ព័ត៌មានជាតិ
ប្រធានក្រុមការងាររដ្ឋាភិបាលចុះជួយខេត្តក្រចេះ ជំរុញក្រុមការងារបន្តការបម្រើប្រជាពលរដ្ឋកាន់តែខ្លាំងក្លាបន្ថែមទៀត
លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះបានលើកទឹកចិត្តនិងជំរុញក្រុមការងារបន្តការបម្រើប្រជាពលរដ្ឋកាន់តែខ្លាំងក្លាបន្ថែមទៀត។ ជាមួយគ្នានេះ លោកប្រធានក្រុមការងារបានជំរុញឱ្យក្រសួងស្ថាប័ន ពាក់ព័ន្ធ និងមន្ទីរជំនាញនៃក្រុមការងារបន្តអនុវត្តកិច្ចការអាទិភាពលើការអភិវឌ្ឍខេត្តឱ្យរីកចម្រើន ជំរុញការពង្រឹងការអនុវត្តគោលនយោបាយជាតិភូមិឃុំសង្កាត់មានសុវត្ថិភាព ការការពារនិងអភិរក្សធនធានធម្មជាតិនៅក្នុងទឹកដីខេត្តក្រចេះ និងការបន្តគិតគូរដោះស្រាយបញ្ហាប្រឈមនានារបស់ពលរដ្ឋដោយខិតខំឆ្លើយតបនូវសេវានានាក្នុងនោះរួមមានសេវាតម្រូវការ និងសេវាសំណូមពរ។
ការថ្លែងរបស់លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះនេះ ធ្វើឡើងក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលត្រីមាសទី៣ ឆ្នាំ២០២៤ និងលើកទិសដៅត្រីមាសទី៤ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះដើម្បីត្រួតពិនិត្យ ជំរុញនិងគាំទ្រការអនុវត្តកម្មវិធូនយោបាយយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលអាណត្តិទី៧ នៅព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤ នៅសាលមហោស្រពខេត្តក្រចេះដោយមានការអញ្ជើញចូលរួមពីលោក ហឿ ស៊ីយ៉ែម ប្រធានក្រុមប្រឹក្សាខេត្តក្រចេះ លោក វ៉ា ថន អភិបាលនៃគណៈអភិបាលខេត្តក្រចេះ ព្រមទាំងសមាជិកសមាជិកាក្រុមការងារចុះមូលដ្ឋាន តំណាងរដ្ឋបាលថ្នាក់ក្រុងស្រុក ឃុំសង្កាត់សរុបជាង ៤០០ នាក់។
រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមមូលដ្ឋានខេត្តក្រចេះបានវាយតម្លៃខ្ពស់ចំពោះក្រុមការងារថ្នាក់ជាតិចូលមូលដ្ឋានខេត្តក្រចេះ ដែលបានខិតខំប្រឹងប្រែងរួមគ្នាជាមួយរដ្ឋបាលខេត្តក្រចេះបម្រើប្រជាពលរដ្ឋក្នុងខេត្តក្រចេះស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល និងបានគូសបញ្ជាក់ថាសមិទ្ធផលរយៈពេល ៩ ខែនៃឆ្នាំ២០២៤ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះបានបង្ហាញយ៉ាងច្បាស់ពីការយកចិត្តទុកដាក់របស់គ្រប់ភាគីសម្រេចឱ្យបានសមិទ្ធផលថ្មីៗបន្ថែមជូនទឹកដីខេត្តក្រចេះ។
យោងតាមរបាយការណ៍របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ, ក្រុមការងារបានយកចិត្តទុកដាក់ប្រមូលផ្តុំធ្វើសកម្មភាពយ៉ងសកម្មប្រកបដោយការទទួលខុសត្រូវខ្ពស់ក្នុងការបំពេញតូួនាទីភារកិច្ចតាមរយៈការចុះជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ កម្មវិធីនានា និងការចុះធ្វើវេទិកាសាធារណៈ នៅតាមមូលដ្ឋានក្រុង ស្រុកឃុំសង្កាត់ សម្រេចបានក្នុងត្រីមាសទី៣ ពីខែកក្កដាដល់ខែកញ្ញា ឆ្នាំ២០២៤ សរុប ៩៦ លើកមានប្រជាពលរដ្ឋសរុបដែលចូលរួម ៦៩៥៣ នាក់, ទទួលបានសំណើនិងសំណូមពរសរុបចំនួន ១៥៧ និងបានដោះស្រាយភាគច្រើន។
ដើម្បីបង្កើនប្រសិទ្ធភាពការងារបម្រើប្រជាពលរដ្ឋ, តំណាងក្រុមការងារ និងអភិបាលក្រុងស្រុកទាំង ៧ នៃខេត្តក្រចេះត្រូវបានផ្តល់វេទិកាលើកឡើងពីបញ្ហាពាក់ព័ន្ធនានា និងវាយតម្លៃលើកិច្ចការដែលបានអនុវត្តកន្លងមក និងស្វែងរកដំណោះស្រាយបន្ថែមសំដៅធ្វើឱ្យការងារបម្រើប្រជាពលរដ្ឋកាន់តែរលូនល្អ។ សូមបញ្ជាក់ថា ក្រុមការងាររារដ្ឋាភិបាលកម្ពុជាចុះមូលដ្ឋានខេត្តក្រចេះមានសមាជិកចំនួន ១២៥៨នាក់រួមទាំងក្រុមការងារថ្នាក់ជាតិ ថ្នាក់ខេត្ត ក្រុងស្រុកនិងឃុំសង្កាត់៕
-
សន្តិសុខសង្គម៣ ថ្ងៃ ago
នគរបាលបញ្ជូនលោក ដួង តារា ទៅឃុំខ្លួននៅពន្ធនាគារប៉េហ្សុី
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
ភឹម ស្រីណូ ត្រូវអ្នកលេងបណ្ដាញសង្គមថៃតាមវាយប្រហារ ក្នុងនោះក៏មានបវរកញ្ញាថៃឆ្នាំ ២០២០ ផងដែរ
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង ago
អ្នកជំនាញព្រមានឲ្យវៀតណាម ត្រៀមខ្លួនទទួលកំពូលព្យុះទីហ្វុង ខែក្រោយ
-
សេដ្ឋកិច្ច១ សប្តាហ៍ ago
រោងចក្រអគ្គិសនី ដើរដោយឧស្ម័នធម្មជាតិ ថាមពល ៩០០មេហ្គាវ៉ាត់ នឹងបើកការដ្ឋាន សាងសង់នៅសប្ដាហ៍ក្រោយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ផ្កាយដុះកន្ទុយ បង្ហាញខ្លួននៅប្រទេស ថៃ
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
ភាពខ្មៅងងឹតរបស់ម្ចាស់ Miss Grand International លោក ណាវ៉ាត់ ដែលអ្នកប្រហែលមិនដឹង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រកឃើញមនុស្សស្លាប់បន្ថែមទៀត នៅរដ្ឋ Florida ដោយសារព្យុះ Milton
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រន្ធត់! ថតជាប់វីដេអូរលកយក្សកម្ពស់ជាង៨ម៉ែត្រ បោកសំដៅទៅរដ្ឋ Florida