ព័ត៌មានអន្ដរជាតិ
អាមេរិកដាក់ទណ្ឌកម្មផ្ទាល់លើកដំបូងលើក្រុមហ៊ុនចិនផលិតគ្រឿងបន្លាស់ដ្រូនឱ្យរុស្ស៊ី
ក្រសួងរតនាគារសហរដ្ឋអាមេរិក បានប្រកាសដាក់ទណ្ឌកម្មប្រឆាំងនឹងក្រុមហ៊ុនផលិតម៉ាស៊ីនយន្តហោះគ្មានមនុស្ស បើក(ដ្រូន)របស់ចិន និងគ្រឿងបន្លាស់ ដែលរដ្ឋបាលរបស់ប្រធានាធិបតីលោក ចូ បៃដិន ថា បានជួយរុស្ស៊ីដោយផ្ទាល់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយក្នុងសង្គ្រាមនៅអ៊ុយក្រែន។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Al Jazeera នៅថ្ងៃទី១៨ខែតុលានេះ។
ទណ្ឌកម្មដែលអាមេរិកដាក់ចេញកាលពីថ្ងៃព្រហស្បតិ៍នេះបានកំណត់គោលដៅលើអង្គភាពចំនួនបីនិងបុគ្គលម្នាក់ដែលចូលរួមក្នុងការអភិវឌ្ឍនិងការផលិតយន្តហោះដ្រូនវាយប្រហារចម្ងាយឆ្ងាយ «Garpiya series» របស់រុស្ស៊ី។
យោងតាមនាយកដ្ឋានរតនាគារអាមេរិកបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា «Garpiya ត្រូវបានដាក់ពង្រាយដោយប្រទេសរុស្ស៊ីនៅក្នុងសង្រ្គាមដ៏ឃោរឃៅប្រឆាំងនឹងអ៊ុយក្រែន ដោយបានបំផ្លាញហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ និងបណ្តាលឱ្យមានមនុស្សស្លាប់ និងរបួសយ៉ាងច្រើន ខណៈវាត្រូវបានរចនាឡើង និងបង្កើតឡើងដោយអ្នកជំនាញនិងរោងចក្រដែលមានមូលដ្ឋាននៅសាធារណរដ្ឋប្រជាមានិតចិន (PRC) ដោយសហការជាមួយក្រុមហ៊ុនការពារជាតិរុស្ស៊ី មុនពេលផ្ទេរទៅប្រទេសរុស្ស៊ីដើម្បីប្រើប្រាស់ក្នុងជម្លោះជាមួយអ៊ុយក្រែន។»
នាពេលថ្មីៗនេះ ប្រទេសរុស្ស៊ីបានប្រើប្រាស់កាដ្រូនវាយប្រហាររយៈចម្ងាយឆ្ងាយដើម្បីទម្លាយប្រព័ន្ធការពារដែនអាកាសរបស់អ៊ុយក្រែន ដែលបង្កឱ្យមានការបំផ្លិចបំផ្លាញនៅទូទាំងប្រទេស រួមទាំងការវាយប្រហារដោយមីស៊ីលនៅទីក្រុង Poltava ដែលបានសម្លាប់មនុស្ស ៥៥នាក់ និងរបួស៣២៨នាក់។
ដោយសារតែបញ្ហានេះហើយបានជុំរុញឲ្យប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy ជំរុញឱ្យសហរដ្ឋអាមេរិកអនុញ្ញាតឱ្យកងកម្លាំងរបស់លោកប្រើប្រាស់អាវុធរយៈចម្ងាយឆ្ងាយរបស់ខ្លួនដើម្បីវាយប្រហារជ្រៅៗចូលទៅក្នុងទឹកដីរុស្ស៊ីវិញ។
អាមេរិកធ្លាប់បានចោទប្រកាន់ចិនថាបានផ្តល់ជំនួយសម្ភារៈដល់រុស្ស៊ីដើម្បីទ្រទ្រង់សង្រ្គាមប្រឆាំងអ៊ុយក្រែន។ យោងតាមមន្ត្រីរដ្ឋបាលជាន់ខ្ពស់របស់សហរដ្ឋអាមេរិកដែលបាននិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ ជុំចុងក្រោយនៃការដាក់ទណ្ឌកម្មនេះ បានដាក់គោលដៅលើសកម្មភាពរវាងទីក្រុងប៉េកាំង និងទីក្រុងមូស្គូផ្ទាល់ ហើយនេះជាទណ្ឌកម្មដំបូងរបស់អាមេរិកដែលដាក់លើអង្គភាពរបស់ចិនផ្ទាល់ដែលកំពុងអភិវឌ្ឍនិងផលិតប្រព័ន្ធសព្វាវុធក្នុងភាពជាដៃគូជាមួយក្រុមហ៊ុនរុស្ស៊ី។
ប្រទេសចិនបានពង្រឹងទំនាក់ទំនងកាន់តែជិតស្និទ្ធជាមួយប្រធានាធិបតីរុស្ស៊ីVladimir Putinចាប់តាំងពីការឈ្លានពានអ៊ុយក្រែនឆ្នាំ២០២២ ប៉ុន្តែបានបដិសេធម្តងហើយម្តងទៀតនូវការផ្គត់ផ្គង់អាវុធដល់ទីក្រុងមូស្គូ។ អាមេរិកបានដាក់ទណ្ឌកម្មជាបន្តបន្ទាប់ប្រឆាំងនឹងអង្គភាព និងបុគ្គលដែលខ្លួនបានចោទប្រកាន់ថាបានជួយដល់កិច្ចប្រឹងប្រែងធ្វើសង្រ្គាមរបស់រុស្ស៊ី។ នៅឆ្នាំនេះ ខ្លួនបានដាក់ទណ្ឌកម្មបុគ្គល និងក្រុមហ៊ុនជាង ៣០០ នៅក្នុងប្រទេសចិន អាហ្រ្វិកខាងត្បូង អារ៉ាប់រួម និងតួកគី៕
អត្ថបទ៖ ប៊ុន សុភាព
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
លោក សុះ ម៉ាច ស្នើឱ្យបញ្ឈប់ការយកស្នាដៃចម្រៀងមរតកដើម មកកែទំនុក បម្រើប្រយោជន៍បុគ្គល
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
UN អនុម័តសម្រាប់ការចាកចេញរបស់កម្ពុជាពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច
-
សន្តិសុខសង្គម២ ថ្ងៃ ago
ដកហូតសំបក និងពោះវៀនកង់ម៉ូតូសរុបជាង១២០០០ ដែលរំលោភកម្មសិទ្ធិនាំចូល
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ
-
ចរាចរណ៍៦ ថ្ងៃ ago
ស្ត្រីម្នាក់ ជិះម៉ូតូលឿន វ៉ារថយន្តមិនផុត ជ្រុលទាក់ដៃចង្កូតជាមួយកង់ ដួលបោកក្បាលស្លាប់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ផលដំឡូងមី កសិករត្រៀមប្រមូល ហាងឆេងទីផ្សារបានត្រឹម ១៧០ រៀលប៉ុណ្ណោះក្នុង ១ គីឡូក្រាម
-
សន្តិសុខសង្គម២២ ម៉ោង ago
ស្នងការរាជធានី កោះហៅមន្ត្រីនគរបាលចរាចរណ៍៣នាក់មកសួរនាំ ជុំវិញការចោទប្រកាន់ពីបុរសម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ក្រសួងសុខាភិបាលណែនាំឲ្យពលរដ្ឋប្រុងប្រយ័ត្នចំពោះការបរិភោគអាហារសមុទ្រដើម្បីបង្ការការឆ្លងវីរុសណូរ៉ូ