ព័ត៌មានជាតិ
ពលរដ្ឋភូមិបាគូ ស្នើអាជ្ញាធរពន្លឿនការស្ថាបនាផ្លូវ ២ ខ្សែ កំពុងខូចខាតខ្លាំង
ប្រជាពលរដ្ឋបានទទូចស្នើសុំអាជ្ញាធរសង្កាត់ដង្កោ សូមមេត្តាជួយពន្លឿន និងបង្ហើយការងារចាក់បេតុងផ្លូវចំនួន ០២ ខ្សែ ក្នុងភូមិបាគូ ដែលកំពុងខូចខាតយ៉ាងខ្លាំងដោយសារមានការស្ថាបនាប្រព័ន្ធលូ ដើម្បីរំដោះទឹកជន់លិចនារដូវវស្សាឲ្យរួចរាល់ផង។
ទីតាំងផ្លូវចំនួន ០២ ខ្សែ ដែលកំពុងរងការខូចខាតដោយការកាយដាក់ប្រព័ន្ធលូបង្ហូរទឹក និង បញ្ចៀសទឹកនេះ ស្ថិតក្នុងភូមិបាគូ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។
បើតាមការបញ្ជាក់ពី លោកស្រី សឿង សេរី ចៅសង្កាត់ដង្កោ បានប្រាប់ឲ្យដឹងថា ផ្លូវចំនួន ២ ខ្សែ ក្នុងភូមិបាគូនេះ អាជ្ញាធរបានប្រើប្រាស់ថវិកាអភិវឌ្ឍន៍សម្រាប់ឆ្នាំ ២០២៤ ធ្វើការផ្លាស់ប្ដូរប្រព័ន្ធលូថ្មី បណ្ដាលឲ្យមានការខូចខាតផ្លូវ។ ក្នុងនោះដែរ អាជ្ញាធរបានដាក់ដេញថ្លៃរួចហើយ ដើម្បីធ្វើការស្ថាបនាផ្លូវនេះឡើងវិញឲ្យបានស្អាត ប៉ុន្តែដោយសារតែខាងក្រុមហ៊ុនធ្វើផ្លូវសុំពន្យារពេល ជាហេតុធ្វើឲ្យប៉ះពាល់ដល់ប្រជាពលរដ្ឋពិបាកក្នុងការធ្វើដំណើរ។
ដោយឡែកបើតាម លោក ហេង បញ្ញា ជាប្រជាពលរដ្ឋរស់នៅក្នុងភូមិបានឲ្យដឹងថា បើមេឃមិនភ្លៀងរយៈពេល ២ ទៅ ៣ ថ្ងៃ ប្រជាពលរដ្ឋក្នុងភូមិអាចជិះម៉ូតូចេញចូលបានជាធម្មតា ប៉ុន្តែបើមានភ្លៀងធ្លាក់តែមួយមេពួកគាត់មិនអាចចេញចូលបាននោះទេ ដោយសារតែបែកភក់ជោកជាំពេញផ្លូវចូលភូមិតែម្ដង ហើយរថយន្ត និងម៉ូតូ ក៏មិនអាចធ្វើដំណើរបាននោះដែរ។
ប្រជាពលរដ្ឋម្នាក់ សុំមិនបញ្ចេញឈ្មោះ ដែលជាអ្នករស់នៅក្នុងភូមិខាងលើ ក៏បានលើកឡើងដូចលោក ហេង បញ្ញា ដែរ ពាក់ព័ន្ធនឹងបញ្ហាលំបាកក្នុងការធ្វើដំណើរ និងសំណូមដល់អាជ្ញាធរ សូមមេត្តាជួយពន្លឿនក្នុងការស្ថាបនាផ្លូវ ២ ខ្សែនេះ បន្តឡើងវិញផង កុំទុកចោលទាល់តែមេឃឈប់ភ្លៀង៕
អត្ថបទ ៖ ម៉េង
-
ចរាចរណ៍៦ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ១៧ ម៉ោង ago
របាយការណ៍បឋម៖ រថយន្តដឹកគ្រឿងចក្រលើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ទីក្រុងចំនួនបីនៅអាស៊ីអាគ្នេយ៍មានខ្យល់ពុលខ្លាំងបំផុត
-
ចរាចរណ៍១ សប្តាហ៍ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់