Connect with us

ព័ត៌មានជាតិ

ប្រមុខមហាផ្ទៃ តែងតាំងលោក នុត សវនា ជាប្រធានពន្ធនាគារព្រៃស បន្ទាប់ពន្ធនាគារនេះផ្ទុះរឿងអ្នកជាប់ឃុំ ជប់លៀង

បានផុស

នៅ

លោក ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានតែងតាំង លោក នុត សវនា ដែលជាអ្នកនាំពាក្យ និងជាអគ្គនាយករង នៃអគ្គនាយកដ្ឋានពន្ធនាគារ ឱ្យទទួលបន្ទុកជាប្រធានមណ្ឌលអប់រំកែប្រែទី១ ឬហៅថាពន្ធនាគារព្រៃស។ នេះបើតាមប្រកាសតែងតាំងមន្ត្រីរាជការរបស់លោក ស សុខា ចេញនៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងមាត្រា១ នៃប្រកាសស្ដីពីការតែងតាំងមន្ត្រីរាជការ បានសម្រេចថា ៖«ត្រូវបានតែងតាំង លោក ឧត្ដមអគ្គានុរក្សថ្នាក់លេខ១ នុត សវនា ឱ្យទទួលបន្ទុកជាប្រធានមណ្ឌលអប់រំកែប្រែទី១ នៃអគ្គនាយកដ្ឋានពន្ធនាគារបន្ថែមលើមុខតំណែងបច្ចុប្បន្ន»។

ការតែងតាំងនេះ ធ្វើឡើងបន្ទាប់ពីលោក ផែង វណ្ណៈ​ ផ្សព្វផ្សាយវីដេអូ ជនជាតិចិន និងជនជាតិខ្មែរ ដែលកំពុងជាប់ឃុំមួយក្រុម ធ្វើពិធីជប់លៀង រាំលេង ដែលអះអាងថានៅក្នុងមណ្ឌលអប់រំកែប្រែទី១​ឬហៅថាពន្ធនាគារព្រៃស លើបណ្ដាញសង្គមហ្វេសប៊ុក។

ម្យ៉ាងទៀត ការតែងតាំងនេះ បានធ្វើឡើងរយៈពេលមួយថ្ងៃបន្ទាប់ពីសម្ដេចធិបតី ហ៊ុន ម៉ាណែត បានប្រកាសជាផ្លូវការថា បានឯកភាពឱ្យឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ពិនិត្យដោះដូរក្បាលម៉ាស៊ីនដឹកនាំពន្ធនាគារព្រៃស ឬមណ្ឌលអប់រំកែប្រែទី១ ដើម្បីដោះស្រាយបញ្ហាអសកម្មនានាដែលបាននិងកំពុងកើតឡើងនាពេលបច្ចុប្បន្ន។

គួរឱ្យដឹងថា មណ្ឌលអប់រំកែប្រែទី១​ មានទីតាំងភូមិព្រៃស សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។ មុនថ្ងៃទី១០ ខែកញ្ញា ប្រធានមណ្ឌលអប់រំកែប្រែទី១ ឬពន្ធនាគារព្រៃស គឺជាលោកឧត្តមអគ្គានុរក្សថ្នាក់លេខ១ យិន គន្ធ។ ប៉ុន្តែលោក យិន គន្ធ បានចូលនិវត្តន៍ពីតួនាទីជាប្រធានមណ្ឌលអ​ប់រំ និងកែប្រែទី១ ត្រឹមថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៤។ ក្រោយការចូលនិវត្តន៍របស់លោក យិន គន្ធ មួយថ្ងៃ គឺចាប់ពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤ លោកឧត្ដមអគ្គានុរក្សថ្នាក់លេខ២ ​ម៉ុង ម៉េងអ៊ាន់ ត្រូ​វបាន​តែង​តាំង​ជា​ប្រ​ធាន​ស្តី​ទី​មណ្ឌល​អប់រំកែប្រែទី១៕

រូបថត លោក យិន គន្ធ អតីតប្រធានមណ្ឌលអប់រំកែប្រែទី១។

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៨ នាទី មុន

កម្ពុជា កំពុងប្រឹងប្រែងកសាងប្រភព និងបណ្ដាញអគ្គិសនី ខណៈតម្រូវការផ្គត់ផ្គង់កាន់តែច្រើន

ព័ត៌មានអន្ដរជាតិ១៨ នាទី មុន

អ្នកជំនាញព្រមានឲ្យវៀតណាម ត្រៀមខ្លួនទទួលកំពូលព្យុះទីហ្វុង ខែក្រោយ

សេចក្ដីជូនដំណឹង២០ នាទី មុន

អបអរសាទរ ! អ្នកខេត្តតាកែវ ទី៣ហើយ ដែលទទួលបានរង្វាន់ធំទឹកប្រាក់ ១២៥លានរៀល ពីភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ

ជីវិតកម្សាន្ដ២២ នាទី មុន

សាយ ប្រកាសកម្មវិធី “រត់” ដើម្បីអបអរសាទរខួបអនុ ស្សាវរីយ៍ ៧១ឆ្នាំ បុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា

ជីវិតកម្សាន្ដ៣១ នាទី មុន

វិលមកអាជីពវិញ ង៉ុក ទ្រិញ នៅតែខ្លាំង ទោះជាធ្លាប់មានរឿងអាស្រូវជាប់ពន្ធនាគារ 

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ព្យុះខ្លាំងមួយទៀត នឹងវាយប្រហាររដ្ឋ Florida ចុងសប្តាហ៍នេះ

សេដ្ឋកិច្ច២១ ម៉ោង មុន

រោងចក្រផលិតអគ្គិសនីដើរដោយឧស្ម័នធម្មជាតិ តម្លៃ ១,៣ ពាន់លានដុល្លារ បើកការដ្ឋានសាងសង់នៅថ្ងៃនេះ

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

រថយន្តដឹកសាំងជួបគ្រោះថ្នាក់ នាំគ្នាទៅប្រមូលសាំងធ្លាយ ស្រាប់តែផ្ទុះឆេះស្លាប់មនុស្ស ១០០នាក់នៅ នីហ្សេរីយ៉ា

ជីវិតកម្សាន្ដ២២ ម៉ោង មុន

បេក្ខនារីមានឥទ្ធិពលលើ Instagram ទាំង ១០ របស់ MPI ដែលមានអ្នក Follower ច្រើន

ព័ត៌មានជាតិ១៣ ម៉ោង មុន

ប្រមុខមហាផ្ទៃ តែងតាំងលោក នុត សវនា ជាប្រធានពន្ធនាគារព្រៃស បន្ទាប់ពន្ធនាគារនេះផ្ទុះរឿងអ្នកជាប់ឃុំ ជប់លៀង

Sokha Hotels

ព័ត៌មានពេញនិយម