ព័ត៌មានជាតិ
សមត្ថកិច្ច បញ្ជូលសាវតាជាតិម្ចាស់គណនីហ្វេសប៊ុក Dara Khanដែលមូលបង្កាច់ថ្នាក់ដឹកនាំទៅក្នុងបញ្ជីគ្រប់គ្រងមុខសញ្ញា
តាមរយៈសេចក្ដីថ្លែងការណ៍ ក្រសួងមហាផ្ទៃ ប្រកាសថ្កោលទោស និងច្រានចោលចំពោះគណនីហ្វេសប៊ុក Dara Khan ជាសកម្មជន ក្រុមប្រឆាំងនិរទេសខ្លួននៅប្រទេសអឺរ៉ុប ដែលបានផ្សព្វផ្សាយមូលបង្កាច់ថា ចំណាត់ការបោសសម្អាតគ្រឿងញៀនរបស់ ក្រសួងមហាផ្ទៃ ជាការប្រកាសសង្គ្រាមប្រឆាំងនឹងក្រុមគ្រួសារសម្តេចតេជោ និងសម្តេចធិបតី។ ក្រសួងមហាផ្ទៃ អះអាងថាតាមគោលការណ៍ច្បាប់ ខ្លឹមសារមួលបង្កាច់ញុះញង់អុចអាលរបស់ជននិរទេសខ្លួននៅប្រទេសអឺរ៉ុបនេះ មានធាតុផ្សំគ្រប់គ្រាន់ជាបទល្មើសដែលតុលាការអាចចាត់នីតិវិធីបាន។ ជាមួយគ្នានេះ សមត្ថកិច្ចជំនាញក៏បានស្រាវជ្រាវកំណត់សាវតាជាតិជននេះ បញ្ចូលក្នុងបញ្ជីគ្រប់គ្រងមុខសញ្ញារួចរាល់ផងដែរ។
តាមរយៈសេចក្ដីថ្លែងការណ៍ នៅថ្ងៃទី១៧ ខែតុលា នេះ ក្រសួងមហាផ្ទៃ ការចោទប្រកាន់ ចាត់ទុកថា នេះជាការមួលបង្កាច់ លាបពណ៌ ក្នុងចេតនាទុច្ចរិត ញុះញង់អុចអាលឱ្យមានការ ភ័ន្តច្រឡំក្នុងចំណោមសាធារណជនជាតិ និងអន្តរជាតិមកលើក្រសួងមហាផ្ទៃ ជាពិសេស សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។
នៅក្នុងសេចក្ដីថ្លែងការណ៍ អះអាងថា ក្រសួងមហាផ្ទៃក្តី អតីតថ្នាក់ដឹកនាំ និង លោក ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីបច្ចុប្បន្នក្តី តែងតែចងចាំនិងតម្កល់យ៉ាងខ្ពស់នូវគុណូបការៈរបស់សម្តេចតេជោ និងក្រុមគ្រួសារសម្តេច ដែលស្ទើរពេញមួយជីវិតរបស់ លោកបានលះបង់គ្រប់យ៉ាងសូម្បីតែជីវិត ដើម្បីប្រទេសជាតិ និងប្រជាជន។សម្តេចតេជោ អតីតនាយករដ្ឋមន្ត្រី តែងតែដាក់ចេញនូវវិធានការក្តៅគគុកប្រឆាំងគ្រឿងញៀន រហូតបង្កើត អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងមកដល់បច្ចុប្បន្ន សម្តេចធិបតី ក្នុងនាមនាយករដ្ឋមន្ត្រី បានបន្តពង្រឹងយន្តការ ចាស់ ដាក់ចេញយុទ្ធសាស្ត្រថ្មី ដោយបានចាត់តាំងឧបនាយករដ្ឋមន្ត្រីចំនួន៤រូបដឹកនាំអាជ្ញាធរជាតិប្រយុទ្ធប្រឆាំង គ្រឿងញៀន ដែលមានលោកសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី ជាប្រធាន។
ក្រសួងមហាផ្ទៃ មាន លោក ស សុខា ជាអនុប្រធានផងដែរ ដែលលោកតែងតែមានមោទកភាព និងក្តីស្ញប់ស្ញែងក្រៃលែងចំពោះសុច្ឆន្ទៈ និងសកម្មភាពដឹកនាំបញ្ជាប្រកបដោយភាពស្វាហាប់ម៉ឺងម៉ាត់អង់អាចច្បាស់លាស់របស់សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុង ការបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសគ្រឿងញៀនបានយ៉ាងមានប្រសិទ្ធភាព ពោលគឺមិនដូចការប្រឌិតមូលបង្កាច់ របស់គណនី Dara Khan ដោយឥតអៀនខ្មាសនោះឡើយ។ នេះបើតាមសេចក្ដីថ្លែងការណ៍ដដែល។
ជាថ្មីម្តងទៀត ក្រសួងមហាផ្ទៃ អំពាវនាវសាធារណជន កុំជឿ កុំយល់ច្រឡំ និងកុំចែករំលែកបន្តនូវការ ផ្សព្វផ្សាយខ្លឹមសារមួលបង្កាច់ភូតកុហុកអុចអាលគ្មានប្រយោជន៍ទាំងឡាយដូចករណីនេះជាដើម ដើម្បីរួមគ្នាប្រយុទ្ធ ប្រឆាំងនិន្នាការនៃការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយរបស់ក្រុមនិងបុគ្គលអគតិមួយចំនួន និងរួមគ្នាប្រយុទ្ធប្រឆាំងគ្រឿងញៀន ខុសច្បាប់ជាមួយរាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត៕
-
វប្បធម៌ ជំនឿ១ សប្តាហ៍ ago
កត់ចំណាំ បើមានប្រជ្រុយនាំសំណាង៣កន្លែងលើរាងកាយ ដូចនាំកំណប់ទ្រព្យមកឲ្យដល់ផ្ទះ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ក្រុមហ៊ុនអាមេរិក ប្រកាសដាក់លក់ថ្នាំចាក់ព្យាបាលជំងឺអេដស៍ក្នុងតម្លៃថោក នៅ១២០ប្រទេស
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
«ភូមិទៀមលើ» មានប្រវត្តិជូរចត់ កើតចេញពីចម្បាំងរវាងកុលសម្ព័ន្ធ និងកុលសម្ព័ន្ធជនជាតិដើមភាគតិចនៅក្នុងខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
១១ខែ វៀតណាម រញ្ជួយដី ៤៥៨លើក
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
គ្រូទាយល្បីឈ្មោះ២រូប សុទ្ធតែទាយរឿងដែលគ្មាននរណាចង់ឲ្យកើត នៅឆ្នាំក្រោយ
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
អ្នកនាង ខាត់ សុឃីម សោកស្តាយចំពោះមរណភាពតារាចម្រៀងប្រុសម្នាក់ គាំងបេះដូងស្លាប់ទាំងវ័យក្មេង
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Update៖ អ្នកកាសែតដែលត្រូវខ្មាន់កាំភ្លើងបាញ់ប្រហារនៅស្រុកជីក្រែង បានបាត់បង់ជីវិតហើយ ក្រោយបញ្ជូនដល់មន្ទីរពេទ្យជាង១ថ្ងៃ
-
ចរាចរណ៍៣ ថ្ងៃ ago
មួយថ្ងៃទី៩ធ្នូនេះ មានអ្នកស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍៤នាក់ និងរបួស៧នាក់