Connect with us

ព័ត៌មានអន្ដរជាតិ

លោក ហ្សេលេនស្គី ចង់បានអាវុធនុយក្លេអ៊ែរ

បានផុស

នៅ

ថ្លែងក្នុងសន្និសីទសារព័ត៌មាន បន្ទាប់ពីបង្ហាញផែនការជ័យជម្នះទៅកាន់មន្ត្រីអឺរ៉ុបក្នុងទីក្រុងព្រុចសែល នៃប្រទេសបែលហ្ស៊ិកកាលពីថ្ងៃព្រហស្បតិ៍ទី១៧ខែតុលាឆ្នាំ២០២៤, ប្រធានាធិបតីអ៊ុយក្រែនលោក វ្ល៉ាឌីមៀរ ហ្សេលេនស្គី បានស្នើឡើងថា ទីក្រុងកៀវត្រូវការអាវុធនុយក្លេអ៊ែរ ប្រសិនបើខ្លួនមិនអាចក្លាយជាសមាជិកអង្គការណាតូបានទេនោះ។

តាមការចុះផ្សាយរបស់​ Politico លោក ហ្សេលេនស្គី អះអាងថា អ៊ុយក្រែនអាចការពារខ្លួនបាន លុះត្រាក្លាយជារដ្ឋមាននុយក្លេអ៊ែរ ឬជាសមា​ជិកណាតូ ហើយលោកក៏បញ្ជាក់រឿងនេះទៅអតីតប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ដែរ។

ប្រធានាធិបតីអ៊ុយក្រែនលោក វ្ល៉ាឌីមៀរ ហ្សេលេនស្គី (រូបថត៖ Getty)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងអំឡុងពេលនោះ លោក ហ្សេលេនស្គី ឆ្លៀតរម្លឹកអំពីគ្រាដែលប្រទេសរបស់លោក បានយល់ព្រមបោះបង់អាវុធនុយក្លេអ៊ែរសូវៀត ដែលរក្សាទុកនៅលើដីរបស់ខ្លួន ជាថ្នូរនឹងការធានាសន្តិសុខពីប្រទេសរុស្ស៊ី សហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស ក្រោមអនុស្សរណៈទីក្រុងប៊ុយដាប៉ែសឆ្នាំ១៩៩៤ ហើយលើកជាសំណួរថា «តើ​មហាអំណាច​នុយក្លេអ៊ែរ​ណា​ខ្លះ​បាន​រង​គ្រោះ? ទាំងអស់គ្នាឬ? ទេ មានតែអ៊ុយក្រែនប៉ុណ្ណោះ។ អ្នកណាបោះបង់អាវុធនុយក្លេអ៊ែរ? ទាំងអស់គ្នា? ទេ នោះក៏អ៊ុយក្រែនដែរ ហើយតើអ្នកណាកំពុងប្រយុទ្ធនៅថ្ងៃនេះ? នោះក៏ជាអ៊ុយក្រែនដដែល។ ដូច្នេះហើយបើអ៊ុយក្រែនមានអាវុធនុយក្លេអ៊ែរ យើងអាចការពារខ្លួនបាន ឬយើងគួរតែមានសម្ព័ន្ធភាពមួយ។ ក្រៅ​ពីណាតូ យើង​មិន​ដឹង​ថា សព្វថ្ងៃនេះមាន​សម្ព័ន្ធភាព​ណា​ដែល​មាន​ប្រសិទ្ធភាព​ទេ»។

សូមបញ្ជាក់ថា ប្រទេសអ៊ុយក្រែន ​មិន​ដែល​គ្រប់គ្រង​អាវុធ​នុយក្លេអ៊ែរ​ទេ ប៉ុន្តែ​​អះអាង​ថា ខ្លួន​ធ្លាប់​ស្ថិត​ក្នុង​ចំណោម​មហាអំណាច​បរមាណូ ​មុន​នឹង​សម្រេចចិត្ត​បោះបង់​ចោលវា។

ក្នុងសុន្ទរកថានៅឯសន្និសីទសន្តិសុខអន្តរជាតិទីក្រុង Munich នៃប្រទេសអាល្លឺម៉ង់កាលពីខែកុម្ភៈឆ្នាំ២០២២ ពោលគឺប៉ុន្មានសប្តាហ៍មុនពេលផ្ទុះជម្លោះជាមួយរុស្ស៊ី, លោក ហ្សេលេនស្គី បានសម្តែងក្តីសោកស្តាយជាពន់ពេកចំពោះការសម្រេចចិត្តនោះ ដោយលើកឡើងថា ប្រទេសរបស់គាត់មានសិទ្ធិគ្រប់យ៉ាងក្នុងការដូរចិត្តយកអាវុធនុយក្លេអ៊ែរមកវិញ៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ លក្ខខណ្ឌបាញ់នុយក្លេអ៊ែរថ្មីរបស់លោក ពូទីន ធ្វើឲ្យគេបារម្ភ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ម៉ោង មុន

រដ្ឋាករទឹកប្រកាសពីស្ថានភាព ទឹកល្អក់កករ នៅសង្កាត់មួយចំនួនក្នុងរាជធានីភ្នំពេញ

ព័ត៌មានជាតិ៧ ម៉ោង មុន

តំណាង​ដ៏​ខ្ពង់ខ្ពស់​ សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ប្រគេន​បច្ច័យ​សាងសង់​ខ្លោងទ្វារវត្តឥន្ទរិទ្ធី (ហៅវត្តបារាយណ៍)

ជីវិតកម្សាន្ដ៩ ម៉ោង មុន

ក្រោយរួចខ្លួន តួសម្ដែងរឿង «Ip Man»​ ប្រាប់ដើមចមធ្លាយដល់កន្លែងចាប់ជំរិត កៀកព្រំដែនថៃ-មីយ៉ានម៉ា

ព័ត៌មានជាតិ៩ ម៉ោង មុន

ស្ទឹងសង្កែនៅប៉ែកខាងក្រោមរីងស្ងួត និងកំពុងប្រែក្លាយជាផ្លូវរទេះ

នយោបាយ១០ ម៉ោង មុន

សហជីពធំៗពីរបន្ថែមទៀត ប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះការបង្កើតច្បាប់ដាក់ក្រុមប្រឆាំងជ្រុលនិយម ទៅជាក្រុមភេរវករ

Sokha Hotels

ព័ត៌មានពេញនិយម