន​បាន។ ឲ្យ​តែដឹង​ថា​អ្វី​ដែល​យើង​កំពុង​ធ្វើ​គឺ​ត្រឹមត្រូវ​ប្រាកដ មិន​ថា​យើង​ចង់​ធ្វើ​វា​ឬ​បោះបង់ ​ព្រោះ​វា​លំបាក​ពេក​ នោះ​ហើយ​ជា​ពេលវេលា​ដែល​ត្រូវ​ចំណាយ​គិត​ថា​គួរ​ត្រូវ​តស៊ូ​ឬ​បោះបង់?​ហេតុអ្វី? នៅ​ក្នុង​ជីវិត​វិធី​ល្អ​បំផុត​និង​តែ​មួយ​គត់​ដើម្បី​សម្រេច​ក្ដី​សុបិន​គឺ​តាម​រយៈ​ការ​ធ្វើ​សកម្មភាព។ ការ​រៀបចំ​ផែនការ​និង​និយាយ​អួតអាង​រំពង ជា​ការ​ខ្ជះខ្ជាយ​ពេលវេលាប្រសិនបើមិនបាន​ចាត់​វិធានការ​ធ្វើ៕

ប្រែសម្រួល៖ស្រស់់

ប្រភព Lifelessness

ចុចអាន៖ធ្លាប់​បាន​ត្រឹម​គិត ហើយ​មិន​ដែល​ក្រោក​មក​ធ្វើ​សកម្មភាព? មាន​វិធី​ផ្លាស់ប្ដូរ

ចុចអាន៖បង្កើនគំនិតផ្នែកលក់កាន់តែ​មាន​សុពលភាពដោយ៥យ៉ាងនេះ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៨ នាទី មុន

អំឡុងពេលទស្សនកិច្ចនៅចិន ឯកឧត្តម ហ៊ុន ម៉ានី បានលើកឡើងពីការលើកកម្ពស់ការអភិវឌ្ឍសមត្ថភាពមន្ត្រី និងការគ្រប់គ្រងសាធារណៈមតិ

ព័ត៌មានជាតិ២១ នាទី មុន

កម្ពុជាទទួលបានហិរញ្ញប្ប​ទាន​ចំនួន ៨០លានដុល្លារអាមេរិកពីធនាគារពិភពលោកដើម្បីលើក​កម្ពស់គុណភាពនៃការអប់រំ និងការស្រាវជ្រាវ

ព័ត៌មានជាតិ២៦ នាទី មុន

ចម្ងាយផ្លូវ ១០០ គីឡូម៉ែត្រ​ដូច​គ្នា រថយន្តអគ្គិសនី​ចាយ​ថវិកាប្រមាណ ៩ ៦៣៣ រៀល ធៀប​ ៣៥ ៧២៣ រៀល រថយន្ត​ដុត​ដោយ​​ឥន្ធនៈ

ព័ត៌មានជាតិ៣០ នាទី មុន

ប.ស.ស ផ្សព្វផ្សាយរបបភាគទានដោយស្ម័គ្រចិត្តអ្នកក្នុងបន្ទុកសមាជិក ប.ស.ស ជាមន្ត្រីសាធារណៈដល់មន្ត្រីក្រសួងយុត្តិធម៌

KPT+៣១ នាទី មុន

ស្ដេចចិន ប្រើវិធីចម្លែករក្សាកម្ដៅពេលរងា ដែលធ្វើឲ្យអ្នកបម្រើក្នុងវាំងវេទនា និងឈឺចាប់ខ្លាំង

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ព្យុះខ្លាំង ៥ទៀត នឹងវាយប្រហារ វៀតណាម មុនដាច់ឆ្នាំ

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

រលក​យក្ស​ស៊ូណាមិ​តូច​មួយ​វាយ​ប្រហារ​ប្រជុំកោះ Izu របស់​ជប៉ុន

វប្បធម៌ ជំនឿ៧ ម៉ោង មុន

សារមន្ទីរជាតិ សោកស្តាយយ៉ាងខ្លាំងចំពោះយុវជនខ្មែរមួយចំនួនសម្រុកផ្លោះរបងចូលសារមន្ទីរពេល Ishowspeed ទៅទស្សនាទីនោះ

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ឡើងកម្តៅ! អ៊ីស្រាអែល សម្លាប់មនុស្សជិត ៥០០នាក់នៅលីបង់ ខណៈអាមេរិក បញ្ជូនទ័ពបន្ថែមទៅ មជ្ឈិមបូព៌ា

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

​​វត្ត​ព្រះពុទ្ធសាសនា​នៅ​ថៃត្រូវ​គ្រូ​បរទេស​បង្រៀន​​​អង់គ្លេស​ ប្រែក្លាយ​ជា​​​ការ​បង្រៀន​ទ្រឹស្តីសាសនា​ផ្សេង​

Sokha Hotels

ព័ត៌មានពេញនិយម