Connect with us

ព័ត៌មានអន្ដរជាតិ

វៀតណាមនាំចេញទៅអាមេរិកជិត ៩០ ប៊ីលាន​ដុល្លារ ខណៈទំហំពាណិជ្ជកម្មទ្វេភាគី​ឈានដល់ ១០០ ប៊ីលាន​

បានផុស

នៅ

ស្ថិតិចុងក្រោយរបស់ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម​ បាន​បង្ហាញ​ថា ពាណិជ្ជកម្មទ្វេភាគីរវាងវៀតណាម និងសហរដ្ឋអាមេរិក បាន​ឈានដល់ ១០០,៣ ប៊ីលាន​ដុល្លារ​ ក្នុងរយៈពេល​ ៩ ខែ​ដំបូង​ ដើម​ឆ្នាំ​ ២០២៤ នេះ​។ ​នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​កាសែត​ Viet Nam News កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សហរដ្ឋ​អាមេរិក​បន្ត​ជា​ទីផ្សារ​នាំ​ចេញ​ដ៏​ធំ​បំផុត​របស់​វៀតណាម​ ដោយ​ការ​នាំ​ចេញ​របស់​ប្រទេស​អាស៊ីអាគ្នេយ៍​មួយ​នេះ​ ​​រួម​ចំណែក​ភាគ​ច្រើន​លើស​លុប​លើ​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគីជាមួយ​អាមេរិក​​ ក្នុង​ចំនួន​ប្រមាណ​ ៨៩,៤ ប៊ីលាន​ដុល្លារ​ គិត​ត្រឹម​ចុង​ខែ​កញ្ញា​ កើន​ឡើង​ ២៧,៤ ភាគរក​ ធៀប​នឹង​រយៈពេល​ដូចគ្នា​កាល​ពី​ឆ្នាំ​មុន​។

ការ​នាំ​ចេញ​ទៅ​អាមេរិក​របស់​វៀតណាម​ រួម​ចំណែក​រហូត​ដល់​ជិត​ ៣០ ភាគរយ​ នៃ​ការ​នាំ​ចេញ​សរុប​របស់​ប្រទេស​។

ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម បាននិយាយថា ទីផ្សារសហរដ្ឋអាមេរិកកំពុងបង្ហាញសញ្ញានៃ​កំណើន​តម្រូវការរបស់​អ្នកប្រើប្រាស់ និងការពង្រីកតម្រូវការនាំចូល-នាំចេញរបស់អាជីវកម្ម ដែលនាំឱ្យមានការកើនឡើងគួរឱ្យកត់សម្គាល់នូវតម្រូវការផលិតផលឈើ អាហារសមុទ្រ និងវាយនភណ្ឌ​របស់​វៀតណាម​។

យោងតាមការិយាល័យពាណិជ្ជកម្មវៀតណាមនៅអាមេរិក មានហេតុផល៣ ដែល​ធ្វើ​​ពាណិជ្ជកម្មទ្វេភាគីកើន​ឡើង​ជាបន្ត​ ចំពេល​សេដ្ឋកិច្ច​សកល​ស្ថិត​ក្នុងភាព​ស្រពិច​ស្រពិល​ ដែល​រួម​មាន​ ភាព​ប្រសើរ​ឡើង​នៃ​ទំនាក់ទំនង​ការទូត​​ កំណើន​ចំណង់ចំណូល​ចិត្ត​លើ​ផលិត​ផល​វៀតណាម​លើ​ទីផ្សារ​អាមេរិក​ និង​ការផ្លាស់ប្តូរខ្សែសង្វាក់ផ្គត់ផ្គង់ និងនិន្នាការវិនិយោគដែល​បង្កើនសមត្ថភាពផលិតរបស់សហគ្រាសវៀតណាមជាដើម​។

យោងតាមការិយាល័យពាណិជ្ជកម្ម ការនាំចេញរបស់វៀតណាមទៅកាន់សហរដ្ឋអាមេរិក​ រំពឹងថានឹងបន្ត​កើនឡើងនាពេលអនាគត ដោយសារ​ភាព​រឹង​មាំ​នៃ​តម្រូវការទីផ្សារ​ និងបរិមាណទំនិញ​ក្នុង​ស្តុកធ្លាក់ចុះ។ យ៉ាង​ណា​មិញ​ វិធានការការពារពាណិជ្ជកម្មប្រឆាំងនឹងការនាំចូល​របស់​សហរដ្ឋអាមេរិក ​នៅ​តែ​ជាក្តីកង្វល់ដ៏ធំបំផុតសម្រាប់បណ្ដា​ប្រទេសដែលនាំចេញទៅកាន់ប្រទេសមហាអំណាច​មួយ​នេះ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ១៨ ម៉ោង មុន

អ្នកគាំទ្រនាំគ្នា អុជទៀន កាន់ទុក្ខវិញាណក្ខន Liam នៅមុខសណ្ធាគារកន្លែងកើតហេតុ

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

ក្មេង​ប្រុស​អាយុ​៧​ឆ្នាំ​ស្លាប់និង​៦​នាក់​រង​របួស​ក្នុង​ហេតុការណ៍​ផ្ទុះ​ផ្ទះនៅអង់គ្លេស

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

វៀតណាម ឆ្លើយតបមកកម្ពុជា​ រឿងដកខ្លួនចេញពីគម្រោង CLV

សេដ្ឋកិច្ច២៣ ម៉ោង មុន

រឿងព្រេងនិទានថ្មីនៃតារាសាគរ៖ បដិមាព្រះពុទ្ធសក្យមុនីកម្ពស់ ១០៨ ម៉ែត្រ ចំណាយអស់៥០០លានដុល្លារ ត្រូវបានដាក់បង្ហាញយ៉ាងភ្ញាក់ផ្អើល

ព័ត៌មានជាតិ១៨ ម៉ោង មុន

សម្ដេចធិបតី លុបឈ្មោះមេបញ្ជាការរងកងរាជអាវុធហត្ថប៉ៃលិនចេញពីក្របខណ្ឌ ក្រោយឈ្លោះជាមួយអ្នករត់តាក់ស៊ី

Sokha Hotels

ព័ត៌មានពេញនិយម