ជីវិតកម្សាន្ដ
ឱក សុគន្ធកញ្ញា និង ក្រុមគ្រួសារ បន្តធ្វើចត្តាឡីស័ក ១៤ ថ្ងៃនៅផ្ទះ រង់ចាំតេស្តកូវីដ-១៩ លើកទី ២
ក្រោយដឹងលទ្ធផលអវិជ្ជមានកូវីដ១៩ អ្នកនាង ឱក សុគន្ធកញ្ញា ព្រមទាំងក្រុមគ្រួសារ បានបន្តធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ រងចាំការធ្វើតេស្ដរកជំងឺកូវីដ១៩ជាលើកទី២ នេះបើយោងតាមហ្វេសប៊ុកផេកផ្លូវការរបស់អ្នកនាងនៅមុននេះបន្តិច ព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១។
តារាចម្រៀងស្រីរបស់ផលិតកម្មហង្សមាសរូបនេះ បានបញ្ជាក់ថា សម្រាប់នាងខ្ញុំ និងក្រុមគ្រួសារព្រមទាំងបុត្រ បានចូលរួមធ្វើតេស្ត លើកទីមួយរកមេរោគជំងឺកូវីដ១៩ ពេលនេះនាងខ្ញុំបានទទួលលទ្ធផលរួចហើយគឺ អវិជ្ជមាន (Negative) ។
ប៉ុន្តែក្នុងអំឡុងពេលនេះនាងខ្ញុំ និងក្រុមគ្រួសារក៏កំពុងធ្វើចត្តាឡីស័ករយះពេល១៤ថ្ងៃ បន្តតាមដានសុខភាព ដើម្បីធ្វើតេស្តជាលើកទី២ បន្តទៀត តាមការណែនាំរបស់ក្រសួងសុខាភិបាល ។ អរគុណណាស់ដល់ពុកម៉ែបងប្អូន អ្នកស្រលាញ់គាំទ្រនាងខ្ញុំទាំងអស់គ្នាដែលបានបារម្ភនិងសួរសុខទុក្ខជាច្រើនដែលនាងខ្ញុំមិនបានឆ្លើយតបបានទាំងអស់គ្នា ។
គួរំលឹកថា គិតត្រឹមថ្ងៃទី១០ ខែមីនា ម្សិលមិញនេះ បុគ្គលិករបស់ផលិតកម្មហង្សមាសចំនួន៧នាក់ហើយ ដែលធ្វើតេស្ដវិជ្ជមានជំងឺកូវីដ១៩ និងកំពុងតាមដានសុខភាពជាច្រើននាក់ទៀតផងដែរ៕
អត្ថបទ ៖ សុខុម
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះ ប៊ីប៊ីនកា បានវិវត្តន៍ទៅជាព្យុះសង្ឃរា បន្តជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អឺរ៉ុបកណ្តាលនិងខាងកើត ក៏កំពុងរងគ្រោះធ្ងន់ធ្ងរ ដោយទឹកជំនន់ដែរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
វៀតណាម ប្រាប់ឲ្យពលរដ្ឋត្រៀមខ្លួន ព្រោះព្យុះថែមទៀត នឹងវាយប្រហារ ចុងខែនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា