Connect with us

ព័ត៌មានអន្ដរជាតិ

ទ័ពអាកាសសិង្ហបុរី​​​បញ្ចេញ​យន្តហោះ​​ចម្បាំង​ពីរគ្រឿង​​ទៅអមយន្តហោះ​ដែល​គំរាម​បំផ្ទុះ​គ្រាប់បែក​

បានផុស

នៅ

​ប្រទេសសិង្ហបុរី​បាន​ចេញ​បញ្ជា​ឱ្យ​កងទ័ពអាកាសនៃសាធារណរដ្ឋសិង្ហបុរី (RSAF) ប្រតិបត្តិ​ហោះហើរ​យន្តហោះ​ចម្បាំង F-15SG នៅ​រាត្រី​ថ្ងៃអង្គារទី១៥ខែតុលា ​ដើម្បី​អម​​យន្តហោះ​មួយ​គ្រឿង​​​របស់​ក្រុម​ហ៊ុន​អាកាសចរណ៍​ដែល​​មាន​តម្លៃ​​ទាប Air India Express​ បន្ទាប់ពីការគំរាមបំផ្ទុះគ្រាប់បែកនៅលើជើងហោះហើរ​មក​កាន់​សិង្ហបុរី​​។

ប្រភេទយន្តហោះ​ F-15SG របស់សិង្ហបុរី​ ដែល​​បញ្ជា​ឲ្យ​ទៅ​អម​ដំណើរ​យន្តហោះ​ឥណ្ឌា។
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមការ​ចុះ​ផ្សាយ​របស់ CNA ​រដ្ឋមន្ត្រីក្រសួងការពារជាតិ លោក Ng Eng Hen បានលើក​ឡើង​នៅក្នុងសារបង្ហោះតាម​បណ្តាញ​សង្គម​ហ្វេសប៊ុកថា ក្រុមហ៊ុនអាកាសចរណ៍បានទទួលអ៊ីមែលថា មានគ្រាប់បែកនៅលើជើងហោះហើរលេខ AXB684 ដែលធ្វើដំណើរទៅកាន់ប្រទេសសិង្ហបុរី។

សារ​ព័ត៌មាន​របស់​ឥណ្ឌា The Hindu ​បាន​ផ្សាយ​នៅ​ថ្ងៃអង្គារ​ថា ​មាន​ជើង​ហោះហើរ​ច្រើន​បាន​ទទួល​សារ​ក្លែង​ក្លាយ​​គំរាមកំហែង​បំផ្ទុះ​គ្រាប់​បែក​​​​នៅ​លើ​យន្តហោះ​។ Air India Express​ បាន​ហៅ​ហោះ​ចេញ​ពី​​Madurai នៃ​​ រដ្ឋ Tamil Nadu នៅ​ភាគ​ខាងត្បូង​ប្រទេស​ឥណ្ឌា​​កាល​ថ្ងៃ​ទី​១៥ខែ​​តុលា​។

​តាម CNA យន្តហោះ F-15SG ចំនួនពីរគ្រឿងបានហោះ​អម​យន្តហោះចេញពីតំបន់ដែលមានប្រជាជនរស់​នៅ​ច្រើន​ ហើយវាបានចុះចត​​នៅអាកាសយានដ្ឋាន​អន្តរជាតិ​ Changi នៅម៉ោងប្រហែល១០​និង​០៤​នាទី​យប់ យឺត​​ជាងមួយម៉ោង​​​បន្ទាប់ពី​ការ​​គ្រោង​ទុក​សម្រាប់​ការ​​ចុះចត​ធម្មតា​​។

លោករដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ​ បាននិយាយថា៖«ប្រព័ន្ធការពារអាកាសដែលមានមូលដ្ឋានលើដីរបស់យើង និងក្រុមកម្ចាត់អាវុធជាតិផ្ទុះក៏ត្រូវបានដាក់​ឱ្យ​ប្រុង​ជើង​ការ​កម្រិតខ្ពស់ ។ នៅពេលវា​ចុះ​ចត​ដល់​ដី​ យន្តហោះត្រូវបានប្រគល់ឱ្យប៉ូលីសអាកាសយានដ្ឋាន» ដោយបន្ថែមថា ការស៊ើបអង្កេតកំពុងបន្ត។

លោក រដ្ឋ​មន្ត្រី​ក្រសួង​ការជាតិ​​​បាន​​​និយាយថា៖​«អរគុណច្រើនចំពោះការលះបង់ និងវិជ្ជាជីវៈរបស់កងកម្លាំងប្រដាប់អាវុធសិង្ហបុរី និងក្រុមសន្តិសុខជាតិ​របស់យើង ដែលរក្សាយើងឱ្យមានសុវត្ថិភាពនៅក្នុងមាតុភូមិរបស់យើង ទោះបីជាមានការគំរាមកំហែងនៅជុំវិញយើងក៏ដោយ»។

ជាការឆ្លើយតបទៅនឹងសំណួររបស់ CNA កងកម្លាំងប៉ូលីសសិង្ហបុរី (SPF) បាននិយាយថា វាត្រូវបានជូនដំណឹងអំពីការគំរាមកំហែងគ្រាប់បែកនៅម៉ោងប្រហែល៨​និង​២៥​នាទី​យប់។

SPF បាននិយាយថា៖«យន្តហោះបានចុះចតដោយសុវត្ថិភាពនៅអាកាសយានដ្ឋាន Changi នៅម៉ោងប្រហែល១០​និង​០៤​នាទី​យប់ ក្រោមការអមដោយយន្តហោះចម្បាំង RSAF»៕​

ដោយ រ៉ាន់ រើយ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

កម្មករនិយោជិតថា មានភាពកក់ក្តៅចំពោះប្រព័ន្ធគាំពារសង្គមរបស់រាជរដ្ឋាភិបាល

សេដ្ឋកិច្ច១ ម៉ោង មុន

ការកំណត់និយាមកា និងបោះបង្គោលព្រំដី ព្រែក​ជីកហ្វូណនតេជោ កំណាត់ទី១ សម្រេចបាន ៥៥%

សន្តិសុខសង្គម២ ម៉ោង មុន

ស្នងការខេត្តកណ្ដាល ស្នើឲ្យចាងហ្វាងសារព័ត៌មានមួយរូបចេញមុខបំភ្លឺពីការចុះផ្សាយករណីធ្វើទារុណកម្មលើជនជាតិចិននៅក្រុងសំពៅពូន

សន្តិសុខសង្គម២ ម៉ោង មុន

ជនជាតិកូរ៉េម្នាក់ ភ័យពេក ក្រោយសមត្ថកិច្ចគោះទ្វារបន្ទប់ លោតតាមបង្អួចធ្លាក់ពីជាន់ទី ០៣ ស្លាប់

សេដ្ឋកិច្ច២ ម៉ោង មុន

ក្រុមហ៊ុនចំនួន ៣៤ ចូលរួមប្រឡងចៀរជ័រកៅស៊ូនៅខេត្តត្បូងឃ្មុំ

Sokha Hotels

ព័ត៌មានពេញនិយម