ព័ត៌មានអន្ដរជាតិ
ត្រឹម៣ថ្ងៃជើងហោះហើរឥណ្ឌាចំនួន១២ទទួលសារគំរាមកំហែងបំផ្ទុះគ្រាប់បែក
យន្តហោះដឹកអ្នកដំណើរឥណ្ឌាពីរគ្រឿងទៀតបានបង្វែរទិសដៅចុះចតកាលពីថ្ងៃពុធបន្ទាប់ពីទទួលបានសារគំរាមកំហែងគ្រាប់បែកបោកបញ្ឆោត ដែលនាំឱ្យចំនួនសរុបកើនឡើងដល់១២ជើងហោះហើរក្នុងរយៈពេលបីថ្ងៃនេះ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNA នៅថ្ងៃទី១៧ខែតុលានេះ។
ជើងហោះហើរដែលទទួលរងការគំរាមកំហែងទាំងនោះរួមមាន ជើងហោះហើរ Akasa Air ដែលកំពុងហោះហើរពីរដ្ឋធានី New Delhi របស់ប្រទេសឥណ្ឌាទៅកាន់ទីក្រុង Bengaluru ភាគខាងត្បូង។ ក្រុមហ៊ុនអាកាសចរណ៍ Akasa Air បាននិយាយថា ក្រុមឆ្លើយតបបន្ទាន់កំពុងតាមដានស្ថានភាព និងបានអនុវត្តតាម នីតិវិធីសង្គ្រោះបន្ទាន់ទាំងអស់ សម្រាប់ការចុះចតប្រកបដោយសុវត្ថិភាពនៅទីក្រុងដេលី។
ចំណែកជើងហោះហើរមួយទៀត ដែលជា ក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុក IndiGo ដែលហោះហើរពីទីក្រុងម៉ុមបៃទៅកាន់ទីក្រុង New Delhi ត្រូវបានបង្វែរទៅ Ahmedabad។ លោក Zulfiquar Hasan អគ្គនាយកនៃការិយាល័យសន្តិសុខអាកាសចរណ៍ស៊ីវិល (BCAS) បានប្រាប់កាសែត Times of India ថា ប៉ូលិសកំពុងធ្វើការដើម្បីកំណត់អត្តសញ្ញាណជនសង្ស័យ ដែលផ្ញើសារគំរាមកំហែងទាំងនេះ និងចាត់ចំណាត់ការយ៉ាងតឹងរ៉ឹងតាមច្បាប់។
គួររម្លឹកថា កាលពីថ្ងៃអង្គារ សារព័ត៌មាន NDTV បានឱ្យដឹងថា ជើងហោះហើរ Air India Express ពី Ayodhya ទៅកាន់ Bengaluru ក៏ទទួលបានសារគម្រាមកំហែងគ្រាប់បែកបោកបញ្ឆោតផងដែរ។ រួមទាំងជើងហោះហើរមួយរបស់ Air India ពី New Delhi ទៅកាន់ Chicago ត្រូវបានបង្ខំឱ្យចុះចតជាបន្ទាន់នៅអាកាសយានដ្ឋាន Iqaluit ក្នុងប្រទេសកាណាដា បន្ទាប់ពីមានការគំរាមកំហែងសុវត្ថិភាពត្រូវបានបង្ហោះតាមអ៊ីនធឺណិត។ របាយការណ៍ក៏បាននិយាយផងដែរថា ជើងហោះហើរ SpiceJet SG116 ពី Darbhanga ទៅកាន់ Mumbai និង Akasa Air ជើងហោះហើរ QP1373 ពី Bagdogra ទៅ Bengaluru ក៏ទទួលបានការគម្រាមបំផ្ទុះផងដែរកាលពីថ្ងៃអង្គារ។
ការបោកបញ្ឆោតស្រដៀងគ្នានេះត្រូវបានទទួលដោយក្រយមហ៊ុន IndiGo សម្រាប់ជើងហោះហើរពីរពីទីក្រុងម៉ុមបៃកាលពីថ្ងៃចន្ទ ទៅកាន់ Jeddah ក្នុងប្រទេសអារ៉ាប៊ីសាអូឌីត និងមួយទៀតទៅកាន់ Muscat ក្នុងប្រទេស Oman នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយនៅក្នុងប្រទេសឥណ្ឌា។ រួមទាំងជើងហោះហើរ ម៉ុមបៃទៅកាន់ New York Air India ក៏រងផលប៉ះពាល់ផងដែរ ខណៈដែលវាបានបង្វែរទិសដៅទៅកាន់ទីក្រុង Delhi វិញកាលពីថ្ងៃចន្ទ។
គួរបញ្ជាក់ថានេះមិនមែនជាលើកទីមួយទេ ដែលមានការគំរាមកំហែងគ្រាប់បែកបែបនេះ នៅប្រទេសកូរ៉េខាងត្បូងក៏ធ្លាប់ទទួលរងនូវសារគំរាមគំហែងស្រដៀងគ្នានេះនៅក្នុងអាកាសយានដ្ឋានផងដែរ៕
អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
១១ខែ វៀតណាម រញ្ជួយដី ៤៥៨លើក
-
ចរាចរណ៍៤ ថ្ងៃ ago
អ្នកជិះម៉ូតូ កង់ ឆ្លង់កាត់ចន្លោះសួនច្បារពុះចែកទ្រូងផ្លូវជាតិលេខ៣បង្កគ្រោះថ្នាក់ញឹកញាប់ដល់អ្នកដទៃ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វព្រៃជិតផុតពូជបំផុតជាច្រើនប្រភេទ បង្ហាញវត្តមាននៅតំបន់ប្រើប្រាស់ច្រើនយ៉ាងសំឡូត
-
សុខភាព២ ថ្ងៃ ago
ផ្លែឈើ៤មុខ គ្រោះថ្នាក់ខ្លាំងសម្រាប់អ្នកជំងឺខ្សោយតម្រងនោមធ្ងន់ធ្ងរ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
គ្រូទាយល្បីឈ្មោះ២រូប សុទ្ធតែទាយរឿងដែលគ្មាននរណាចង់ឲ្យកើត នៅឆ្នាំក្រោយ
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
ផ្ទុះការភ្ញាក់ផ្អើលខ្លាំងចំពោះវត្តមាន ហុងដា SCOOPY ស៊េរីថ្មី របស់ក្រុមហ៊ុនអិនស៊ីអិច ទើបតែចេញក្តៅៗ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
អ្នកនាង ខាត់ សុឃីម សោកស្តាយចំពោះមរណភាពតារាចម្រៀងប្រុសម្នាក់ គាំងបេះដូងស្លាប់ទាំងវ័យក្មេង
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update៖ អ្នកកាសែតដែលត្រូវខ្មាន់កាំភ្លើងបាញ់ប្រហារនៅស្រុកជីក្រែង បានបាត់បង់ជីវិតហើយ ក្រោយបញ្ជូនដល់មន្ទីរពេទ្យជាង១ថ្ងៃ