Connect with us

សេដ្ឋកិច្ច

ពាណិជ្ជកម្មទ្វេភាគីកម្ពុជា-វៀតណាមសម្រេចបានទឹកប្រាក់ ៥,៨១ ពាន់លានដុល្លារ កើនជិត ២២% ក្នុងរយៈពេល ៩ ខែ

បានផុស

នៅ

នៅក្នុងរយៈពេល៩ ខែឆ្នាំ២០២៤ ទំហំពាណិជ្ជកម្មកម្ពុជា-វៀតណាមសម្រេចបាន​ទឹកប្រាក់​ជាង ៥,៨១ ពាន់លានដុល្លារ កើនឡើង ពី៤,៧៧ ពាន់លានដុល្លារនៅក្នុងរយៈពេលដូចគ្នាឆ្នាំ ២០២៣ ​ស្មើនឹង២១,៩ ភាគរយ។ នេះបើយោងតាមអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា​(GDCE)។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទិន្នន័យរបស់ GDCE បានបង្ហាញថា ជាមួយនិងទំហំនៃការនាំចេញ-នាំចូលរវាងប្រទេសទាំងពីរ ក្នុងនោះ កម្ពុជា​នាំចេញ​ទៅ​វៀត​ណាម​មានទំហំទឹកប្រាក់ប្រមាណ ២,៧២ ពាន់លានដុល្លារ កើនឡើង ៣៣,៨% និងវៀតណាមនាំចូលមកកម្ពុជា មានទំហំទឹកប្រាក់ ៣,០៩ ពាន់លានដុល្លារ កើន ១៣%។

អ្នកឧកញ៉ា លឹម ហេង អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា ប្រាប់កម្ពុជាថ្មីថា កម្ពុជា-វៀតណាម បានចុះកិច្ច​ព្រម​ព្រៀងឯកភាពនាំទំនិញឆ្លងដែន និងពង្រីកទំនាក់ទំនងសេដ្ឋកិច្ច។ លោកថា ទំនិញ​ដែល​នាំចេញពីកម្ពុជាទៅវៀតណាម ជាផលិតផលមួយចំនួន មិនទាន់កែច្នៃ ខណៈវៀតណាមក៏ត្រូវការវត្ថុ​ធាតុដើម​ពីកម្ពុជាដែរ។

បើតាមអ្នកឧកញ៉ា លឹម ហេង ៖ «ផលិតផលកសិកម្មបានកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ ​ហើយ​បើ​គ្មាន​ទីផ្សារបញ្ចេញទៅវៀតណាម ​និងប្រទេសថៃ ​យើងនឹងកកស្ទះ មិនអាចកែច្នៃ​ទាន់ទេ ​ដូច្នេះ​ទីផ្សារប្រទេស​ជិត​ខាងយើង ជាទីផ្សារដ៍ល្អរបស់យើង»។

លោក សំហេង បូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មបានបានប្រាប់ថា វិស័យពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា-វៀតណាម មានភាពល្អប្រសើរ និងប្រទាក់ក្រឡា​និងស៊ីជម្រៅ។

លោក សំហេង បូរ៉ាបានបន្តថា កម្ពុជា និងវៀតណាម អាចនាំចេញផលិតផលមួយចំនួនទៀតផងដែរ លើសពីការ ផ្តល់ឱ្យគ្នាទៅវិញទៅមក ក្រោមក្របខ័ណ្ឌកិច្ចព្រមព្រៀងស្តីពីពាណិជ្ជកម្មទំនិញអាស៊ាន តាមរយៈកិច្ចសម្របសម្រួលជំរុញពាណិជ្ជកម្មទ្វេភាគីកម្ពុជា-វៀតណាម ដែលត្រូវបានចុះហត្ថលេខាផ្លូវការជាទៀងទាត់ក្នុងរយៈពេល២ឆ្នាំម្តង៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៥ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

Sokha Hotels

ព័ត៌មានពេញនិយម