Connect with us

ជីវិតកម្សាន្ដ

ឃាត់ខ្លួនមនុស្ស១៨នាក់ជាថៅកែ Icon Group រួមទាំងតារាថៃ ៣ ដួងជាមេខ្លោងធំ

បានផុស

នៅ

កាលពីល្ងាចថ្ងៃទី១៦ តុលា ឆ្នាំ២០២៤ ការិយាល័យស៊ើបអង្កេតមជ្ឈិមបានស្នើសុំតុលាការព្រហ្មទណ្ឌដើម្បីស្នើឲ្យតុលាការអនុម័តដីកាចាប់ខ្លួនជនជាប់ចោទក្រោមការចោទប្រកាន់ពីបទ ចូលរួមក្នុងការបោកប្រាស់សាធារណៈជន និងរួមគ្នានាំចូលព័ត៌មានមិនពិត។

តុលាការ​ព្រហ្មទណ្ឌ​បាន​អនុម័ត​ដីកា​ចាប់​ខ្លួន​ជនសង្ស័យក្នុងសំណុំរឿង The Icon Group សរុប​ចំនួន ១៨​នាក់ រួម​ទាំង​មនុស្ស​ដែល​មាន​ឈ្មោះ​ជា​ថៅកែនិងជាគ្រូបង្វឹករបស់ The iCon Group រួមមាន Paul Waratanaphon និងថៅកែល្បីៗចំនួន៣រូប គឺ Kan Kantathavorn,​ Sam Yuranunt និង Min Peachaya ។

ប៉ូលិសស៊ើបអង្កេតកណ្តាលបានធ្វើបច្ចុប្បន្នភាពថា នៅម៉ោងប្រហែល ៥និង ២៥នាទីល្ងាចថ្ងៃដដែល ពួកគេបានចាប់ខ្លួនជនសង្ស័យចំនួន១៤នាក់ក្នុងសំណុំរឿង Icon Group ហើយកំពុងរៀបចំចាប់ខ្លួនមនុស្ស៤រូបទៀតចូលទៅក្នុងការស៊ើបអង្កេតបន្ថែម។ ក្រោយមក​នៅ​ម៉ោង​ប្រហែល​៧​យប់ សមត្ថកិច្ច​បាន​នាំ​ខ្លួន​លោក Kan Kantathavorn ទៅ​ឃុំ​ខ្លួន សិនមុននឹងសួរចម្លើយ។

ដោយឡែក តារាសម្ដែង Min Pechaya ក៏ត្រូវប៉ូលិសនាំខ្លួនក្នុងថ្ងៃតែមួយពិធីករលោក Kan ដើម្បី​យកមកសាកសួរ​នៅ​ការិយាល័យ​ស៊ើបអង្កេត​កណ្តាល។ នាង​ត្រូវ​បាន​មន្ត្រី​ប៉ូលិស​ស្រី​ចូល​រួម ​និង​អញ្ជើញ​ចូល​បន្ទប់​សួរ​ចម្លើយ​ទី​៣ដាច់ពីគេឯង។​ ចំណែកឯតារាប្រុស Sam Yuranunt នាពេលនេះក៏ពុងតែត្រូវប៉ូលិសស៊ើបអង្កេតនិងចូលទៅដល់ផ្ទះរបស់លោកដើម្បីឃាត់ខ្លួនដូចគ្នា។

គួររម្លឹកថា ក្រុមហ៊ុន The iCon Group ដែលជាអ្នកផ្សព្វផ្សាយពាណិជ្ជកម្មអនឡាញដ៏ល្បីមួយ បានរងនូវការជាប់ចោទពីបទក្លែងបន្លំសាធារណៈ ការលាងលុយកខ្វក់ និងបទល្មើសពាក់ព័ន្ធដែលបានប៉ះពាល់ដល់ជនរងគ្រោះជាង ៧០០ នាក់។ ក្នុងនោះមានតារាប្រុសស្រីល្បីៗជួរមុខក្នុងប្រទេសថៃកំពុងត្រូវប៉ូលិសស៊ើបអង្កេត ខណៈពេលដែលម្នាក់ៗចេញមុខមកបកស្រាយរៀងៗខ្លួនថា ពួកគេត្រូវជាទូតសុឆន្ទៈតំណាងផលិតផលតែប៉ុណ្ណោះ៕

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តារាប្រុស Sam Yuranunt

Boss Paul Waratanaphon​ ដែលជាមេធំនៅក្នុង Icon Group

តារាសម្ដែង Min Pechaya
ពីធីករលោក Kan Kantathavorn

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖Min ចេញ​មុខ​សុំ​ទោស​ទាំងទឹក​ភ្នែក បន្ទាប់ពី​ជាប់ចោទឃោសនាឲ្យក្រុមហ៊ុនបោកប្រាស់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣២ នាទី មុន

បុគ្គល លី សាម៉េត សារភាពថា«ខ្លួនពិតជាបានយកឈ្មោះសម្ដេចតេជោ ទៅបោកលុយអ្នកដទៃ» និងសុំពេលព្យាបាលជំងឺមួយរយៈ រួចនឹងទៅទទួលទោសតាមផ្លូវច្បាប់

សេដ្ឋកិច្ច៤៣ នាទី មុន

កម្ពុជាជាប់ចំណាត់ថ្នាក់លេខ១ ជាគោលដៅទេសចរសម្រាប់ឆ្នាំ ២០២៥

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ក្រុមហ៊ុនបច្ចេកវិទ្យា​អាមេរិក​ ព្រួយបារម្ភ​ពីព្រាង​ច្បាប់វៀតណាម ស្ដីពីការ​រឹតត្បឹត​លំហូរទិន្នន័យ

ជីវិតកម្សាន្ដ២ ម៉ោង មុន

ក្រុមចម្រៀងស្រី NewJeans ក្លាយជាទូតសុច្ឆន្ទៈរបស់អុីនដូមី

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ការ​វិនិយោគបរទេស​នៅ​ថៃ​ កើន​ឡើង​ខ្លាំង​នៅ​រយៈពេល​ ៩ ខែ​ ដើមឆ្នាំ​

Sokha Hotels

ព័ត៌មានពេញនិយម