Connect with us

ជីវិតកម្សាន្ដ

បវរកញ្ញាមីយ៉ានម៉ា រងភាពចម្រូងចម្រាសជាថ្មី ក្រោយបញ្ចេញសកម្មភាពមិនល្អដល់បេក្ខនារីផ្សេងទៀត

បានផុស

នៅ

កាលពីពេលថ្មីៗនេះ បណ្តាញទំនាក់ទំនងសង្គមបានផ្សព្វផ្សាយវីដេអូមួយនៅពេលបវរកញ្ញា Miss Grand Myanmar នាង Thae Su Nyein បានជជែកលេងតាមអនឡាញជាមួយអ្នកគាំទ្រ។ រំពេច​នោះ អ្នក​តំណាង​ប្រទេស​វេណេហ្ស៊ុយអេឡា ​បាន​បង្ហាញ​ខ្លួន​ដោយចៃដន្យនិង​គ្រវី​ដៃយ៉ាង​រីករាយ។ ជំនួសឲ្យការ​អញ្ជើញ​ឲ្យចូលរួម​ការ​ផ្សាយ​ផ្ទាល់​យ៉ាង​កក់ក្ដៅ ខាងបេក្ខនារីមីយ៉ានម៉ាបានបង្ហាញ​អាកប្បកិរិយា ហើយ​យក​ទូរស័ព្ទ​ចេញ​ពី​កន្លែង​អង្គុយ​ភ្លាមៗ ។

សកម្មភាពរបស់បវរកញ្ញាតំនាងប្រទេសមីយ៉ាន់ម៉ានេះ ​កំពុង​ទទួល​បាន​មតិ​ចម្រុះ​រាប់​មិន​អស់។ មតិ​ជាច្រើន​បាន​លើក​ឡើង​ថា សម្រស់​វ័យ​១៧​ឆ្នាំ​ ​មិន​ចេះ​ធ្វើ​អី​ទេ ហើយ​ថែម​ទាំង​ធ្វើ​សកម្មភាព​មើលងាយ​អ្នក​ដទៃ​ទៀត​ផង ។

យ៉ាងណាក៏ដោយ មិនមែនជារឿងថ្មីទេសម្រាប់ Thae Su Nyein ដែករងនូវភាពចម្រូងចម្រាសលើបណ្ដាញអ៉ិនធើណេត នាប៉ុន្មាន​ថ្ងៃ​ចុងក្រោយ​នេះ នាងរងនូវការចោទថាបាន​បទ​បោក​ប្រាស់ទំនុកចិត្តពិអ្នកទស្សនា។បវរកញ្ញា​មីយ៉ាន់ម៉ា ត្រូវ​បាន​មិត្ត​រួម​បន្ទប់​បរិហារ​ក្នុង​ពេល​ផ្សាយ​តាម​អ៊ីនធឺណិត​កាល​ពី​ល្ងាច​ថ្ងៃ​ទី ១២ ខែ​តុលា។ Miss Grand Thailand នាង ម៉ាលីន ឆារ៉ា អាណាន់​ បាននិយាយថា Thae Su Nyein តែងតែចាកចេញពីបន្ទប់របស់នាងទាំងព្រឹកព្រលឹម ហើយត្រលប់មកវិញជាមួយនឹងរូបរាងដ៏ល្អឥតខ្ចោះ តាំងពីស្លៀកពាក់ សក់ រហូតដល់ការតុបតែងមុខ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទន្ទឹមនោះទៀតដែរ មនុស្ស​ម្នាក់​ដែល​ត្រូវ​បាន​គេ​និយាយ​ថាជាអ្នកនៅពីក្រោយភាពស្រស់ស្អាតរបស់ Thae Su Nyein គឺ​អ្នក​ផាត់​មុខ Nang Mo Siang (Sora)។នាងធ្លាប់ជាសហគ្រប់គ្រងថ្នាក់ជំនាញតុបតែងមុខលំដាប់អន្តរជាតិ Grand International ដែលរៀបចំនៅប្រទេសមីយ៉ាន់ម៉ា ថែមទៀតផង។

នៅថ្ងៃ Miss Grand Myanmar ចូលប្រទេសកម្ពុជា (ថ្ងៃទី ០៣ ខែតុលា) Nang Mo Siang (Sora) ត្រូវបានលើកឡើងថាជាអ្នកផាត់មុខ។ ក្រោយមក អត្តសញ្ញាណរបស់ Sora បានផ្លាស់ប្តូរចាប់តាំងពី Thae Su Nyein ចូលរួមក្នុងសកម្មភាព Miss Grand International លើកដំបូង។ ក្នុង​ការ​បង្ហោះ​រូប​អ្នក​តុបតែង​មុខ​ស្រាប់តែ​ក្លាយ​ទៅ​ជា​អ្នក​ថត​រូប ហើយ​មិន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ tag គណនី​ផ្ទាល់ខ្លួន​របស់​នាង​ឡើយ។

យ៉ាងណាមិញ នៅមុន​ពេល​កើតហេតុ ទស្សនិកជន​អន្តរជាតិ​មួយ​ចំនួន​ធំ​បាន​សុំ​ Miss Grand Myanmar បំភ្លឺ និង​ផ្តល់​ចម្លើយ​គួរ​ជាទីពេញចិត្ត ។ លើសពីនេះ មនុស្សជាច្រើនជឿថា ក្រុមប្រឹក្សា MGI ត្រូវការស៊ើបអង្កេតលើអាកប្បកិរិយាបោកប្រាស់របស់បេក្ខនារីរូបនេះ។ ព្រោះ​ជា​ច្បាប់ បេក្ខនារី​ត្រូវ​រៀបចំ​រូបភាព​ខ្លួន​ឯង ហើយ​មិន​អាច​សុំ​ជំនួយ​ពី​ក្រុម​ជម្រើស​ជាតិ​បាន​ទេ៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖បវរកញ្ញាមីយ៉ាន់ម៉ា អាច​គ្រង​មកុដ MGI ព្រោះមានចំណុចពិសេសដែលគេចង់បានច្រើន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា២ ម៉ោង មុន

កម្ពុជា ឈ្នះ ទីម័រ​ខាង​កើត ​បាន​៣​ពិន្ទុ​បន្ថែម​​​បន្តក្តីសង្ឃឹម​ឡើង​វគ្គ​បន្ត

ព័ត៌មានជាតិ២ ម៉ោង មុន

សហជីព និង​អ្នក​ជំនាញ​ថា ការ​ចុះឈ្មោះ​អ្នក​សេដ្ឋកិច្ចក្រៅប្រព័ន្ធ គឺជាគោលនយោបាយលើកកម្ពស់ជីវភាព និងជំរុញការ​អប់រំបណ្តុះបណ្តាលជំនាញដល់ពួកគាត់

រាជធានីភ្នំពេញ រសៀលថ្ងៃអង្គារ ទី១៧ ធ្នូ ២០២៤
ព័ត៌មានជាតិ៤ ម៉ោង មុន

IMF បន្តជួយកម្ពុជាឱ្យរក្សាបានភាពរឹងមាំផ្នែកហិរញ្ញវត្ថុ

នយោបាយ៤ ម៉ោង មុន

អ្នកឃ្លាំមើល៖ អ្នកនយោបាយរត់ចោលស្រុក មូរ សុខហួរ មិនញញើតនឹងញុះញង់ពលរដ្ឋ ក្រោមលេសព្រំដែន

ព័ត៌មានជាតិ៥ ម៉ោង មុន

អាមេរិកបារម្ភអំពីការឆបោកអនឡាញ ប៉ះពាល់ដល់ការវិនិយោគ សម្ដេចតេជោ តបវិញថាកម្ពុជាកំពុងដុតដៃដុងជើងបង្ក្រាបបន្ថែមទៀត

នយោបាយ៩ ម៉ោង មុន

ស៊ិន ចាន់ពៅរ៉ូហ្សិត ចេញមុខបរិហារគណបក្សភ្លើងទៀន និងសុំឱ្យពលរដ្ឋទាំងក្នុង និងក្រៅប្រទេសឈប់គាំទ្របក្សនេះតទៅទៀត

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

អ៊ុយក្រែន អះអាងថា ខ្លួនជាអ្នកសម្លាប់ប្រធាន កងកម្លាំងនុយក្លេអ៊ែររុស្ស៊ី

ចរាចរណ៍១៤ ម៉ោង មុន

បើករថយន្ដក្នុងល្បឿនលឿន បុករះ​ចូលស្ថានីយលក់ប្រេង បង្កឲ្យមនុស្ស៥នាក់​របួសធ្ងន់ស្រាល​

ព័ត៌មានជាតិ៥ ម៉ោង មុន

អាមេរិក ស្នើឱ្យសម្ដេចតេជោចែករំលែកបទពិសោធន៍ស្វែងរកសន្តិភាព ខណៈសង្រ្គាមកំពុងឆាបឆេះតំបន់នានាលើពិភពលោក

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

​មនុស្សជិត​១៣ម៉ឺនគ្រួសារ​​រងគ្រោះ​​ដោយ​ទឹកជំនន់​នៅថៃ​ ខណៈអ្នកស្លាប់​កើន​ដល់​៣៥​នាក់​

Sokha Hotels

ព័ត៌មានពេញនិយម