Connect with us

កីឡា

សង្វៀន​ ONE ជួបវិបត្តិ រហូត​កាត់បន្ថយបុគ្គលិក ជា​ច្រើននាក់

បានផុស

នៅ

ស្ថាប័ន​ប្រដាល់​គុន​ចម្រុះ​លំដាប់​អាស៊ី ONE Championship បាន​កាត់​បន្ថយ​បុគ្គលិក​បន្ថែម​ទៀត​ហើយ បន្ទាប់​ពី​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​​ហាក់​មាន​ការ​ថយ​ចុះ​ក្នុង​ការ​រៀបចំ​ព្រឹត្តិការណ៍​ប្រកួត​នៅ​តំបន់​អាស៊ី។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាម​ការ​ផ្សាយ​របស់​សារព័ត៌មាន The Straits Times បាន​បង្ហាញ​ថា ក្រុម​ហ៊ុន​​ត្រូវ​កាត់​បន្ថយ​​បុគ្គលិកប្រមាណ​២០​នាក់​គិត​ចាប់​ពី​ពាក់​កណ្តាល​ខែតុលា ឆ្នាំ​២០២៤។ បុគ្គលិក​ទាំង​នោះ​ក៏​មាន​នៅ​ការិយាល័យ​កណ្តាល​ក្នុង​ប្រទេស​សិង្ហបុរី​ផង​ដែរ។ ការ​កាត់​បន្ថយ​បុគ្គលិក​នេះ​គឺ​ដើម្បី​​កាត់​បន្ថយ​លើ​ការ​ចំណាយ។

តាម​សេចក្តី​រាយការណ៍ បុគ្គលិក​ដែល​ត្រូវ​បាន​កាត់​បន្ថយ​គឺ​នៅ​ផ្នែក​ផ្សព្វផ្សាយ ផ្នែក​កីឡា​អេឡិចត្រូនិក ផ្នែក​ហិរញ្ញវត្ថុ ទី​ផ្សារ និង​ទំនាក់​ទំនង​សាធារណៈ។ សង្វៀន​ប្រដាល់​ដ៏មាន​ការិយាល័យ​នៅ​តាម​បណ្តា​ប្រទេស​ផ្សេង​ៗ​ដូច​ជា នៅ​ទី​ក្រុង​តូក្យូ ឡូសអេនជឺឡេស ញូវយ៉ក ឡុងដ៍ សៀងហៃ មីឡាន បាងកក ម៉ានីល ហ្សាកាតា និង Bengaluru។

យោង​លើ​កិច្ច​ប្រជុំ​តាម​អនឡាញ​កាល​ពី​ថ្ងៃ​ទី​១៦ ខែ​តុលា លោក Chatri Sityodtong​ នាយក​ប្រតិបត្តិ​​ បាន​ប្រកាស​ពី​ការ​កាត់​បន្ថយ​បុគ្គលិក​នេះ។ លោក​បានសរសេរ​តាមអីម៉ែលថា ៖«សូម​ជ្រាប់​ថា ថ្នាក់​ដឹក​នាំ​ និង​ខ្ញុំ​​បាន​ធ្វើ​ការ​សម្រេច​ចិត្ត​ដ៏​លំបាក ជា​មួយ​នឹង​ការ​ឈឺ​ចាប់​បំផុត»។ ការ​កាត់​បន្ថយ​បុគ្គលិក​នេះ​ដោយសារ​តែ​ស្ថានភាព​សេដ្ឋកិច្ច​ដ៏​លំបាក»។

នៅ​ចាំ​បាន​ថា កាល​ពី​ឆ្នាំ​២០២០ ពួក​គាត់​បាន​កាត់​ប្រាក់​ខែ​របស់​បុគ្គលិក ហើយ​បន្ទាប់​មក​បាន​កាត់​បន្ថយ​បុគ្គលិក​អស់​ប្រមាណ​២០​%ទៀត៕

ប្រែ​សម្រួល៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេចក្ដីជូនដំណឹង១០ ម៉ោង មុន

សេចក្ដីជូនដំណឹង លើកទី២ ស្ដីពី ការអញ្ជើញចូលរួមពិគ្រោះថ្លៃ គម្រោងជួលក្រុមហ៊ុនសវនកម្មឯករាជ្យ ធ្វើសវនកម្មលើរបាយការណ៍ហិរញ្ញវត្ថុ ឆ្នាំ២០២៤ របស់ទូរគមនាគមន៍កម្ពុជា (ទ.ក.)

សន្តិសុខសង្គម១៦ ម៉ោង មុន

អភិបាលរាជធានី អំពាវនាវឱ្យកងកម្លាំងពង្រឹងសន្តិសុខសណ្តាប់ធ្នាប់ឱ្យល្អប្រសើរ

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

ចិន បាញ់​បង្ហោះ​ផ្កាយរណប អាច​តាម​ដាន​ដឹង​ពី​ភាព​ប្រៃ​នៃ​សមុទ្រ

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

WMO៖ ពិភពលោក​កំពុង​កើន​ឡើង​កម្ដៅ​ខ្លាំង ឈាន​ដល់​ចំណុច​គ្រោះថ្នាក់

ព័ត៌មានជាតិ១៨ ម៉ោង មុន

អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ៖ សំណុំរឿងកាត់ទោសជនជាតិចិនលាងលុយកខ្វក់នៅអាម៉េរិកពុំមានសញ្ជាតិខ្មែរទេ

Sokha Hotels

ព័ត៌មានពេញនិយម