ព័ត៌មានជាតិ
រយៈពេលពីរថ្ងៃនៃពិធីបុណ្យអុំទូក ខេត្តបាត់ដំបងទទួលបានភ្ញៀវទេសចរជាង ១លាននាក់
ចំនួនភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលចូលមកកម្សាន្តនៅក្នុងខេត្តបាត់ដំបង នាឱកាសពិធីបុណ្យអុំទូក ដែលបានប្រព្រឹត្តឡើងអស់រយៈពេល ២ថ្ងៃ គិតចាប់ពីថ្ងៃទី១៦ និង១៧ ខែតុលា ឆ្នាំ២០២៤ ភ្ញៀវទេសចរដែលបានមកកម្សាន្តមានចំនួនជាងមួយលាននាក់ ដែលស្ថិតិនេះជាការនឹកស្មានមិនដល់។
យោងតាមរបាយការណ៍របស់មន្ទីរទេសចរណ៍ ដែលបញ្ជាក់ដោយលោកប្រធានមន្ទីរ អ៊ុច អ៊ុភីនីហ្សារ៉ា បានឱ្យដឹងថា នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤ (ថ្ងៃទី១)ភ្ញៀវជាតិ មានចំនួន ៤៦១,៥៦៨ នាក់ មានការកើនឡើង ៩.៥១% បើធៀបឆ្នាំ២០២៣ មានចំនួន ៤២១,៥០០ នាក់ ។ ភ្ញៀវអន្តរជាតិ មានចំនួន ២២៣ នាក់ មានការកើនឡើង ៨.៧៨ % បើធៀបឆ្នាំ២០២៣ មានចំនួន ២០៥ នាក់។ ភ្ញៀវទេសចរសរុប មានចំនួន ៤៦១,៧៩១ នាក់ មានការកើនឡើង ៩.៥១% បើធៀបឆ្នាំ២០២៣ មានចំនួន ៤២១,៧០៥ នាក់ ។
នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤ (ថ្ងៃទី២) គឺភ្ញៀវទេសចរជាតិ មានចំនួន ៧១១,៣២៨ នាក់ មានការកើនឡើង ៥.៦២% បើធៀបឆ្នាំ២០២៣ មានចំនួន ៦៧៣,៥០០នាក់ ។ ភ្ញៀវទេសចរអន្តរជាតិ មានចំនួន ២៦៧នាក់ មានការកើនឡើង ៣.៨៩ % បើធៀបឆ្នាំ២០២៣ មានចំនួន ២៥៧នាក់។ ភ្ញៀវទេសចរសរុប មានចំនួន ៧១១,៥៩៥ នាក់ មានការកើនឡើង ៥.៦២ % បើធៀបឆ្នាំ២០២៣ មានចំនួន ៦៧៣,៧៥៧ នាក់ ។
ក្នុងនោះសរុបរួម ២ថ្ងៃ ភ្ញៀវទេសចរជាតិ មានចំនួន ១,១៧២,៨៩៦ នាក់ មានការកើនឡើងចំនួន ៧.១១ % ធៀបឆ្នាំ២០២៣ មានចំនួន ១,០៩៥,០០០ នាក់។ ភ្ញៀវទេសចរអន្តរជាតិ មានចំនួន ៤៩០ នាក់ មានការកើនឡើងចំនួន 6.06% ធៀបឆ្នាំ២០២៣ មានចំនួន ២១០នាក់។ ភ្ញៀវទេសចរសរុប មានចំនួន ១,១៧៣,៣៨៦ នាក់ មានការកើនឡើងចំនួន ៧.១១% ធៀបឆ្នាំ២០២៣ មានចំនួន ១,០៩៥,៤៦២ នាក់។
ក្រោមការដឹកនាំយ៉ាងយកចិត្តទុកដាក់ប្រកបដោយវិបុលភាពពីសំណាក់ លោក សុខ លូ អភិបាលខេត្តបាត់ដំបង បានរៀបចំកែលម្អសួនច្បារ សួនកម្សាន្ត លើកកម្ពស់សម្រស់ដងស្ទឹងសង្កែប្រកបដោយភាពបៃតង ដែលជាកត្តានាំឱ្យមានការកើនឡើងយ៉ាងគំហុកនៃលំហូរភ្ញៀវទេសចរជាតិ អន្តរជាតិ និងប្រជាពលរដ្ឋចូលរួមយ៉ាងច្រើនកុះករក្នុងពិធីបុណ្យអុំទូក ចេញព្រះវស្សា និងបណ្តែតប្រទីប ខេត្តបាត់ដំបង ព្រមទាំងមានការការពារយ៉ាងម៉ត់ចត់ពីសំណាក់សមត្ថកិច្ចទាំង៣ស្ថាប័នផងដែរ ៕
អត្ថបទ៖ សោ និយមរ័ត្ន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ដកហូតសំបក និងពោះវៀនកង់ម៉ូតូសរុបជាង១២០០០ ដែលរំលោភកម្មសិទ្ធិនាំចូល
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ
-
ចរាចរណ៍១ សប្តាហ៍ ago
ស្ត្រីម្នាក់ ជិះម៉ូតូលឿន វ៉ារថយន្តមិនផុត ជ្រុលទាក់ដៃចង្កូតជាមួយកង់ ដួលបោកក្បាលស្លាប់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ផលដំឡូងមី កសិករត្រៀមប្រមូល ហាងឆេងទីផ្សារបានត្រឹម ១៧០ រៀលប៉ុណ្ណោះក្នុង ១ គីឡូក្រាម
-
សន្តិសុខសង្គម២ ថ្ងៃ ago
ស្នងការរាជធានី កោះហៅមន្ត្រីនគរបាលចរាចរណ៍៣នាក់មកសួរនាំ ជុំវិញការចោទប្រកាន់ពីបុរសម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជាបានចំណាយជាង២,១៨ពាន់លានដុល្លារលើការនាំចូលប្រេងឥន្ធនៈក្នុងរយៈពេល១១ខែ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ស្ថានទូតចំនួន៦ ត្រូវបានកម្ទេច ពេលរុស្ស៊ីបាញ់មីស៊ីលវាយប្រហាររដ្ឋធានីកៀវ
-
ចរាចរណ៍៣ ថ្ងៃ ago
អ្នកដឹកជញ្ជូនម្ហូបអាហារម្នាក់ត្រូវរថយន្ដបុកស្លាប់ពេលជិះឆ្លងផ្លូវ