Connect with us

ព័ត៌មានជាតិ

អ្នកជំនាញ២រូប ស្នើឱ្យមានចំណាត់ការតឹងរឹងចំពោះមន្ត្រីពុករលួយ ឬឧកញ៉ា ដែលដើរបោកប្រាស់លុយប្រជាជន

បានផុស

នៅ

អ្នកជំនាញ២រូបនៅរាជបណ្ឌិត្យសភាកម្ពុជា គឺលោកបណ្ឌិត យង់ ពៅ និងលោកបណ្ឌិត ឈត ប៊ុនថង ស្នើដល់អ្នកអនុវត្តច្បាប់ត្រូវមានចំណាត់ការតឹងរឹង ត្រឹមត្រូវតាមច្បាប់កំណត់ចំពោះមន្ត្រីណាដែលប្រព្រឹត្តអំពើពុករលួយ ឬឧកញ៉ា ដែលបានដើរបោកប្រាស់លុយប្រជាពលរដ្ឋជាដើម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមការសង្កេត ប៉ុន្មានឆ្នាំចុងក្រោយមានករណីច្រើនពាក់ព័ន្ធនឹងមានមន្ត្រីមួយចំនួនដែលប្រព្រឹត្តអំពើពុករលួយ និងឧកញ៉ាមួយចំនួនទៀត បានដើរបោកប្រាស់ទំនុកចិត្ត និងលុយរបស់ប្រជាជន ហើយករណីនេះ អាជ្ញាធរក៏បានទប់ស្កាត់ បង្ក្រាបជាបន្តបន្ទាប់ដែរ ប៉ុន្តែ នៅតែកើតមានជាបន្តបន្ទាប់។ មួយវិញទៀត មិនមែនមានតែនៅក្នុងសង្គមកម្ពុជាទេ សូម្បីតែនៅប្រទេសថៃ ដែលជាប្រទេសជិតខាងកម្ពុជា ថ្មីៗនេះក៏មានក្រុមហ៊ុនបោកប្រាស់ប្រជាជនខ្លួន ដែលមានអ្នករួមចំណែកសុទ្ធតែជាតារា ឬអ្នកមានមុខមាត់ជាដើម។ ដូចនេះ បញ្ហានេះមិនមែនជារឿងគួរមើលរំលងបានឡើយ។

បណ្ឌិត យង់ ពៅ

ក្នុងករណីនេះ លោកបណ្ឌិត យង់ ពៅ អគ្គលេខាធិការ រាជបណ្ឌិត្យសភាកម្ពុជា ព្រួយបារម្ភខ្លាំងចំពោះបញ្ហានេះ ពោល គឺលោកបណ្ឌិតដាក់ការព្រួយបារម្ភជាសញ្ញាក្រហមតែម្តងចំពោះអំពើពុករលួយ និងបោកប្រាស់ការវិនិយោគពីបុគ្គលមួយចំនួនលើពលរដ្ឋកម្ពុជា។ លោកបណ្ឌិតថា អំពើទាំងអស់នេះមានផលប៉ះពាល់ច្រើនដល់សង្គមខ្មែរ ដែលនាំ​ឱ្យប៉ះពាល់ដល់ការវិនិយោគនៅកម្ពុជា សណ្តាប់ធ្នាប់សង្គម សេដ្ឋកិច្ចរបស់ពលរដ្ឋខ្មែរទាំងមូល ហើយក៏ធ្វើឱ្យបរទេសខ្លាចកម្ពុជា ព្រោះមានអ្នករកស៊ីបោកប្រាស់បន្តកន្ទុយគ្នាបែបនេះ។ បន្ថែមពីនេះ លោកបន្តថា នេះគឺជារបាំងខ្មៅមួយដែលពិបាកឱ្យកម្ពុជាឆ្ពោះទៅកាន់គោលដៅក្លាយជាប្រទេសមានចំណូលខ្ពស់ឆ្នាំ២០២៣០-២០៥០ ខណៈដែលកម្ពុជាសម្បូរដោយបញ្ហាទាំងអស់នេះ ធ្វើឱ្យអ្នកវិនិយោគខ្លាចថានៅពេលវិនិយោគនៅកម្ពុជា នឹងលង់ខ្លួននឹងបញ្ហាទាំងនេះ។

ចំណែក លោកបណ្ឌិត ឈត ប៊ុនថង អ្នកតាមដានសង្គម និងជាអ្នកជំនាញទស្សនវិជ្ជានៃរាជបណ្ឌិត្យសភាកម្ពុជា មើលឃើញថា អាជ្ញាធរកម្ពុជាបានបង្ក្រាបជាបន្តបន្ទាប់ចំពោះករណីដែលមានមន្ត្រី ឬ ឧកញ៉ា មួយចំនួនបានប្រព្រឹត្តអំពើពុករលួយ ឬបោកប្រាស់ប្រជាពលរដ្ឋ។ យ៉ាងណាមិញ ទោះបីមានចំណាត់ការទាំងអស់នេះពិតមែន ក៏លោកឃើញថាមន្ត្រី ឬ ឧកញ៉ា ទាំងនោះហាក់បីដូចជាមិនរៀងចាលឡើយ ដែលជាកង្វល់មួយរបស់សង្គមខ្មែរ និងថ្នាក់ដឹកនាំ។ ត្រង់ចំណុចនេះ លោកបណ្ឌិតថា ពលរដ្ឋពិនិត្យឃើញថា កាលដែលមន្ត្រីខិលខូចមួយចំនួន និងឧកញ៉ាមួយចំនួននៅបន្តធ្វើបែបនេះទៀត អាចមកពីនិតិវិធីច្បាប់ប្រព្រឹត្តទៅយឺតយ៉ាវ ឬក៏ទោសទណ្ឌមិនធ្ងន់ធ្ងរ ឬការផាកពិន័យមិនធ្ងន់ជាដើម។

បណ្ឌិត ឈត ប៊ុនថង

ទន្ទឹមនឹងបញ្ហាទាំងអស់នេះ តាមគំនិតផ្ទាល់របស់ លោកបណ្ឌិត ឈត ប៊ុនថង គួរមានការពិនិត្យមើលលើច្បាប់ប្រឆាំងនឹងអំពើពុករលួយ តើរឹងមាំគ្រប់គ្រាន់បង្ក្រាបអំពើទាំងអស់នោះបានទេ? ប្រសិនមិនទាន់គ្រប់គ្រាន់ទេ គួរធ្វើវិសោធនកម្មច្បាប់ឡើងវិញ។ ក្នុងករណីដែលច្បាប់នោះល្អហើយ គួរទៅពិនិត្យមើលសកម្មភាពអ្នកអនុវត្តច្បាប់ធ្វើឡើយគ្រប់ជ្រុងជ្រោយដែរទេ? ហើយគួរបង្កើនការអនុវត្តតាមនីតិវិធីច្បាប់កុំឱ្យមានចន្លោះប្រហោងណាមួយ។  ស្របគ្នានេះ លោកក៏ស្នើឱ្យពិនិត្យលើទោសទណ្ឌនោះសមល្មមតាមការប្រព្រឹត្តទេ? ប្រសិនទោសទណ្ឌនៅស្រាល គួរមានវិសោធនកម្មច្បាប់ ដើម្បីធ្វើឱ្យកាន់តែប្រសើរ កុំឱ្យមានផលប៉ះពាល់ដល់សង្គមខ្មែរ ជាពិសេសថ្នាក់ដឹកនាំតែម្តង។

ចំពោះបណ្ឌិត យង់ ពៅ វិញ ក៏យល់ឃើញមិនខុសពីលោកបណ្ឌិត ឈត ប៊ុនថង ដែរ ទាក់ទិននឹងអំពើពុករលួយ ឬការឆបោកពីមន្ត្រី ឬអ្នកមានអំណាចមួយចំនួននោះ គឺជារឿងដែលត្រូវដោះស្រាយបន្ទាន់ទៅតាមច្បាប់ជាធរមានរបស់កម្ពុជា មិនអាចលើកលែងបានឡើយ។ លោកថា ច្បាប់នៅកម្ពុជាមានគ្រប់គ្រាន់ហើយ នៅតែការអនុវត្តប៉ុណ្ណោះ ពោល គឺធ្វើយ៉ាងណាត្រូវតែអនុវត្តច្បាប់ដោយយុត្តិធម៌ និងតឹងរឹងចំពោះបុគ្គលដែលប្រព្រឹត្តខុសច្បាប់ ពុករលួយ ឆបោក ដោយមិនអាចបន្ធូរបន្ថយបានទេ។ ធ្វើបែបនេះ ទើបធ្វើឱ្យសង្គមរកពន្លឺនៃការអភិវឌ្ឍបាន ហើយក៏ជួយឱ្យពលរដ្ឋរួចផុតពីវិបត្តិដែលជួបប្រទះរាល់ថ្ងៃបាន៕

ដោយ៖ អុន ស្រីមាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៩ ម៉ោង មុន

អភិបាលខេត្តកំពត ណែនាំ​ប្រាប់​ដល់​គ្រូឧទ្ទេស​ និង​សកម្មជន​ឱ្យ​រក្សា​គោលជំហរ ហ៊ានថា ហ៊ានធ្វើ

កីឡា១០ ម៉ោង មុន

U17 កម្ពុជា ឈ្នះ បង់ក្លាដែស ១-០ ទទួល​បាន​៣​ពិន្ទុ​ដ៏​សំខាន់

ព័ត៌មានជាតិ១១ ម៉ោង មុន

រដ្ឋមន្ត្រីក្រសួង ធនធានទឹក និងឧតុនិយម ដឹកនាំមន្ត្រីជំនាញ​ ចុះ​ពិនិត្យ​ស្ថានភាពបាក់ស្រុតច្រាំងទន្លេ នៅស្រុកស្រីសន្ធរ

ព័ត៌មានជាតិ១៤ ម៉ោង មុន

សាធារណជន និង​ ក្រុមគ្រួសារកីឡាចាប់អារម្មណ៍លើ App Nodrug របស់​អាជ្ញាធរ​ជាតិ​​ប្រឆាំង​គ្រឿងញៀនច្រើនកុះករ

សន្តិសុខសង្គម១៥ ម៉ោង មុន

ទីបំផុត! ជនត្រូវចោទរំលោភសិស្សសាលាខ្មែរឥស្លាម ត្រូវបានចោទប្រកាន់ពីរបទល្មើស

ជីវិតកម្សាន្ដ២៣ ម៉ោង មុន

ទម្លាយ​ទ្រព្យសម្បត្តិ​​រឹបអូស​ពី​តារា​សម្តែង​៣​រូប ដែល​ទើប​ត្រូវ​ចាប់ខ្លួន​

សេដ្ឋកិច្ច១៦ ម៉ោង មុន

សហគមន៍កសិកម្មអន្លង់ស្វាយសាមគ្គីរុងរឿង និងដេប៉ូ អ៊ូ មួយ ចុះកិច្ចសន្យាទិញ-លក់ដំឡូងមី ៣០០០ តោន

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ពូទីន ប្រាប់ទីកន្លែង ដែលស័ក្តិសមបំផុត សម្រាប់រៀបចំកិច្ចចរចាសន្តិភាព ជាមួយ អ៊ុយក្រែន

ព័ត៌មានជាតិ២១ ម៉ោង មុន

លោកស្រីបណ្ឌិត ជា វណ្ណី ស្នើដល់អាណាព្យាបាលគ្រប់រូបត្រូវលើកទឹកចិត្តកូន មិនថាកូនប្រឡងបាក់ឌុបជាប់ ឬធ្លាក់ទេ

បច្ចេកវិទ្យា១៥ ម៉ោង មុន

ត្រូវធ្វើបច្ចុប្បន្នភាព Mobile App ជាប្រចាំ ដើម្បីធានាសុវត្ថិភាពលើប្រព័ន្ធការពារទូរសព្ទដៃ កាន់តែរឹងមាំ

Sokha Hotels

ព័ត៌មានពេញនិយម