Connect with us

ជីវិតកម្សាន្ដ

ករុណា ពេជ្រ រំភើបខ្លាំង ខណៈបទ “អ្នកកំដរ និងអស់ឱកាស Remake” ផ្ទុះការគាំទ្រខ្លាំង ត្រឹមរយ:ពេលខ្លី

បានផុស

នៅ

តារាចម្រៀងប្រុសចាស់វស្សាលោក ករុណា ពេជ្រ បានសម្តែងក្តីរំភើបនិងមានមោទភាពខ្លាំង បន្ទាប់ពីមើលឃើញសន្ទុះនៃការគាំទ្រជាថ្មី ពីសំណាក់មិត្តៗយុវវ័យនិងមហាជនខ្មែរ តាមរយ:បទ “អ្នកកំដរអស់ឱកាស Remake 2024” ។

ប្រិយមិត្តបានដឹងហើយថា បទ “អ្នកកំដរ និង អស់ឱកាស” ច្រៀងដោយតារាចម្រៀង ករុណា ពេជ្រ គឺបានរំលងផុតមានរយ:ពេលយូរឆ្នាំមកហើយ ក្រោយពេលដែលម្ចាស់បទរូបនេះ បានស្ងប់ស្ងាត់បាត់វត្តមាននៅលើវិថីចម្រៀងមួយរយ:ធំកន្លងទៅនោះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទោះបីយ៉ាងណា កាលពីថ្មីៗនេះលោក ករុណា ពេជ្រ ក៏បានប្រកាសដល់អ្នកគាំទ្ររបស់ខ្លួនថា លោកនឹងវិលមកវិញជាថ្មីជាមួយរស់ជាតិថ្មីដើម្បីបំពេញបំណងនិងបំពេអារម្មណ៍ទស្សនិកជន។ តួយ៉ាងពេលនេះ លោកបានបន្តចេញបទល្បីកាលពីប៉ុន្មានឆ្នាំមុន «អ្នកកំដរ និង អស់ឱកាស Remake» ដែលជា Version ថ្មី ដែលទទួលបានការគាំទ្រខ្លាំងពីមហាជន។

លោក ករុណា ពេជ្រ បានបញ្ជាក់ថា បន្ទាប់ពីលោកនិងក្រុមការងារចេញជាផ្លូវការនូវចម្រៀងមួយបទនេះ សង្កេតឃើញថា សន្ទុះនៃការគាំទ្រផ្ទុះខ្លាំង ខណៈត្រឹមរយ: ១៣ថ្ងៃ មានបងប្អូនអ្នកសិល្ប:ដែលច្រៀងលំនាំបទដូចគ្នា នឹងបទអស់ឱកាសកំពុងលើកយកមកកែចេញវិញផងដែរ។ លោកថា “អរគុណណាស់បានជួយចែករំលែកបទ អ្នកកំដរ អស់ឱកាស Remake 2024 នាពេលនេះបន្ថែមទៀត” ដើម្បីឲ្យអ្នកគាំទ្ររបស់លោកបានដឹងបានឮ បានឃើញកាន់តែទូលំទំលាយ។

លោក ករុណា ពេជ្រ ធ្លាប់បានឲ្យដឹងដែរថា លោកមកសារជាថ្មីលើកនេះ គឺមកដោយការជឿជាក់ មករំលឹកអនុស្សាវរីយ៍កាលពី១៤ឆ្នាំមុន ហើយក៏តាមអ្វីដែលជាសមត្ថភាពខ្លួនមាន។ លោកថា “សូមអញ្ជើញចូលរួមមកច្រៀងលេងរំលឹកអនុស្សាវរីយ៍ជាមួយលោកនូវរសជាតិថ្មី ប៉ុន្តែអត្ថន័យក្នុងការនិពន្ធកែច្នៃបទភ្លេងថ្មីទាំងបទចាស់និងនិពន្ធថ្មី៕
អត្ថបទ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ៥ នាទី មុន

ករុណា ពេជ្រ រំភើបខ្លាំង ខណៈបទ “អ្នកកំដរ និងអស់ឱកាស Remake” ផ្ទុះការគាំទ្រខ្លាំង ត្រឹមរយ:ពេលខ្លី

សន្តិសុខសង្គម៩ នាទី មុន

នគរបាល កំពុងស៊ើបសួរករណីហិង្សារវាងពលរដ្ឋម្នាក់ និងក្រុមមន្ត្រីអភិរក្សរបស់លោកបេន ដាវីស

ព័ត៌មានជាតិ១៦ នាទី មុន

១១ ខែនេះ មានបុគ្គលស្វ័យនិយោជន៍ និងអ្នកក្នុងបន្ទុកសមាជិក ប.ស.ស ជិត ៥០ ម៉ឺននាក់ បានស្នើសុំបណ្ណ ប.ស.ស

កីឡា១៨ នាទី មុន

រឿង សុភ័ណ្ឌ បារម្ភបញ្ហាអាកាសធាតុសម្រាប់ការ​ប្រកួតនៅអង់គ្លេសថ្ងៃអាទិត្យនេះ

ព័ត៌មានអន្ដរជាតិ២៦ នាទី មុន

ជនជាតិរុស្ស៊ីម្នាក់ត្រូវ​ជួយ​​សង្គ្រោះ​​ ក្រោយ​អណ្តែត​​​​ក្នុងសមុទ្រ​​​ត្រជាក់បំផុត​១០​សប្ដាហ៍

Sokha Hotels

ព័ត៌មានពេញនិយម