Connect with us

ព័ត៌មានជាតិ

អភិបាលខេត្ត​កំពត​ជំរុញ​ឱ្យ​អាជ្ញាធរ និង មន្ត្រីជំនាញពាក់ព័ន្ធ បង្ការ​ទប់ស្កាត់​បង្ក្រាប​រាល់​បទ​ល្មើស​តាមមូលដ្ឋាន

បានផុស

នៅ

កំពត ៖ នាថ្ងៃទី ១៧ ខែតុលា ឆ្នាំ២០២៤ នេះលោក ម៉ៅ ធនិន អភិបាលខេត្តកំពត បាន​ថ្លែង​នៅ​កិច្ច​ប្រជុំ​គណៈបញ្ជាការ​ឯកភាព​រដ្ឋបាល​ខេត្តកំពត អភិបាលខេត្ត​ក៏​បាន​លើកឡើងថា នា​ពេល​កន្លង​មក​ស្ថានភាព សន្តិសុខ​សណ្តាប់​ធ្នាប់​នៅ​ខេត្តកំពត មាន​ភាព​ល្អប្រសើរ​បាន​មាន​ភ្ញៀវទេសចរណ៍​ចូលចិត្ត​មក​លេង​លម្ហែ​កម្សាន្ត​គួរ​ឱ្យ​កក់ក្តៅ​ក្នុង​ចិត្ត​ដោយសារមន្ត្រីរាជការ អាជ្ញាធរ និង​ជំនាញ​កម្លាំង​សមត្ថកិច្ច​បាន​សហការ​គ្នា​ធ្វើ​ការ​បាន​យ៉ាង​ល្អ​ប្រសើរ​ណាស់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដើម្បី​ពង្រឹង​ដល់​គោល​នយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព និង​ ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​តម្រូវ​ការ​ជីវភាព​រស់​នៅ​របស់​ប្រជាពលរដ្ឋ លោក​អភិបាល​ខេត្ត​កំពត បាន​ណែនាំ​ដល់​អាជ្ញាធរ មន្ត្រីជំនាញពាក់ព័ន្ធ កងកម្លាំង ឱ្យយកចិត្តទុកដាក់លើការងារ ៥ចំណុចសំខាន់ៗ ពិសេសត្រូវចូលរួមសហការ បង្ការ ទប់ស្កាត់ និងបង្ក្រាបរាល់បទល្មើសក្នុងមូលដ្ឋានរបស់ខ្លួន ឲ្យកាន់តែល្អប្រសើរ និងមានប្រសិទ្ធភាពខ្ពស់។

ប៉ុន្តែ​យ៉ាង​ណា​ក៏​ដោយ  ខេត្តកំពតក៏នៅការងារខ្វះចន្លោះមួយចំនួន ដែលទាមទាឲ្យមានការចូលរួមសហការគ្នា ធ្វើឲ្យកាន់តែល្អប្រសើរថែមទៀត ក្នុងនោះមានដូចជា៖ ១.ការងារការពារធនធានធម្មជាតិ ២.ការងារបង្ក្រាបបទល្មើសផ្សេងៗ (ពិសេសគ្រឿងញៀន និងល្បែងស៊ីសង)  ៣.ការងារការពារបូរណភាពទឹកដីទាំងព្រំដែនទឹក និងគោក  ៤.ការងារការពារវប្បធម៌ និងសម្បត្តិបេតិកភណ្ឌជាតិនៅតំបន់ភ្នំបូកគោ  និង៥.ការងារតបណ្តាញទឹកភ្លើងជួនប្រជាពលរដ្ឋជាដើម ។

លោក ម៉ៅ ធនិន អភិបាលខេត្តកំពត បានបញ្ជាក់ថា បទល្មើសកើតឡើងនៅកន្លែងណា អាជ្ញាធរកន្លែង​នោះ ត្រូវ​រាយការណ៍ និងមានចំណាត់ការ ដោះស្រាយ​ទៅ​តាម​និតិវិធីច្បាប់ ដែល​បាន​កំណត់។

នៅ​ក្នុង​កិច្ច​ប្រជុំនោះ​ដែរ លោក​ម៉ៅ ធនិន អភិបាលខេត្តកំពតក៏បានជំរុញលើកទឹកចិត្តដល់ អាជ្ញាធរស្រុកជាប់ព្រំដែនប្រទេសជិតខាង ត្រូវមានស្មារតីប្រុងប្រយ័ត្ន និងឆន្ទៈខ្ពស់ គិតគូរអំពីផលប្រយោជន៍ជាតិ និងប្រជាជនជាធំ  ពិសេស​អាជ្ញាធរត្រូវណែនាំប្រជាពលរដ្ឋរស់នៅតាមខ្សែបន្ទាត់ព្រំដែន​ឱ្យ​យល់​ដឹង​ច្បាស់ អំពីការងារព្រំដែន ហើយរួមគ្នាការពារឱ្យបានល្អ កុំ​ឱ្យ​មាន​ជាតិសាសន៍ដទៃ មក​ជួល ឬ មក​អាស្រ័យផល លើដីកម្ពុជាជាដាច់ខាត៕

ដោយ ៖ សឹង រ៉ាត់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៣៦ នាទីutes មុន

នគរបាល​ខណ្ឌ​សែនសុខ ហៅ​យុជន​ក្រុម​សម្រួល​ចរាចរណ៍ ​មក​ណែនាំ និង​ដកហូត​ឯកសណ្ឋាន

សន្តិសុខសង្គម២ ម៉ោង មុន

ផុង​ដី​រលំ​បាក់ដង​សន្ទូច​ប្រវែងជាង៥០ម៉ែត្រ សង្កត់​លើ​សំយាប​ផ្ទះពលរដ្ឋ៤ខ្នង និង​សង្កត់​ម៉ូតូ​មួយ​គ្រឿង​

ព័ត៌មានជាតិ៣ ម៉ោង មុន

កម្មវិធី “ប្រយោគ​បុរាណចិន​ដែល​លោក Xi Jinping ចូលចិត្ត” (ភាសាខ្មែរ) នឹង​ចាក់ផ្សាយ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយធំៗ​នៅ​កម្ពុជា

សន្តិសុខសង្គម៣ ម៉ោង មុន

ការិយាល័យ​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ ចុះ​ឆែកឆេរ​ទីតាំង​ផលិត​ស្រា​ក្លែងក្លាយ​មួយ​កន្លែង​ដក​ហូត​ស្រា​ល្បី​ៗជាង១០ប្រភេទ

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

​យោធា​មីយ៉ាន់ម៉ា​​បាញ់​ប្រហារតាមអាកាស​សម្លាប់មនុស្ស២៦នាក់

សន្តិសុខសង្គម២ ម៉ោង មុន

ផុង​ដី​រលំ​បាក់ដង​សន្ទូច​ប្រវែងជាង៥០ម៉ែត្រ សង្កត់​លើ​សំយាប​ផ្ទះពលរដ្ឋ៤ខ្នង និង​សង្កត់​ម៉ូតូ​មួយ​គ្រឿង​

ព័ត៌មានជាតិ៣៦ នាទីutes មុន

នគរបាល​ខណ្ឌ​សែនសុខ ហៅ​យុជន​ក្រុម​សម្រួល​ចរាចរណ៍ ​មក​ណែនាំ និង​ដកហូត​ឯកសណ្ឋាន

លោក ដូណាល់ ត្រាំ
ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

ត្រាំ ផ្អាកពន្ធគយបដិការ ៩០ ថ្ងៃ ប៉ុន្តែដំឡើងលើចិនដល់ ១២៥ ភាគរយ

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

មេទ័ពអ៊ុយក្រែន ថា ទាល់តែ ១ខែកែនទាហានបាន ៣០ ០០០នាក់ ទើបតតាំងជាមួយរុស្ស៊ីបាន

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

មេទ័ពអ៊ុយក្រែន អះអាង បាញ់កម្ទេចយន្តហោះទម្លាក់គ្រាប់បែករុស្ស៊ី តម្លៃ ១០០លានដុល្លារ 

Sokha Hotels

ព័ត៌មានពេញនិយម