ព័ត៌មានជាតិ
កម្ពុជាចាប់ផ្ដើមកំណត់មូលដ្ឋានក្នុងការគ្រប់គ្រង AI ខណៈបច្ចេកវិទ្យាមួយនេះ ផ្ដើមហូរចូល
ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ (ក.ប.ទ.) នៅថ្ងៃទី ១៧ ខែតុលា ឆ្នាំ ២០២៤ បានរៀបចំសិក្ខាសាលាពិគ្រោះយោបល់ស្ដីពី «មគ្គុទេសក៍បន្ថែមរបស់អាស៊ានស្ដីពីអភិបាលកិច្ច និងសីលធម៌បញ្ញាសិប្បនិម្មិត (AI) សម្រាប់បញ្ញាសិប្បនិម្មិតបង្កើតមាតិការ»។
សិក្ខាសាលានេះ មានគោលបំណងសម្របសម្រួលជាមួយស្ថាប័នផ្សេងៗ ក្នុងកម្រិតតំបន់ ខណៈប្រទេសអាស៊ានកាលពីឆ្នាំ ២០២៣ បានអនុម័តមគ្គុទេសក៍បន្ថែមរបស់អាស៊ានស្ដីពីអភិបាលកិច្ច និងក្រមសីលធម៌ AI។
លោក សំ សិទ្ធិសេរី អគ្គនាយកនៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន មានប្រសាសន៍នៅថ្ងៃទី ១៧ ខែតុលា ឆ្នាំ ២០២៤ នេះថា កម្មវិធី បញ្ញាសិប្បនិម្មិ (AI) នៅកម្ពុជានៅជាដំណាក់កាលដំបូងនៅឡើយ បញ្ហាប្រឈម មិនទាន់អាចនិយាយបាននោះទេ ខណៈក្រសួងប្រៃសណីយ៍ កំពុងសហការជាមួយអង្គការយូនីស្កូ ដើម្បីសិក្សាថា តើបច្ចុប្បន្នស្ថានភាពកម្ពុជានៅទីណាក្នុងការប្រើប្រាស់ AI។
លោក សំ សិទ្ធិសេរី ថ្លែងថា៖ «នៅពេលដែលយើងធ្វើការសិក្សាស្វែងយល់អំពីស្ថានភាពយើងបច្ចុប្បន្នហើយ បានយើងអាចដឹងថា យើងអាចនៅទីណា ហើយយើងនឹងត្រូវធ្វើម៉េច យើងអភិវឌ្ឍ AI ក្នុងស្រុកយើងបែបម៉េចបន្ថែមទៀត ហើយវិធាននេះ នឹងចេញឆាប់ៗ យ៉ាងយូរនៅពាក់កណ្ដាលឆ្នាំ ២០២៥»។
បើតាមលោក លោក សំ សិទ្ធិសេរី៖ «AI គឺជាបច្ចេកវិទ្យាមួយ ដែលជួយសម្រួលការងារយើងច្រើន មានផលប្រយោជន៍ច្រើន កាត់បន្ថយតម្លៃ និងពេលវេលា។ ពីមុនយើងធ្វើការងារ ១០ ម៉ោង ឥលូវយើងអាចធ្វើការងារត្រឹម ១០ នាទី ជាមួយបច្ចេកវិទ្យា AI ដែលអាចជួយសម្រួលបានច្រើន វាអាចជាជំនួយបច្ចេកទេស ឬប្រតិបត្តិការផ្សេងៗ ប៉ុន្តែក៏អាចមាន ហានិភ័យដែរ»។
លោក លោក សំ សិទ្ធិសេរី បន្តថា ក្របខណ្ឌកម្ពុជារបស់ក៏ដូចគ្នា កម្ពុជាទទួលបានផលប្រយោជន៍ច្រើនពីការប្រើប្រាស់ AI ប្រសិនបើយើងអាចចេះប្រើវា ប៉ុន្តែបើយើងមិនចេះប្រើវាទេ វាអាចជះផលអវិជ្ជមានមកវិញ។
លោក លោក សំ សិទ្ធិសេរី បានលើកឧទាហរណ៍សុវត្ថិភាពទិន្នន័យរបស់យើង ប្រសិនបើយើងអត់ចេះការពារខ្លួនយើងពីការគិតគូថា តើយើងត្រូវធ្វើម៉េចការពារទិន្នន័យសំខាន់ៗរបស់យើង ទិន្នន័យណាយើងគួចែករំលែក ទិន្នន័យណាយើងគួរទុក ទុកនៅកន្លែងណា?
លោក លោក សំ សិទ្ធិសេរី បញ្ជាក់ថា ចំណេះដឹងមូលដ្ឋានទាក់ទងនឹងបច្ចេកវិទ្យាឌីជីថល សំខាន់ណាស់ ក្នុងការចាប់យកបច្ចេកវិទ្យា AI យកមកប្រើជាប្រយោជន៍ ហើយបើសិនយើងមានចំណេះដឹងមូលដ្ឋានស្ទើរ វាអាចយើងមានហានិភ័យដល់ខ្លួនយើង៕
អត្ថបទ៖ ឡេង ដេត
-
ចរាចរណ៍៥ ថ្ងៃ ago
ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
នាយិការងព័ត៌មាន CNC កញ្ញា នូ មៈនេត្រអាថាណ្ណា ទទួលមរណភាពក្នុងអាយុ៣៧ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ក្រៅពីមិនសុំទោសជនតាំងខ្លួនជាសាស្តាហៅអ្នកប្រតិកម្មលើខ្លួនជា «មនុស្សល្ងង់ និងអគតិ»
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
អគ្គីភ័យលេបត្របាក់ផ្ទះឈើតម្លៃជិត ៣ លានដុល្លារក្នុងថ្ងៃបុណ្យចូលឆ្នាំចិន នៅខេត្ត Lop Buri ប្រទេសថៃ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ក្រសួងធម្មការកំពុងពិនិត្យវិធានការលើបុគ្គលដែលថាព្រះសង្ឃជាបន្ទុកពលរដ្ឋ និងមើលងាយព្រះត្រៃបិដក
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង