Connect with us

ជីវិតកម្សាន្ដ

នី មុន្នីនាថ បង្ហើបតម្រុយរឿងជ្រើសរើសគូអនាគត

បានផុស

នៅ

តារាសម្តែងទឹកភ្នែកកញ្ញា នី មុន្នីនាថ ទោះបីពេលនេះនាងមិនទាន់ជ្រើសរើសបានដៃគូជីវិតដែលអាចកាន់ដៃគ្នាក្រាបផ្ទឹម (ចូលរោងការ) យ៉ាងណាក្តី ក៏ស្រាប់តែតារាស្រីរូបនេះ បានបង្ហើបពីចំណុចពិសេស ឬអាចជាតម្រុយមួយផងដែរក្នុងការជ្រើសរើសដៃគូអនាគត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គេចាំបានថា តារាសម្តែងល្បីឈ្មោះកញ្ញា នី មុន្នីនាថ កាលពីអំឡុងឆ្នាំ២០១៤ នាងធ្លាប់បានភ្ជាប់ម្តងរួចមកហើយជាមួយអតីតគូដណ្តឹងដែលជាអាណិកជនខ្មែររស់នៅសហរដ្ឋអាមេរិក ប៉ុន្តែក្រោយមកដោយជួប​ភាព​រកាំរកូស​ទើបចំណងស្នេហ៍របស់អ្នកទាំងពីរក៏ត្រូវបានកាត់ផ្តាច់ទៅវិញ។ យ៉ាងណារហូតមកទល់ពេលនេះ នី មុន្នីនាថ មិនទាន់មានដំណឹងនៃការចាប់ដៃគូជាមួយបុរសណាម្នាក់សម្រាប់ថ្ងៃអនាគតឡើយ។

បើតាមការឲ្យដឹងពីតារាភាពយន្ត នី មុន្នីនាថ បានបញ្ជាក់ថា សម្រាប់ដៃគូជីវិតដែលអាចរួមដំណើរជាមួយគ្នាដល់ចាស់កោងខ្នង រៀងខ្លួនដោយមិនហត់នឿយចិត្តគឺជាដៃគូដែលស្អាតស្អំភក្តីភាពរវាងគ្នា ហើយអ្នកទាំងពីរស្អប់ខ្ពើមបំផុត អំពើនៃភាពប្រឡូកប្រឡាក់ខាងក្រៅ ដោយសច្ចាយ៉ាងហ្មត់ចត់ថា ចំណុចហ្នឹងជាបន្ទាត់ក្រហមបើនរណាហ៊ានល្មើសមិនអាចលើកលែងឲ្យបានជាដាច់ខាត។

តារាស្រី នី មុន្នីនាថ លើកជាឧទាហរណ៍ដូច្នេះថា ស្បែកជើងស្អាតឬមិនស្អាតមិនសំខាន់ឡើយ អ្វីដែលសំខាន់នោះគឺយើងពាក់ទៅមិនឈឺជើងក្នុងជីវិតគូរចង់ទៅដល់គោលដៅ ចាំបាច់បំផុតមិនអាចគ្រាំគ្រាចិត្តនោះទេ។ កញ្ញាបន្ថែមថា ត្រូវចាំបើអ្នកយល់គ្នាបាន គឺអ្នកអាចបន្តដំណើរលើវិថីជីវិតគូទៅជាមួយគ្នាដោយរីករាយ។

ជាការកត់សម្គាល់ តារាស្រីទឹកភ្នែក នី មុន្នីនាថ តែងតែឃើញបង្ហាញសារចូលរួមបំផុសស្មារតីដល់បងប្អូនប្រជាពលរដ្ឋខ្មែរនិងសិល្បករ-សិល្បការិនីក្នុងកិច្ចការងារសង្គម ក៏ដូចជាការចូលរួមបរិច្ចាគឈាមជួយសង្គ្រោះអាយុជីវិត អ្នកដែលត្រូវការឈាមបន្ទាន់ផ្សព្វផ្សាយការអប់រំផ្សេងៗជាដើម៕ អត្ថបទ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ២៤ ម៉ោង មុន

មិនមែនជាការស្លាប់ធម្មតា ប៉ូលីសបានរកឃើញថ្នាំជាច្រើន ក្នុងបន្ទប់ Liam ដែលមានភាពរញ៉េរញ៉ៃ

ជីវិតកម្សាន្ដ១៨ ម៉ោង មុន

អ្នកគាំទ្រនាំគ្នា អុជទៀន កាន់ទុក្ខវិញាណក្ខន Liam នៅមុខសណ្ធាគារកន្លែងកើតហេតុ

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

ក្មេង​ប្រុស​អាយុ​៧​ឆ្នាំ​ស្លាប់និង​៦​នាក់​រង​របួស​ក្នុង​ហេតុការណ៍​ផ្ទុះ​ផ្ទះនៅអង់គ្លេស

សេដ្ឋកិច្ច២៣ ម៉ោង មុន

រឿងព្រេងនិទានថ្មីនៃតារាសាគរ៖ បដិមាព្រះពុទ្ធសក្យមុនីកម្ពស់ ១០៨ ម៉ែត្រ ចំណាយអស់៥០០លានដុល្លារ ត្រូវបានដាក់បង្ហាញយ៉ាងភ្ញាក់ផ្អើល

ព័ត៌មានជាតិ១៨ ម៉ោង មុន

សម្ដេចធិបតី លុបឈ្មោះមេបញ្ជាការរងកងរាជអាវុធហត្ថប៉ៃលិនចេញពីក្របខណ្ឌ ក្រោយឈ្លោះជាមួយអ្នករត់តាក់ស៊ី

Sokha Hotels

ព័ត៌មានពេញនិយម