ព័ត៌មានអន្ដរជាតិ
លោក ត្រាំ ស្នើមេដឹកនាំអ៊ុយក្រែនត្រូវប្រគល់ដីខ្លះឲ្យរុស្ស៊ី ដើម្បីបញ្ចប់សង្គ្រាម
លោក ដូណាល់ ត្រាំ កាលពីថ្ងៃទី១៧ខែតុលាបានស្តីបន្ទោសប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky ចំពោះការចាប់ផ្តើមសង្រ្គាមជាមួយរុស្ស៊ី។ ការលើកឡើងរបស់បេក្ខជនប្រធានាធិបតីអាមេរិករូបនេះ បានបង្ហាញថា លោកទំនងជានឹងផ្លាស់ប្តូរគោលនយោបាយសហរដ្ឋអាមេរិកយ៉ាងខ្លាំងចំពោះអ៊ុយក្រែន បើលោកឈ្នះការបោះឆ្នោតនាថ្ងៃទី៥ខែវិច្ឆិកាខាងមុខ។
លោក ត្រាំ បានបន្ទោសមេដឹកនាំអ៊ុយក្រែនចំពោះការបរាជ័យក្នុងការស្វែងរកសន្តិភាពជាមួយទីក្រុងមូស្គូ ហើយលោកបានស្នើអ៊ុយក្រែនថាប្រហែលជាត្រូវប្រគល់ដីខ្លះរបស់ខ្លួនទៅឲ្យរុស្ស៊ី ដើម្បីធ្វើកិច្ចព្រមព្រៀងសន្តិភាព។
លោក ត្រាំ បាននិយាយថា៖ «នោះមិនមានន័យថា ខ្ញុំមិនចង់ជួយគាត់ទេ ព្រោះខ្ញុំមានអារម្មណ៍មិនល្អចំពោះមនុស្សទាំងនោះ។ ប៉ុន្តែគាត់មិនគួរអនុញ្ញាតឲ្យសង្រ្គាមចាប់ផ្តើមនោះទេ»។
អតីតប្រធានាធិបតីអាមេរិក ធ្លាប់បានរិះគន់លោក Zelensky ជាញឹកញាប់នៅអំឡុងយុទ្ធនាការឃោសនាបោះឆ្នោតរបស់លោក ដោយហៅមេដឹកនាំអ៊ុយក្រែនម្តងហើយម្តងទៀតថាជា «អ្នកលក់ដ៏អស្ចារ្យបំផុតនៅលើផែនដី» សម្រាប់ការស្នើសុំ និងទទួលបានជំនួយយោធាអាមេរិករាប់ពាន់លានដុល្លារ ចាប់តាំងពីសង្រ្គាមបានផ្ទុះឡើងក្នុងឆ្នាំ២០២២។
លោក ត្រាំ ក៏ធ្លាប់បានប្រកាសថា បើលោកយកឈ្នះលោកស្រី កាម៉ាឡា ហារីស លោកអាចបញ្ចប់សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន នៅមុនពេលលោកចូលកាន់តំណែងក្នុងខែមករា ប៉ុន្តែលោកមិនដែលនិយាយថាតើត្រូវធ្វើដូចម្តេចខ្លះនោះទេ៕
ដោយ៖ ឈាង
-
ចរាចរណ៍១ សប្តាហ៍ ago
ជិះម៉ូតូបញ្ច្រាសផ្លូវ បុកម៉ូតូមួយគ្រឿងទៀតស្លាប់ម្នាក់ និងរបួសធ្ងន់ស្រាល៣នាក់
-
ចរាចរណ៍១ សប្តាហ៍ ago
យុវជនម្នាក់ ចេញពីធ្វើការត្រលប់ទៅកន្លែងស្នាក់នៅវិញ ជួបគ្រោះថ្នាក់ចរាចរណ៍ ដួលបោកក្បាលស្លាប់លើស្ពានព្រែកព្នៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
កីឡា៤ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ