Connect with us

សេដ្ឋកិច្ច

មន្ត្រីរដ្ឋាភិបាល បន្តពិភាក្សាគម្រោងអភិវឌ្ឍរមណីយដ្ឋាន «ឆ្នេរតេជោសន្តិភាពកែប»

បានផុស

នៅ

ថ្នាក់ដឹកនាំខេត្តកែប និងភាគីពាក់ព័ន្ធ នៅថ្ងៃទី ១៧ ខែតុលា ឆ្នាំ ២០២៤ បានបន្តបើក​កិច្ចប្រជុំពិភាក្សាគម្រោងអភិវឌ្ឍរមណីយដ្ឋានឆ្នេរខ្សាច់កម្សាន្តសាធារណៈកម្រិតខ្ពស់​ «ឆ្នេរតេជោសន្តិភាពកែប»​ ស្ថិតនៅភូមិថ្មី​ សង្កាត់ព្រៃធំ​ ក្រុងកែប​ ខេត្តកែប​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក សោម ពិសិដ្ឋ អភិបាលខេត្តកែប មានប្រសាសន៍ថា ​​គម្រោង​អភិវឌ្ឍ​ន៍នេះ​ នឹងធ្វើ​ឲ្យ​ក្រុងកែប​ ​ក្លាយ​ជាទីក្រុងទំនើបមានខ្យល់អាកាសធម្មជាតិបរិសុទ្ធ ឆ្នេរសមុទ្រ​ដែល​ស្អាត​​បំផុតលើសកលលោក សម្រាប់ការស្នាក់នៅ ប្រកបការងារ និងទេសចរណ៍ ដែលមាន​គុណ​ភាពបរិស្ថានរស់នៅល្អ ផាសុកភាព និងសុភមង្គលល្អ​។

គណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា កាលពីថ្ងៃទី ១៤ ខែសីហា ឆ្នាំ ២០២៤ បានប្រកាស ការអនុវត្តបន្តនៃគម្រោងអភិវឌ្ឍរមណីយដ្ឋានឆ្នេរខ្សាច់​កម្សាន្ត​សាធារណៈ​កម្រិតខ្ពស់ «ឆ្នេរតេជោសន្តិភាពកែប» សម្រាប់សាធារណៈជន និងទេសចរ ស្ថិតនៅភូមិថ្មី សង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប។

គម្រោងឆ្នេរមួយនេះប្រវែងបណ្តោយ ២,៧០០ម ទទឹង៣០ម ដែលនឹងមានតំបន់សុវត្ថិភាព​ហែលទឹកសមុទ្រកម្សាន្ត ជញ្ជាំង​ទប់ដីការពារឆ្នេរ ផ្លូវថ្មើរជើង២គន្លង ផ្លូវជិះកង់២គន្លង សួនច្បារមានទទឹងយ៉ាងតិច៥០ម វិថីនិងអនុវិថីចូលឆ្នេរ​៥ខ្សែររួមទាំងផ្លូវ​ថ្មើរជើងធម្មតា​ និងសម្រាប់​ជនពិការភ្នែក រង្វង់មូលគយគន់ទេសភាព២កន្លែងមានអង្កត់ផ្ចិត៩៩មក្នុងមួយរង្វង់  បណ្តាញលូប្រអប់ទឹកភ្លៀងស្របតាមផ្លូវជិះកង់ វិថីនិងអនុវិថីទាំង៥ ចំណតរថយន្តសាធារណៈ បន្ទប់ទឹកសា​ធា​រណៈ​ និងមានកាហ្វេដ្ឋានក្បែររង្វង់មូលទាំងពីរទីតាំង៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម