Connect with us

ព័ត៌មានអន្ដរជាតិ

​[វិភាគអន្តរជាតិ] ​ក្រោយ​សង្គ្រាម ប្រជាជនហ្គាហ្សា​​​​ទំនង​ធ្វើ​ចំណាកស្រុកច្រើន​ ដោយសារ​ភាពខ្ទេចខ្ទាំ​ខ្លាំង​ពេក​

បានផុស

នៅ

ក្នុង​រយៈពេល​ជាង​មួយឆ្នាំ​នៃ​សង្គ្រាម​នៅ​តំបន់ហ្គាហ្សា ប្រជាជន​​ប៉ាឡេស្ទីន​រស់នៅ​​តំបន់​ដ៏តូច​នេះ​​ជាង​​២លាននាក់ បាន​រង​​ការឈឺចាប់​រាប់​មិនអស់​​​ក្នុង​​​សង្គ្រាម​រវាង​ក្រុមសកម្ម​ប្រយុទ្ធ​ហាម៉ាស​និង​​អ៊ីស្រាអែល​​ ដែល​​គ្រប់​គ្រង​តំបន់ហ្គាហ្សា​ស្ទើរ​ទាំងស្រុង​មក​ដល់​ពេលនេះ។  

ប្រជាជាន​នៅហ្គាហ្សា​​ដណ្តើម​អាហារ​​​ដែលចែកដោយ​ភា្នក់ងារ​ស្ម័គ្រចិត្ត។​
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រជាជន​ប៉ាឡេស្ទីន​នៅ​តំបន់​ហ្គាហ្សា​​​នឹង​​ក្លាយ​ជា​ជន​ចំណាក​ស្រុក​ច្រើន​បំផុត​​​​នៅ​ពេលណាមួយ​​ដែលសង្គ្រាម​ចប់ ឬ​ក៏​​​​តំបន់​នោះ​ត្រូវ​បើក​ឡើងវិញ ​ដោយសារ​តែ​​​ការ​បំផ្លិច​បំផ្លាញ​​ខ្លាំងពេក​លើ​ហេដ្ឋារចនាសម្ព័ន្ធ​​​​​ពី​ការ​វាយប្រហារ​​របស់​​អ៊ីស្រាអែល​ជាង​​​១ឆ្នាំ​មក​នេះ​ និង​គ្រោះមហន្តរាយ​​​រាប់​មិ​ន​អស់​។​

ការ​បាក់​បែងអគារ ​​ខូច​ខាត​ហេដ្ឋារចនាសម្ព័ន្ធ ការ​កាត់​ផ្តាច់​​ប្រព័ន្ធ​​សង្គម​​ដូចជា​សេវា​សុខាភិបាល ផលិត​កម្ម​ក​​សិកម្ម និង​ការ​ខ្វះខាត​ចំណីអាហារ​​ ទឹក អគ្គិសនី ​ការ​អប់រំ និង​កត្តារួម​ផ្សំ​ជា​ច្រើន​ទៀត នឹង​ជំរុញ​ឲ្យ​ប្រជាជន​ប៉ាឡេស្ទីន​​​ច្រើន​បោះ​បង់​ចោល​​នូវ​​ដែន​ដី​ហ្គាហ្សា​​​ដ៏ក្រីក្រ​​បំផុត​មួយនេះ​​។

​​គ្រាន់តែ​សង្គ្រាម​​ផ្ទុះ​ឡើង​នៅថ្ងៃទី​​​៧​ខែ​​​​តុលា​ឆ្នាំ​២០២៣ ​តំបន់​ហ្គាហ្សា​​ទាំង​មូល​ត្រូវ​បិទ​ខ្ទប់​​ដោយ​ភាគី​អ៊ីស្រាអែល ហើយ​​​​ប្រជាជន​ក្នុង​តំបន់​នោះ​ជាង​​២,២​លាន​នាក់ ត្រូវបម្លាស់​ទីចុះ​ឡើងៗ តាមតែ​​​ការ​បញ្ជា​របស់​​យោធា​អ៊ីស្រាអែល។

​យោង​តាម​ទីភ្នាក់ងារជនភៀសខ្លួនប៉ាឡេស្ទីន នៃអង្គការសហប្រជាជាតិ (UNRWA)  ប្រជាជន​តំបន់ហ្គាហ្សា​​ប្រមាណ​៩០ភាគរយ​​នៃ​ប្រជាជន​នៅតំបន់ហ្គាហ្សា​​បាន​បាត់​បង់​ទីជម្រក​ក្នុងរយៈពេលសង្គ្រាម​ត្រឹមតែ​មួយឆ្នាំ​​​។

របាយការណ៍​​នោះ ​​បាន​បង្ហាញ​លម្អិត​នៃ​​​ការ​បាត់​បង់​ទីជម្រក ដោយ​​ត្រឹមតែ​១ថ្ងៃ​​នៃ​​សង្គ្រាម​បាន​ផ្ទុះ​ឡើង​​ នៅថ្ងៃទី​​៨​ខែ​តុលា​ឆ្នាំ​២០២៣ ប្រជាជន​ប៉ាឡេស្ទីន​ ១២៣ ៥៣៨ ​​​​នៅតំបន់ហ្គាហ្សា ​បាន​បាត់​បង់​ផ្ទះ​សម្បែង​។ ៥​ថ្ងៃ​ក្រោយ​មក គឺ​​​​​គិត​ត្រឹមថ្ងៃទី​​១២​ខែ​តុលា​ឆ្នាំ​២០២៣ ​​ប្រជាជន​ប៉ាឡេស្ទីន​ ៤២៣ ៣៧៨ នាក់​បាន​បាត់​ផ្ទះសម្បែង​។

​ដល់ថ្ងៃទី​១៦​ខែ​​តុលា​​២០២៣ ប្រជាជន​ប៉ាឡេស្ទីន​​១លាន​នាក់​ ត្រូវអ៊ីស្រាអែល​​​​បញ្ជា​​ឲ្យ​ជម្លៀស​ចេញ​​ពី​តំបន់​ភាគខាងជើង​តំបន់ហ្គាហ្សា​។ គិតត្រឹមថ្ងៃ​ទី​​៣០ខែ​កញ្ញា ប្រជាជន​​​នៅតំបន់ហ្គាហ្សា​​១ ៩០០ ០០០ បាន​ត្រូវបាន​ជម្លៀស​​ចេញ​​។

វិបត្តិស្បៀងអាហារ​

​ប្រជាជន​​​៥០ម៉ឺន​​កំពុងត្រដរ​រស់​​ជាមួយ​ការ​អត់​ឃ្លាន​​​យ៉ាង​ខ្លាំង និង ប្រឈម​ហានិភ័យ​​ខ្ពស់​នៃ​​​​​​​គ្រោះទុរ្ភិក្សទូទាំង​​តំបន់ហ្គាហ្សា​ទំាងមូល​។​ នេះ​បើ​យោង​តាម​ចំណាត់​ថ្នាក់​ដំណាក់កាល​សន្តិសុខ​ស្បៀង​រួម (IPC) ដែល​ជា​ស្ថាប័ន​សាកល​ដែល​ទទួល​ខុស​ត្រូវ​ក្នុង​ការ​ប្រកាស​ទុរ្ភិក្ស។

តាមការ​ចុះ​ផ្សាយ​​របស់​សារព័ត៌មាន BBC ​នៅ​មុន​សង្គ្រាម​កើតឡើង មាន​រថយន្ត​ដឹកទំនិញ​​៥០០​គ្រឿង​​ក្នុង​មួយថ្ងៃ​​ បាន​ដឹក​​​ទំនិញ​ចូល​តំបន់ហ្គាហ្សា​​​​ ប៉ុន្តែ​ចំនួន​រថយន្ត​ដឹកទំនិញ​បាន​ថយ​មក​នៅ​ត្រឹម​៩​​រថយន្តប៉ុណ្ណោះ​​ក្នុង​​ខែ​ដំបូង​​នៃ​​សង្គ្រាម​។

​រថយន្ត​ដឹកទំនិញ​​ដែលភាគច្រើន​ជាម្ហូប​អាហារក៏ធ្លាប់​បាន​ផ្អាក​ទាំងស្រុង​រយៈពេល​១០ថ្ងៃ​ នៅពេលដែលអេហ្ស៊ីប និង​​អ៊ីស្រាអែល​​​បិទ​ព្រំដែន​​របស់​​ប្រទេសគេ​រៀងៗ​ខ្លួន​ក្នុង​ពេល​សង្គ្រាម​ទើប​ចាប់​ផ្តើម​​ក្នុងដំណាក់​កាល​ដំបូង​។ ចំនួន​រថយន្តដឹកទំនិញ​ចូលតំបន់ហ្គាហ្សា​តែ​មាន​ចំនួន​តិចតួច​​នៅឡើយ គឺ​​​មានត្រឹមតែ​​​៥៣គ្រឿង​ប៉ុណ្ណោះ​​ក្នុង​១ថ្ងៃ​នៅ​ក្នុងខែ​​​កញ្ញា​២០២៤​។

​​វិបត្តិ​​​​ហេដ្ឋារចនាសម្ព័ន្ធ​

​អគារ​ជាច្រើន​​នៅតំបន់​ហ្គាហ្សា​ត្រូវ​យោធាអ៊ីស្រាអែល​បំផ្លាញ​ស្ទើរ​គ្មាន​សល់ និងប្រើប្រាស់​លែង​កើត​ ដោយសារ​ការ​បាញ់​ប្រហារ​​​​ទាំង​ផ្លូវ​អាកាស មីស៊ីលផ្លោង។ ​បច្ចុប្បន្ន​នេះ ប្រជាជន​ប៉ាឡេស្ទីន​​ភាគច្រើន​រស់​នៅតាម​​ជំរុំ​ចល័ត​រៀប​​ចំឡើង​​​ដោយ​អង្គការ​សហប្រជាជាតិ។​

ទិដ្ឋភាព​នៃ​ការ​បំផ្លាញ​ដោយសារ​សង្គ្រាម​នៅហ្គាហ្សា​។

គិតត្រឹម​ខែ​​មីនា​២០២៤ ​អគារ​​​៣៥​ភាគរយ​​​នៅតំបន់ហ្គាហ្សារងផល​ប៉ះពាល់។ មជ្ឈមណ្ឌល​​រណប​​នៃ​អង្គការ​សហប្រជាជាតិ (UNOSAT) ​បាន​ចេញ​របាយការណ៍​​​វាយតម្លៃ​​​​មួយ​​អំពីផល​ប៉ះពាល់់​​នៃ​អគារ​​នៅ​តំបន់ហ្គាហ្សា។

​៣៥ភាគរយ​នៃ​អគារ​​ដែលបាន​ខូចខាត​ គឺ​មាន​៨៨ ៨៦៨ អគារ ដោយ​ក្នុងនោះ​ ៣១ ១៩៨ អគារ ត្រូវបាន​បញ្ជាក់​ថា​​បំផ្លាញ​ទាំងស្រុង  អគារ​ចំនួន​ ១៦ ៩០៨ ខូចខាងធ្ងន់​ធ្ងរ និង ៤០ ៧៦២​ អគារ​​ខូចខាត​មធ្យម​។

គ្រួសារ​​ប្រជាជន​​​ប៉ាឡេស្ទីន ត្រូវ​បាន​​ជម្លៀស​ចេញជាញឹកញាប់​និង​ច្រើនលើក​ច្រើនសារ​​ នៅ​ពេល​ដែលអ៊ីស្រាអែល​​ផ្លាស់ប្តូរ​​ការផ្តោត​​​នៃ​​ប្រតិបត្តិការ​របស់​ខ្លួន។ កាល​ពីដំបូង​ឡើយ ​អ៊ីស្រាអែល​បាន​ប្រាប់​ប្រជាជន​​នៅ​ភាគខាង​​ជើង​​ឲ្យផ្តាស់​ប្តូរ​ទៅ​ភាគខាង​ត្បូង​នៃ​ទន្លេ Wadi Gaza ​ដែល​​ខ័ណ្ឌចែក​​តំបន់ហ្គាហ្សា​ស្ត្រីបជាពីរ។ នៅ​ពេលក្រោយម​ក​ទៀត បាន​ប្រកាស​​​ឲ្យ​មាន​ការ​ជម្លៀស​​ជាបន្ត​បន្ទាប់​ទៅតាមតំបន់​ដែល​ពួក​គេ​កំណត់​នៅភាគខាងត្បូង​៕​

ដោយ រ៉ាន់ រើយ​

ទិដ្ឋ​ភាព​មុន​និង​ក្រោយ​សង្គ្រាម​​នៅតំបន់ហ្គាហ្សា​​។ BBC
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ ម៉ោង មុន

រយៈពេល១០ខែដើមឆ្នាំ២០២៤ សមត្ថកិច្ចនគរបាលយុត្តិធម៌​បង្ក្រាប​អំពើ​ជួញដូរ​មនុស្ស និង​ករណីបៀតបៀនផ្លូវភេទបាន​ចំនួន៤៨នាក់

ព័ត៌មានជាតិ១០ ម៉ោង មុន

ក្រោយភ្លៀង មេឃស្រឡះ! លោក ផាត់ ហ៊ន ត្រូវបានរដ្ឋមន្ត្រីក្រសួងព័ត៌មាន និងយុត្តិធម៌ ជួយឱ្យរួចផុតពីបណ្ដឹងព្រហ្មទណ្ឌ

ព័ត៌មានជាតិ១០ ម៉ោង មុន

លោក កើត ឆែ ៖ សន្តិភាពគឺជាទ្រព្យសម្បត្តិដែលមិនអាចកាត់ថ្លៃបានយើងមិនត្រូវឱ្យ៥០០ ឆ្នាំមុន វិលត្រឡប់មកវិញទេ

ព័ត៌មានជាតិ១១ ម៉ោង មុន

ក្រសួងការងារ និង ក្រុមហ៊ុន HONDA CARS HAKATA CO., LTD ចុះអនុស្សរណៈយោគយល់គ្នា ស្ដីពី “គម្រោងបណ្តុះបណ្តាលអ្នកជំនាញតោន និងបាញ់ថ្នាំរថយន្ត”

ព័ត៌មានជាតិ១១ ម៉ោង មុន

លោក សុខ សប្បាយណា ចុះផ្សព្វផ្សាយអំពីព្រឹត្តិការណ៍ «សាទរកម្ពុជា» ដល់និស្សិតជិត៦រយនាក់ នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ

សន្តិសុខសង្គម១៦ ម៉ោង មុន

Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ

សន្តិសុខសង្គម២៤ ម៉ោង មុន

ករណីកាប់ប្រហារជនរងគ្រោះនៅស្រុកបាទី នគរបាលព្រហ្មទណ្ឌស្រាវជ្រាវចាប់បាន៣នាក់ ខណៈបក្ខពួកផ្សេងទៀតកំពុងគេចខ្លួន

ព័ត៌មានជាតិ១៩ ម៉ោង មុន

ក្រសួងយុត្តិធម៌ ផ្ទេរសំណុំរឿងព្រហ្មទណ្ឌលើលោក ផាត់ ហ៊ន ពីសាលាដំបូងខេត្តកំពង់ចាម ឱ្យមកសាលាដំបូងរាជធានីចាត់ការ

ជីវិតកម្សាន្ដ២២ ម៉ោង មុន

កាដូឆ្នាំថ្មី ម៉ាក់ស្រីនា ចាំចៅយូរពេក ស្វាគមន៍សមាជិកថ្មីខ្លួនឯង ផ្អើលទាំងយប់

សន្តិសុខសង្គម២០ ម៉ោង មុន

ស្ត្រីអ្នកលក់ភេសជ្ជៈម្នាក់ត្រូវជនមិនស្គាល់មុខវាយសម្លាប់ទាំងព្រឹក

Sokha Hotels

ព័ត៌មានពេញនិយម