Connect with us

ព័ត៌មានជាតិ

និយាមនីតិវិធីស្តីពីការគ្រប់គ្រងត្រួតពិនិត្យសារធាតុញៀន ត្រូវបានដាក់ឱ្យអនុវត្តជាផ្លូវការ

បានផុស

នៅ

ឧបនាយករដ្ឋមន្រ្តីលោក នេត សាវឿន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ប្រកាសដាក់ឱ្យអនុវត្តនិយាមនីតិវិធីប្រតិបត្តិស្តីពីការគ្រប់គ្រងត្រួតពិនិត្យសារធាតុញៀន និងសារធាតុគីមីផ្សំ ក្នុងគោលបំណងធានាបាននូវការគ្រប់គ្រងត្រួតពិនិត្យការស្នើសុំនាំចេញ-នាំចូល ការដឹកជញ្ជូន ការចែកចាយ ការប្រើប្រាស់ និងការធ្វើសន្និធិសារធាតុញៀន និងសារធាតុគីមីផ្សំប្រកបដោយប្រសិទ្ធភាព។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សេចក្តីសម្រេចស្តីពី ការដាក់ឱ្យអនុវត្តនិយាមនីតិវិធីនេះ ត្រូវបានដាក់ឱ្យអនុវត្តចាប់ពីថ្ងៃទី ១៤ ខែតុលា ឆ្នាំ ២០២៤ ដែលមានវិសាលភាព អនុវត្តចំពោះការគ្រប់គ្រងត្រួតពិនិត្យសារធាតុញៀន និងសារធាតុគីមីផ្សំ ក្រោមច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន និងសារធាតុគីមីផ្សំពាក់ព័ន្ធនឹងការផលិតគ្រឿងញៀនខុសច្បាប់ដទៃទៀតដែលកម្លាំងសមត្ថកិច្ច អនុវត្តច្បាប់ធ្វើការបង្ក្រាបបាន។

ការត្រួតពិនិត្យសារធាតុញៀន និងសារធាតុគីមីផ្សំ ត្រូវរៀបចំនិងគ្រប់គ្រងដោយក្រុមការងារអន្តរក្រសួង ត្រួតពិនិត្យសារធាតុញៀននិងសារធាតុគីមីផ្សំ ដែលជាយន្តការស្ថាប័នរួមរបស់រាជរដ្ឋាភិបាល។

គួរជម្រាបថា រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា បានកំណត់ការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនជាការងារ អាទិភាពមួយទៅក្នុងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដើម្បីលើកកម្ពស់ប្រសិទ្ធភាព និងប្រសិទ្ធផលនៃការបង្ការទប់ស្កាត់ និងបង្ក្រាបការចរាចរជួញដូរ ការចែកចាយ និងការប្រើប្រាស់គ្រឿងញៀន។  ពិសេស ការបង្ការ ទប់ស្កាត់ការកែច្នៃផលិតគ្រឿងញៀនសំយោគខុសច្បាប់ដោយប្រើប្រាស់សារធាតុគីមីផ្សំ។

ជាមួយគ្នានេះ រាជរដ្ឋាភិបាលបានដាក់ចេញនូវគោលនយោបាយប្រយុទ្ធប្រឆាំងគ្រឿងញៀន ផែនការ យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ គោលនយោបាយភូមិ-ឃុំ/សង្កាត់ មានសុវត្ថិភាព ភូមិ ឃុំ/សង្កាត់ គ្មានគ្រឿងញៀន។

គ្រឿងញៀនរឹបអូសបាន

សេចក្តីសម្រេចបញ្ជាក់ថា៖«ដើម្បីបង្ការ និងទប់ស្កាត់ហានិភ័យ ដែលកើតចេញពីការលួចបង្វែរសារធាតុគីមីផ្សំពីជំនួញស្របច្បាប់ យកទៅកែច្នៃផលិតគ្រឿងញៀនសំយោគខុសច្បាប់ និងលើកកម្ពស់ប្រសិទ្ធភាពការងារគ្រប់គ្រងត្រួតពិនិត្យ សារធាតុញៀននិងសារធាតុគីមីផ្សំ គឺចាំបាច់ត្រូវប្រតិបត្តិតាមនិយាមនីតិវិធីប្រតិបត្តិជាក់លាក់មួយសម្រាប់បម្រើដល់ការគ្រប់គ្រង និងត្រួតពិនិត្យសារធាតុញៀននិងសារធាតុគីមីផ្សំនៅតាមក្រុមហ៊ុន រោងចក្រ សហគ្រាស នៅកម្ពុជា»។

ក្នុងស្មារតីនេះ រាល់ការគ្រប់គ្រង និងត្រួតពិនិត្យការនាំចូល ការនាំចេញ ការដឹកជញ្ជូន ការចែកចាយ ការប្រើប្រាស់ និងការធ្វើសន្និធិសារធាតុញៀននិងសារធាតុគីមីផ្សំ ត្រូវតែប្រតិបត្តិដោយហ្មត់ចត់បំផុតតាមខ្លឹមសារនៃច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត។

គួរជម្រាបថា ក្នុងឆ្នាំ ២០២៣ សមត្ថកិច្ចកម្ពុជា ​បាន​បង្ក្រាប​ករណី​គ្រឿង​ញៀន​ប្រមាណ​ ៧ ​ពាន់​ករណី ​និងរឹបអូសបានគ្រឿងញៀនជិត ៣ តោន ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៥ ម៉ោង មុន

ក្នុង​ឱកាស​ចូល​ឆ្នាំ​ថ្មី ខេត្ត​កែប​ត្រៀម​តំបន់​ត្រជាក់​៣​កន្លែង ដើម្បី​បង្កភាព​សប្បាយរីករាយជូនពលរដ្ឋ និង​អ្នកទេសចរណ៍

ព័ត៌មានជាតិ៧ ម៉ោង មុន

នគរបាល​ខណ្ឌ​សែនសុខ ហៅ​យុជន​ក្រុម​សម្រួល​ចរាចរណ៍ ​មក​ណែនាំ និង​ដកហូត​ឯកសណ្ឋាន

សន្តិសុខសង្គម៨ ម៉ោង មុន

ផុង​ដី​រលំ​បាក់ដង​សន្ទូច​ប្រវែងជាង៥០ម៉ែត្រ សង្កត់​លើ​សំយាប​ផ្ទះពលរដ្ឋ៤ខ្នង និង​សង្កត់​ម៉ូតូ​មួយ​គ្រឿង​

ព័ត៌មានជាតិ៩ ម៉ោង មុន

កម្មវិធី “ប្រយោគ​បុរាណចិន​ដែល​លោក Xi Jinping ចូលចិត្ត” (ភាសាខ្មែរ) នឹង​ចាក់ផ្សាយ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយធំៗ​នៅ​កម្ពុជា

សន្តិសុខសង្គម៩ ម៉ោង មុន

ការិយាល័យ​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ ចុះ​ឆែកឆេរ​ទីតាំង​ផលិត​ស្រា​ក្លែងក្លាយ​មួយ​កន្លែង​ដក​ហូត​ស្រា​ល្បី​ៗជាង១០ប្រភេទ

សន្តិសុខសង្គម៨ ម៉ោង មុន

ផុង​ដី​រលំ​បាក់ដង​សន្ទូច​ប្រវែងជាង៥០ម៉ែត្រ សង្កត់​លើ​សំយាប​ផ្ទះពលរដ្ឋ៤ខ្នង និង​សង្កត់​ម៉ូតូ​មួយ​គ្រឿង​

ព័ត៌មានជាតិ៧ ម៉ោង មុន

នគរបាល​ខណ្ឌ​សែនសុខ ហៅ​យុជន​ក្រុម​សម្រួល​ចរាចរណ៍ ​មក​ណែនាំ និង​ដកហូត​ឯកសណ្ឋាន

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

មេទ័ពអ៊ុយក្រែន ថា ទាល់តែ ១ខែកែនទាហានបាន ៣០ ០០០នាក់ ទើបតតាំងជាមួយរុស្ស៊ីបាន

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

មេទ័ពអ៊ុយក្រែន អះអាង បាញ់កម្ទេចយន្តហោះទម្លាក់គ្រាប់បែករុស្ស៊ី តម្លៃ ១០០លានដុល្លារ 

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ត្រាំ បញ្ជា​ឲ្យ​អ៊ីស្រាអែល​ត្រៀម​​ទ័ព​ប្រយុទ្ធ បើ​កិច្ចចរចា​នុយក្លេអ៊ែរ​ជាមួយ​អ៊ីរ៉ង់​មិន​ជោគជ័យ

Sokha Hotels

ព័ត៌មានពេញនិយម