ព័ត៌មានអន្ដរជាតិ
កងទ័ពមួកខៀវ ថា អ៊ីស្រាអែល បើកការវាយប្រហារថ្មីដោយចេតនា លើទីតាំងរបស់ខ្លួនទៀតហើយ
កងរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិឬកងទ័ពមួកខៀវ នៅភាគខាងត្បូងប្រទេសលីបង់ អះអាងថា ទាហានអ៊ីស្រាអែល បានបើកការវាយប្រហារថ្មីដោយចេតនាលើទីតាំងរបស់ពួកគេ ដោយកម្ទេចប៉មយាមអស់មួយ។ នេះបើយោងតាមការចុះផ្សាយរបស់ Aljazeera កាលពីថ្ងៃពុធទី១៦ខែតុលាឆ្នាំ២០២៤។
តាមការបញ្ជាក់ពីបេសកកម្ម UNIFIL នៅលីបង់, កងកម្លាំងរបស់ខ្លួននៅជិតទីក្រុង Kfar Kila ភាគខាងត្បូងប្រទេស បានមើលឃើញរថក្រោះ Merkava របស់អ៊ីស្រាអែល បាញ់សំដៅមកប៉មយាមរបស់ខ្លួន។ កាមេរ៉ាចំនួនពីរគ្រឿងត្រូវខ្ទេច រីឯប៉មយាមក៏ខូចខាត។
យ៉ាងណាក្តី ការចោទប្រកាន់នេះ មិនទាន់មានប្រតិកម្មពីភាគីអ៊ីស្រាអែលនោះទេ។
ឧប្បត្តិហេតុនេះគឺជាការវាយប្រហារថ្មីទៀតរបស់អ៊ីស្រាអែល និងជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើកងរក្សាសន្តិភាពក្នុងប្រទេសលីបង់ ហើយវាកើតឡើងចំពេល អ៊ីស្រាអែលបង្កើនការទម្លាក់គ្រាប់បែក និងវាយប្រហារជើងគោក ដោយសម្លាប់មនុស្សរាប់រយនាក់ និងជម្លៀសមនុស្សជិតមួយភាគបួននៃប្រជាជនសរុបរបស់ប្រទេសលីបង់។
កាលពីថ្ងៃអាទិត្យ UNIFIL និយាយថា កងទ័ពអ៊ីស្រាអែល បានបើករថក្រោះពីរគ្រឿង សម្រុកចូលទីតាំងរបស់ខ្លួន នៅជិតភូមិ Ramyah ដោយឆ្លងកាត់ខ្សែបន្ទាត់ពណ៌ខៀវ ដែលកំណត់ដោយ UN។ មិនត្រឹមប៉ុណ្ណឹង ទាហានអ៊ីស្រាអែលក៏បាញ់ផ្សែងក្បែរកងទ័ពមួកខៀវផងដែរ ដោយបណ្តាលឲ្យកងកម្លាំង១៥នាក់មានបញ្ហារលាកស្បែកនិងក្រពះពោះវៀន។
ជុំវិញការធ្វើទុក្ខបុកម្នេញលើកងទ័ពមួកខៀវនេះដែរ កាលពីប៉ុន្មានថ្ងៃមុន មានប្រទេសប្រមាណ៤០ បានចេញសេចក្តីថ្លែងការណ៍រួម ថ្កោលទោសការវាយប្រហារលើកងកម្លាំងបេសកកម្មមនុស្សធម៌ ប៉ុន្តែ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បែរជាអំពាវនាវឲ្យប្រមុខ UN ដកកងកម្លាំងថែរក្សាសន្តិភាពចេញពីលីបង់ជាបន្ទាន់ទៅវិញ។
លោក Netanyahu បាននិយាយក្នុងសារវីដេអូមួយ ដែលចេញផ្សាយដោយការិយាល័យនាយករដ្ឋមន្ត្រីថា «លោកអគ្គលេខាធិការ! សូមយកកម្លាំង UNIFIL ចេញពីផ្លូវគ្រោះថ្នាក់ជាបន្ទាន់ពេលនេះ។ ប្រសិនបើកងរក្សាសន្តិភាពរបស់ UN នៅតែស្ថិតក្នុងទីតាំងរបស់ពួកគេ ពួកគេនឹងក្លាយទៅជាចំណាប់ខ្មាំង នៃអង្គភាពប្រដាប់អាវុធហេសបូឡារបស់ប្រទេសលីបង់ ដែលប្រឆាំងនឹងសកម្មភាពរបស់កងទ័ពអ៊ីស្រាអែល»។
សូមបញ្ជាក់ថា អ៊ីស្រាអែលបានបើកប្រតិបត្តិការ Northern Arrows ប្រឆាំងក្រុមហេសបូឡា ក្នុងប្រទេសលីបង់ ចាប់តាំងពីថ្ងៃទី២៣ខែកញ្ញាមក ហើយរហូតដល់ពេលនេះ អ៊ីស្រាអែលកំពុងធ្វើប្រតិបត្តិការវាយប្រហារតាមអាកាសទ្រង់ទ្រាយធំ ប្រឆាំងនឹងទីតាំងរបស់ចលនាដែលទទួលបានការគាំទ្រពីសំណាក់ប្រទេសអ៊ីរ៉ង់ មួយនេះ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ អ៊ីស្រាអែលឲ្យUNដកទ័ពរក្សាសន្តិភាពចេញពីលីបង់ជាបន្ទាន់ ខណៈប្រទេស៤០ថ្កោលទោស
-
សន្តិសុខសង្គម២ ថ្ងៃ ago
នគរបាលបញ្ជូនលោក ដួង តារា ទៅឃុំខ្លួននៅពន្ធនាគារប៉េហ្សុី
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
ភឹម ស្រីណូ ត្រូវអ្នកលេងបណ្ដាញសង្គមថៃតាមវាយប្រហារ ក្នុងនោះក៏មានបវរកញ្ញាថៃឆ្នាំ ២០២០ ផងដែរ
-
សេដ្ឋកិច្ច៧ ថ្ងៃ ago
រោងចក្រអគ្គិសនី ដើរដោយឧស្ម័នធម្មជាតិ ថាមពល ៩០០មេហ្គាវ៉ាត់ នឹងបើកការដ្ឋាន សាងសង់នៅសប្ដាហ៍ក្រោយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
គួរឲ្យរន្ធត់ ពេលទូរទស្សន៍អាមេរិក ចេញវីដេអូ ព្យាករអំពីឥទ្ធិពលរបស់មហាព្យុះសង្ឃរា Milton
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
Miss Grand International បាន Unfollow គណនី Instagram ពេជ្រ វត្តីសារ៉ាវឌ្ឍី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ផ្កាយដុះកន្ទុយ បង្ហាញខ្លួននៅប្រទេស ថៃ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
ភាពខ្មៅងងឹតរបស់ម្ចាស់ Miss Grand International លោក ណាវ៉ាត់ ដែលអ្នកប្រហែលមិនដឹង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
អភិបាលក្រុង-ស្រុក២រូប ត្រូវសម្ដេចធិបតីដកតំណែង ព្រោះប្រើអំណាចប៉ះពាល់ពលរដ្ឋ និងយកប្រាក់សូកប៉ាន់ ដើម្បីតំណែង