ព័ត៌មានអន្ដរជាតិ
តើមេដឹកនាំហាម៉ាស់សំខាន់ប៉ុនា្មននាក់ត្រូវអ៊ីស្រាអែលសម្លាប់ដល់ពេលនេះ?
មេដឹកនាំក្រុមហាម៉ាសសំខាន់ៗដែលប្រឹងប្រែងតស៊ូប្រឆាំងអ៊ីស្រាអែល ត្រូវបានបាញ់សម្លាប់ជាបន្តបន្ទាប់ក្នុងសង្គ្រាមរវាងក្រុមហាម៉ាសនិងអ៊ីស្រាអែលរយៈពេលជាង១ឆ្នាំនេះទាំងនៅក្នុងតំបន់ហ្គាហ្សានិងនៅទីកដីប្រទេសដែលជាបច្ចាមិត្ត។
មេដឹកមាំក្រុមហាម៉ាស លោក Yahya Sinwar ដែលត្រូវបានតែងតាំងដឹកនាំក្រុមហាម៉ាសចាប់តាំងពីដើមខែសីហា ក្រោយមរណៈភាព របស់លោក Ismail Haniyeh កាលថ្ងៃទី៣១ខែកក្កដា។ លោក Yahya Sinwar ត្រូវបានលោកខាងលិចចាត់ទុកថា ជាអ្នករបឹងរឹងរូសបំផុតដែលពិបាកនិយាយគ្នា និងជាមេគំនិតក្នុងការរៀបចំវាយប្រហារអ៊ីស្រាអែលកាលថ្ងៃទី៧ខែតុលាឆ្នាំ២០២៣ ដែលនាំទៅដល់សង្គ្រាមរហូតដល់ពេលនេះ។

អ៊ីស្រាអែលបានផ្តាច់ជីវិតរបស់លោក Yahya Sinwar នៅយប់ថ្ងៃទី១៧ខែតុលាឆ្នាំ២០២៤នេះក្នុងការវាយប្រហារតាមផ្លូវអាកាស ក្រោយលោកដឹកនាំក្រុមហាម៉ាសជាង២ខែ ស្របពេលដែលសហរដ្ឋអាមេរិកចាត់ទុកមរណៈភាពរបស់មេដឹកនាំហាម៉ាសរូបនេះថា ជាការបើកផ្លូវទៅរកបទឈប់បាញ់ និងការដោះលែងចំណាប់ខ្មាំងដែលនៅសេសសល់។
លោក Ismail Haniyeh ជាមេដឹកនាំនយោបាយដ៏សំខាន់របស់ក្រុមហាម៉ាស។ លោក តែងរស់នៅនិរទេសក្រៅតំបន់ហ្គាហ្សាដើម្បីចៀសវាងពីការប្រមាញ់របស់អ៊ីស្រាអែល។ ប្រទេសដែលលោករស់នៅភាគច្រើនគឺ ប្រទេសតួកគី និងអ៊ីរ៉ង់។ ទោះបីលោកប្រឹងគេចចេញពីការតាមប្រមាញ់របស់អ៊ីស្រាអែល ទីបំផុត លោកក៏ត្រូវអស់ជីវិតក្រោមថ្វីដៃរបស់អ៊ីស្រាអែលដដែល ហើយនៅក្នុងទឹកដីរបស់អ៊ីរ៉ង់ដែលជាបច្ចាមិត្តរបស់អ៊ីស្រាអែល។

នៅថ្ងៃទី៣១ខែកក្កដា ពេលដែលលោក Ismail Haniyeh ស្នាក់ក្នុងប្រទេសអ៊ីរ៉ង់ដើម្បីត្រៀមចូលរួមពិធីឡើងកាន់ដំណែងរបស់ប្រធានាធិបតីអ៊ីរ៉ង់ លោក Massoud Pezeshkian។ ទោះបីជាយ៉ាងណា អ៊ីស្រាអែលមិនបានអះអាងទទួលខុសត្រូវចំពោះការសម្លាប់របស់មេដឹកនាំហាម៉ាសរូបនេះឡើយ។
មេបញ្ជាការកំពូលរបស់ក្រុមហាម៉ាស លោក Mohammed DEIF។ យោធាអ៊ីស្រាអែលបាននិយាយថា លោក Deif ត្រូវបានសម្លាប់បន្ទាប់ពីយន្តហោះចម្បាំងបានវាយប្រហារនៅតំបន់ Khan Younis ភាគខាងត្បូងហ្គាហ្សាកាលពីថ្ងៃទី១៣ខែកក្កដា បន្ទាប់ពីការវាយតម្លៃផ្នែកចារកម្ម។ ទោះបីជាបែបណា ផ្អែកតាមការផ្សាយរបស់ Middle East Eyes នៅថ្ងៃទី១៥ខែសីហា មានការលើកជាច្រើនដោយភាគីក្រុមហាម៉ាសថា លោក Deif នៅរស់រានមានជីវិត។ Deif ត្រូវបានគេជឿថាជាមេខ្លោងម្នាក់នៃការវាយប្រហារកាលពីថ្ងៃទី ៧ខែតុលា របស់ក្រុមហាម៉ាសលើទឹកដីអ៊ីស្រាអែល ភាគខាងត្បូង ដែលបង្កឲ្យមានសង្រ្គាមនៅតំបន់ហ្គាហ្សា។ ក្រុមហាម៉ាសមិនបានបញ្ជាក់ពីការស្លាប់របស់គាត់ទេ។

លោក SALEH AL-AROURI រងការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើករបស់អ៊ីស្រាអែលទៅលើជាយក្រុង Dahiyeh ភាគខាងត្បូងនៃទីក្រុងបេរូត បណ្តាលឲ្យបាត់បង់ជីវិតកាលពីថ្ងៃទី២ខែមករា ឆ្នាំ២០២៤។ លោក Saleh al-Arouri ជាអនុប្រធានក្រុមហាម៉ាស និងក៏ជាស្ថាបនិកនៃកងពលទ័ពហាម៉ាស កងពលតូច Qassam៕

ដោយ រ៉ាន់ រើយ

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់